ជនដៃដល់​វាយ​ជនរងគ្រោះ​សន្លប់​ក្នុង​ប៉ុស្ដិ៍​ ប៉ុន្តែ​នាយប៉ុស្ដិ៍​នគរបាល​អ​ន្ល​ង់​ត្នោត​ បណ្ដោយឱ្យ​គេចខ្លួនបាត់​បាន

, , Leave a comment

​ខេត្ដ​ពោធិ៍សាត់ ៖ អំពើហិង្សា​មួយ​បាន​កើតឡើង​នៅក្នុង​​ប៉ុ​ស្ដិ៍​ន​គរ​បា​ល​​រដ្ឋបាល​អ​ន្ល​ង់​ត្នោត ដោយ​កូន​ថៅកែ​លក់​គ្រឿងសំណង់​នៅ​ផ្សារ​ក្រគរ​ព្រួត​គ្នា​វាយ​ស្ដ្រី​ម្នាក់​ឱ្យ​រងរបួស​ធ្ងន់ សន្លប់​ស្ដូកស្ដឹង ប៉ុន្ដែ​នគរបាល​ប៉ុស្ដិ៍​មិន​ឃាត់ខ្លួន​ជន​ដៃ ដល់​បែរជា​បណ្ដោយឱ្យ​រត់គេច​ខ្លួន​ទៅ វិញ កាលពី​រសៀល​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៣ ស្ថិតក្នុង​ប៉ុស្ដិ៍នគរបាល​រដ្ឋ បាល ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ដ​ពោធិ៍សាត់ ។​

 

​លោក សុខ លាង អាយុ​៤៩​ឆ្នាំ រស់ នៅ​ភូមិ​ទី​៥ ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ត្រូវជា​ប្ដី​ស្ដ្រី​រងគ្រោះ​បានឱ្យដឹង​នៅក្នុង​មន្ទីរពេទ្យ​ខេត្ដ​ពោធិ៍សាត់​ថា ប្រពន្ធ​គាត់ (​ស្ដ្រី​រងគ្រោះ​)​ឈ្មោះ ខៀវ សុខ​ម៉ា​យ អាយុ​៥០​ឆ្នាំ រស់នៅ​ជាមួយគ្នា ។ លោក បន្ដថា ប្ដី​ប្រពន្ធ​គាត់​បាន​ជំពាក់​លុយ​ថៅ កែ​លក់​គ្រឿងសំណង់​នៅ​ជិត​ផ្សារ​ក្រគរ នៅសល់​៣០​ម៉ឺន​រៀល​ទៀត ស្រាប់តែ​កូន ស្រី​អ្នកលក់​គ្រឿងសំណង់​ខាងលើ​ឈ្មោះ ប៉ា ស្រី​យិ​ច អាយុ​ប្រហែល​២០​ឆ្នាំ បាន ស្ទាក់​មុខ​ប្រពន្ធ​គាត់​ទារលុយ​តាមផ្លូវ​ក៏ កើតមាន​ទំនាស់​ពាក្យសម្ដី​គ្នា​ទៅវិញ ទៅមក ។ ពេលនោះ​ឈ្មោះ ប៉ា ស្រី​យិ​ច (​ជនដៃដល់​) ដោះ​ស្បែកជើង​វាយ​ក្បាល ប្រពន្ធ​ទើប​ប្រពន្ធ​គាត់​បានមក​ប្ដឹង​នគរ បាល​ប៉ុស្ដិ៍​រដ្ឋបាល​អន្លង់ត្នោត ដោយមាន វត្ដ​មាន​នាយប៉ុស្ដិ៍​ឈ្មោះ ហ៊ុន ហៀ​ង នៅ ទីនោះ​ដែរ និង​កូនចៅ​ខ្លះ​ទៀតផង ។ ស្រាប់ ឈ្មោះ ប៉ា ហុង​លីម ហៅ​ភា អាយុ​ជាង ២០​ឆ្នាំ​ត្រូវជា​បងប្រុស ប៉ា ស្រី​យិ​ច ជិះ ម៉ូតូ​ចូលមកក្នុង​ប៉ុស្ដិ៍​ដាល់​ស្ដ្រី​រងគ្រោះ នៅមុខ​នគរបាល​ប៉ុស្ដិ៍​រហូត​សន្លប់​ស្ដូក ស្ដឹង​រងរបួស​ធ្ងន់ធ្ង​រ ក៏​ដឹក​មកជួយ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ក្រគរ ។ តែ ដោយ​របួសធ្ងន់​ពេក​ក៏​ដឹក​បន្ដ​មក​ព្យា បាល​នៅ​មន្ទីរពេទ្យបង្អែក​ខ​ត្ដ​ពោធិ៍សាត់ តែម្ដង ។​


​ជុំវិញ​បញ្ហា​ខាងលើនេះ ពុំ​អាច​ទទួល​ការពន្យល់​ពី​លោក ហ៊ុន ហៀ​ង នាយប៉ុស្ដិ៍​នគរ បាល​រដ្ឋបាល​អន្លង់ត្នោត​ពុំ​បានទេ ដោយ​លោក និយាយថា កំពុង​ជាប់រវល់ ។ រីឯ​លោក ប៊ិន វណ្ណា អធិការនគរបាល​ប៉ុស្ដិ៍​ស្រុក​ក្រគរ បានឱ្យដឹងថា ករណីនេះ​ពិតជា​មាន​មែន ប៉ុន្ដែ​ឪពុកម្ដាយ​ជនដៃដល់​បាន​ចូលខ្លួន មក​ដោះស្រាយ​គ្នា​ហើយ ចាំតែ​ចម្លើយ ខាង​ជនរងគ្រោះ​ប៉ុណ្ណោះ ៕

16-May

 

Leave a Reply

(*) Required, Your email will not be published