អាង​ខ្លួន​ជា​នគរបាល​បើករថយន្ត​យ៉ាង​លឿន​ជ្រុល​ទៅបុក​ស្ត្រី​មាន​ផ្ទៃពោះ​ធ្លាក់​ពីលើ​ម៉ូតូ​

, , Leave a comment

ខេត្ដ​កំពង់ឆ្នាំង ៖ ក្មេងប្រុស​ម្នាក់ និង​ស្ដ្រី​ម្នាក់​ដែលមាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅហើយនោះ បាន​រងរបួស​យ៉ាងដំណំ បន្ទាប់ពី​មាន​រថយន្ដ មន្ដ្រីនគរបាល​បាន​បើក ទៅបុក​ចំ​ពីក្រោយ​ពេញទំហឹង​បណ្ដាលឱ្យ​ដួ​ក​ខ្ទាត​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ​កំពង់ឆ្នាំង ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​១៥​នាទី ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៣ នៅ​រង្វង់​មូល​វិមានឯករាជ្យ​ខេត្ដ​កំពង់ឆ្នាំង  ។​


​អ្នកឃើញ​ហេតុការណ៍​បានឱ្យដឹងថា ស្ដ្រី​រងគ្រោះ​ឈ្មោះ វង្ស សុធា​រី អាយុ​២៩​ឆ្នាំ និង ក្មេងប្រុស​ម្នាក់ទៀត​ឈ្មោះ អុន រ៉ានី​ន អាយុ​២​ឆ្នាំ​​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​រី​វ៉ូ​មួយគ្រឿង អត់​ស្លាក​លេខ មាន​គ្នា​ចំនួន​បីនាក់ ក្នុងទិសដៅ​ពី​លិចទៅ​កើត ។ ពេលមកដល់​រង្វង់​មូល​វិមានឯករាជ្យ ក៏ត្រូវ​រថយន្ដ​មួយគ្រឿង​ម៉ាក​តូយ៉ូតាកូរ៉ូឡា ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​២A-១០៧៤ ជា​របស់​ឈ្មោះ ស្នា ជា​មន្ដ្រីនគរបាល​នៅ​ស្នងការ នគរបាល​ខេត្ដ​កំពង់ឆ្នាំង ក្នុងទិសដៅ​ស្របគ្នា បាន​បើក​យ៉ាង​លឿន ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ពីក្រោយ​ពេញ​ទឹ​ហឹ​ង​តែម្ដង បណ្ដាលឱ្យ​ជនរងគ្រោះ​ប៉ើង​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​រងរបួស​យ៉ាងដំណំ ។​

 

​ស្ដ្រី​ដែល​រងគ្រោះ​ត្រូវ​ក្រុម គ្រួសារ​អះអាងថា មាន​ផ្ទៃពោះ​គ្រប់​ខែ​ហើយ ។ នៅពេល​ដែលមាន​គ្រោះថ្នាក់​នេះ ស្រាប់តែ​ទារក​ដែល​នៅក្នុង​ផ្ទៃ​នោះ​មិន​កំរើក​នោះទេ ហើយ​គ្រូពេទ្យ​កំពុង​តាមដាន​អំពី​សុខភាព​។ នៅក្រោយពេល​កើតហេតុ​ម៉ូតូ​ខូ​ត​ខាត យ៉ាងដំណំ និង​រថយន្ដ​ត្រូវបាន​នគរបាល​ចរាច​រណ៍​ក្រុង​កំពង់ឆ្នាំង យកទៅ រក្សាទុក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ តាម​នីតិវិធី ៕

16-May

 

Leave a Reply

(*) Required, Your email will not be published