អង់គ្លេស​គ្រោង​ផ្ដល់ជំនួយ​ទឹកប្រាក់ ៦១,២​លាន​ដុល្លារ ដល់​វិស័យ​យោធា​នៅ​ស៊ី​រី​

, , Leave a comment

​ប្រទេស​រុស្ស៊ី ៖ អង់គ្លេស​បានសម្រេច​ផ្ដល់ជំនួយ​ជា ទឹកប្រាក់ ៦១,២ លាន​ដុល្លារ​សម្រាប់​ក្រុម បះបោរ​ដែល​កំពុងតែ​តស៊ូ​ផ្ដួលរំលំ​រដ្ឋាភិបាល​ប្រធានាធិបតី​បា​សា អាល់​អាសាដ​។ នៅក្នុង​សន្និសីទកាសែត​រួមជាមួយ ប្រធានាធិបតី​អាមេរិក​កាលពី​ថ្ងៃទី​១៤ ឧសភា នាយករដ្ឋមន្ដ្រី​អង់គ្លេស​ដេវីដ កាម​រូ​ន​បានប្រកាសថា នឹង​ផ្ដល់ជំនួយ បន្ថែម​ដល់​ជនរងគ្រោះ​ដោយ​អំពើហិង្សា ក្នុងប្រទេស​ស៊ី​រី​បន្ថែម​៤៥,៩​លាន​ដុល្លារ ដោយ​កន្លងមក​អង់គ្លេស​បានផ្ដល់​ជំនួយ ១៥,៣​លាន​ដុល្លារ​រួចមកហើយ ។ ទន្ទឹម នឹង​នោះ​អង់គ្លេស​បាន​សន្យាថា​នឹង​ជួយ​គាំទ្រ​ពី​សិទ្ធិសេរីភាព និង​សន្ដិសុខ សណ្ដាប់ធ្នាប់​ក្នុងសង្គម ។

 

​តាម​គម្រោង​ជំនួប​ពិភាក្សា​ស្ដីពី វិបត្ដិ​នៅក្នុង​ប្រទេស​ស៊ី​រី​ធ្វើឡើង​នៅ​សបា្ដហ៍ នេះ ក្រោយពេល​មាន​ជំនួប​ពិភាក្សា រវាង​នាយករដ្ឋមន្ដ្រី​អ៊ីស្រាអែល និង ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន ក៏ដូចជា​ជំនួប​ពិភាក្សា​រវាង​រដ្ឋមន្ដ្រីការបរទេស អាមេរិក នឹង​រដ្ឋមន្ដ្រីការបរទេស​រុស្ស៊ី​។ អង់គ្លេស​ជា​ប្រទេស​គាំទ្រ​ពេញទំហឹង ដល់​ក្រុម​បះបោរ ដើម្បី​ផ្ដល់​រំលំ​រដ្ឋា​ភិ បាល​ស៊ី​រី​ឱ្យ​មានការ​ជិតស្និទ្ធ​ជាមួយនឹង ប្រទេស​ស៊ី​រី ។ អាមេរិក​-​អង់គ្លេស ក៏ដូចជា​អ៊ី​ស្រា អែល មិន​ហ៊ាន​ធ្វើ​សកម្មភាព​ដោយផ្ទាល់ នោះឡើយ​ទៅលើ​រដ្ឋាភិបាល​ស៊ី​រី ដោយ ពឹង​ផ្អែកលើ​ក្រុមប្រឆាំង​ក្នុងការ​ផ្ដួលរំលំ ហើយ​ផ្ដល់ជំនួយ​ពី​ខាងក្រោយ​តែប៉ុណ្ណោះ ។

 

​ចំណុច​សំខាន់​ដែល​លោកខាងលិច មិន​ហ៊ា​ជ្រៀតជ្រែក​ក្នុងប្រទេស​ស៊ី​រី​នោះ ដោយសារតែ​ប្រទេស​ទាំងនោះ​មិន​ជឿ ជាក់​ថា​នឹង​យកឈ្នះ​សមរភូមិ​ប្រទេស​ស៊ី​រី ដែលមាន​រុស្ស៊ី​ជួយ​ពីក្រោយ​ខ្នង​នោះ ។ ក្នុងពេល​ជាមួយគ្នា​នោះដែរ រុស្ស៊ី​ក៏ បាន​បញ្ជូន​កម្លាំង​ទាហានជើងទឹក​ចូល ទៅក្នុង​តំបន់​មាត់សមុទ្រ​ប្រទេស​ស៊ី​រី ដូចជា​សារសំខាន់​មួយ​ផ្ញើ​ទៅ​លោក​ខាង លិច​ពី​ការប្ដេជ្ញា​ការពារ​ស៊ី​រី​និង​ផល ប្រយោជន៍​របស់​រុស្ស៊ី​នៅ​ទីនោះ ។

 

​កាលពី​ថ្ងៃទី​១៣​ឧសភា​អ្នកនាំពាក្យ កងពល​ប្រចាំ​ប៉ាស៊ីហ្វិក​របស់​រុស្ស៊ី​លោក Roman Martov បានឱ្យដឹងថា កងពល លេខ​៤ នៃ​កម្លាំង​ទាហានជើងទឹក​រុស្ស៊ី ប្រចាំ​ប៉ាស៊ីហ្វិក​បាន​ត្រៀមលក្ខណៈ​ដាក់ ពង្រាយ​នៅ​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ជា លើក​ទី​១ ក្រោយ​រយៈពេល​ជាច្រើន​ទសវត្ស កន្លងមក ។ លោក Roman Martov បានបញ្ជាក់ ថា កងពល​នាវាចម្បាំង​ប៉ាស៊ីហ្វិក​នឹង ឆ្ពោះទៅកាន់​សមុទ្រ​ក្រហម​ដោយ​ធ្វើដំណើរ ឆ្លងកាត់​ព្រែកជីក Suez ទៅកាន់​ដែន សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​នាពេលខាងមុខ ។ កងពល​នាវា​ដែល​ធ្វើដំណើរ​ទៅ កាន់​ទីនោះ មាន​នាវាចម្បាំង​បំពាក់ កាំជ្រួច​មី​ស៊ី​ល Panteleyev, នាវា​សម្រាប់​វាយ​ឡើង គោក Peresvet, Nevelsky, នាវា​ដឹក ប្រេង Pechenga និង​នាវា​ជួយសង្គ្រោះ បន្ទាន់​Fotiy Krylov ។ នាវាចម្បាំង​ទាំងនោះ​មកពី​កងពល​Baltic ។​

 

​មេបញ្ជាការ​កងទ័ពជើងទឹក​រុស្ស៊ី ឧត្ដមសេនីយ៍ Viktor Chirko បានឱ្យ ដឹងថា កម្លាំង​ទាហានជើងទឹក​ប្រចាំ​នៅ ដែន​ស​មុ​ត្រ​មេ​ឌី​ទែ​រ៉ា​ណេ នឹងត្រូវ​បាន បង្កើន​បន្ថែម​ដោយ​ក្នុងនោះ​មាន​នាវា មុជទឹក​ដើរ​ដោយ​ថាមពលបរមាណូ ។ កាលពី​ខែមេសា​កន្លងមក ក្រសួង ការបរទេស​រុស្ស៊ី​បានប្រកាសថា កម្លាំង ទាហានជើងទឹក​ប្រទេស​នេះ នឹងត្រូវ​ដាក់ ពង្រាយ​នៅ​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ក្នុង​គោលដៅ​ការពារ​ផលប្រយោជន៍​របស់ រុស្ស៊ី នៅក្នុង​តំបន់​នេះ ។​

 

​តាម​មន្ដ្រីជាន់ខ្ពស់​ក្នុង​ក្រសួង ការ បរទេស​រុស្ស៊ី​បានឱ្យដឹងថា ទីបញ្ជាការ ប្រចាំ​ដែនសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ នឹងត្រូវ ដាក់ពង្រាយ​នៅ​តំបន់ Novorossiysk របស់​រុស្ស៊ី ឬក៏ Sevastopol ប្រទេស អ៊ុយ​ក្រែ​ន ។  កាលពី​សង្គ្រាមត្រជាក់​អតីត​សហ ភាព​សូ​វៀត បាន​រក្សា​កងពល​លេខ​៥ នៅ​តំបន់​សមុទ្រ​នោះ គឺ​ចាប់តាំងពី​ឆ្នាំ ១៩៦៧-១៩៩២ ដើម្បី​ទប់ទល់​ជាមួយ កងពល​លេខ​៦​របស់​អាមេរិក ឈរជើង នៅ​តំបន់​នោះ ។  បច្ចុប្បន្ន​កម្លាំង​ទាហានជើងទឹក​រុ ស្ស៊ី នៅ​តំបន់​នោះ មាន​នាវាចម្បាំង​ពី​៣០- ៥០​គ្រឿង ហើយ​ចំនួន​នាវា​នឹងត្រូវ​ផ្លាស់ ប្ដូរ​តាម​កាលៈទេសៈ ។

 

​ចាប់តាំងពី​ស្ថានភាព​នៅ​ស៊ី​រី​តានតឹង  ខ្លាំង​ឡើង ហើយ​ក្រោយ​ពេលដែល​នាវា ចម្បាំង​របស់​អាមេរិក អង់គ្លេស បារាំង បាន​បញ្ជូន​ទៅកាន់​ដែនសមុទ្រ​ជាប់ ប្រទេស​ស៊ី​រី ធ្វើឱ្យ​រុស្ស៊ី​ចាំបាច់​ត្រូវតែ បញ្ជូន​កម្លាំង​ទាហាន​ទៅកាន់​ទីនោះ ដោយ ខ្លាច​អស់​កន្លែង​ឈរជើង និង​ខ្លាច​បាត់ បង់​ផលប្រយោជន៍ ពេល​លោក​ខាង លិច បើក​ការវាយប្រហារ​ស៊ី​រី​នោះ ។ នៅពេល​នេះដែរ​រុស្ស៊ី​ក៏បាន ត្រៀម លក្ខណៈ​បញ្ជូន​នាវាមុជទឹក​បំពាក់​កាំជ្រួច មី​ស៊ី​ល ក្បាល​គ្រាប់​បរមាណូ​ទៅកាន់ តំបន់​សមុទ្រ​ជាប់​ប្រទេស​ស៊ី​រី ក្នុង​គោល ដៅ​គាំទ្រ​ការពារ​ប្រធានាធិបតី អាល់ អាសាដ ។ ក្នុងពេល​ជាមួយគ្នា​នោះដែរ រុស្ស៊ី​ក៏បាន​ប្រកាស​ប្រគល់ជូន​ស៊ី​រី​នូវ​កាំ​-​ជ្រួច​មី​ស៊ី​ល ការពារ​ដែនអាកាស F-300 សម្រាប់​ទប់ទល់​នឹង​ការវាយប្រហារ​ពី លោកខាងលិច​ទៅលើ​ប្រទេស​ស៊ី​រី ដែល អាចធ្វើឱ្យ​បាត់បង់​ផលប្រយោជន៍​រុស្ស៊ី នៅ​ទីនោះ ។​

 

​កន្លងមក​ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀរ ពូ​ទីន ធ្លាប់បាន​ប្រកាសថា នឹង មិន​បោះបង់​ស៊ី​រី​ឱ្យ​ធ្លាក់​ចូលក្នុង​ដៃ​លោក ខាងលិច​នោះឡើយ ។ ការប្រកាស​របស់ មេដឹកនាំ​រុស្ស៊ី បានធ្វើឱ្យ​អាមេរិក អ៊ី​ស្រា អែល ទោះបី​អត់ទ្រាំ​មិនបាន ក៏​ចាំបាច់ ត្រូវតែ​ទ្រាំ​តទៅទៀត សំឡឹងមើល​ស្ថាន ភាព​នៅ​ស៊ី​រី​ដោយ​មិន​ហ៊ាន​ធ្វើ​សកម្មភាព អ្វី​ទៅលើ​រដ្ឋាភិបាល​របស់លោក​អាល់ អាសាដ នោះឡើយ ។ ការពិត​មួយ​ដែល គេ​ទទួលស្គាល់​នោះ គឺ​រដ្ឋាភិបាល​លោក អាល់​អាសាដ នៅមាន​ខ្នងបង្អែក​ដ៏​រឹងមាំ ទើប​អាចឈរជើង​បាន​រហូត​មកទល់ ពេលនេះ​ដោយមាន​ការជួយជ្រោមជ្រែង ពី​ប្រទេស​រុស្ស៊ី ។

 

​ចំពោះ​រុស្ស៊ី​វិញ ស៊ី​រី ក៏ដូចជា​តំបន់ មជ្ឈិមបូព៌ា​ទាំងមូល​ជា​ទីលានប្រយុទ្ធ ដែល​រុស្ស៊ី​ចាំបាច់​ត្រូវតែ​យកឈ្នះ​ក្នុងការ ប្រយុទ្ធ​នោះ​ដោយ​គ្រប់​រូបភាព ។ ការប្រែប្រួល​នៅក្នុង​ប្រទេស​ស៊ី​រី រយៈពេល​២​ឆ្នាំកន្លងមក​បង្ហាញឱ្យឃើញ   ថា រុស្ស៊ី​នឹងមិន​បោះបង់​ស៊ី​រី​ឱ្យ​ធ្លាក់ចូល ក្នុង​“​ចង្កោម​”​លោកខាងលិច​នោះឡើយ​។ រយៈពេល​កន្លងមក មជ្ឈដ្ឋាន​ជុំវិញ​ពិភព លោក​បានដឹង​រឿង​នោះ​យ៉ាងច្បាស់ ប៉ុន្ដែ មិនបាន​បញ្ជាក់​ឱ្យចំៗ ដោយ​គ្រាន់តែ អះអាងថា អ៊ីរ៉ង់​មាន​តួនាទី​យ៉ាងសំខាន់ នៅក្នុង​ប្រទេស​ស៊ី​រី​។ អាមេរិក និង​សម្ពន្ធ មិ​ត្ដ​អាច​នឹងមិន​ហ៊ាន ឬ​មិន​ចង់​ទទួល ស្គាល់​តួនាទី​របស់​រុស្ស៊ី​នៅក្នុង​មជ្ឈិម   បូព៌ា ។ ចំណុច​ខាងលើ​អាច​បង្ហាញ​បាន តាមរយៈ​ព្រឹ​ត្ដិ​ការណ៍​ផ្សេងៗ​ពីគ្នា​នាពេល​កន្លងមក ៕

16-May

 

Leave a Reply

(*) Required, Your email will not be published