លួច​ម៉ូតូ​ប្រុង​ជិះ​រត់ ម្ចាស់​ឃើញ​ទាន់​ស្រែកថា​ចោរ ត្រូវ​សមត្ថកិច្ច​ចាប់​ជាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ក្នុងចំណោម ៣ នាក់​ជា​ក្រុម​ចោរលួច​ម៉ូតូ​យ៉ាងសកម្ម​ត្រូវបាន​នគរបាល​ខណ្ឌ​សែន​សុខ​ដឹកនាំ ដោយ​លោក​ម៉ក់ ហុង អធិការនគរបាល​ឃាត់ខ្លួន ខណៈដែល​ពួកគេ​ឃើញ​ម៉ូតូ ស្ដូ​ពីមួយ​គ្រឿង​ចត​ចោល​មាន​ជាប់​សោ ទំនង​ប្រុង​ជិះ​រត់ ។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង​៤៥​នាទី ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៣ នៅ  មុខ​ហាង​កាហ្វេ​មួយ​តាម​បណ្ដោយ​ផ្លូវ​បេតុង​លេខ​២០១១ ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

 

​តាម​ប្រភពព័ត៌មាន​ពី​លោក​អធិការនគរបាល​ខណ្ឌ​សែន​សុខ​បានឱ្យដឹងថា យុវជន​សង្ស័យ​ដែល ឃាត់ខ្លួន​ទី​១-​ឈ្មោះ ហុយ វាសនា អាយុ ២២​ឆ្នាំ ជា​កម្មករ​ទើប​មកពី​ស៊ីឈ្នួល​នៅ ប្រទេស​ថៃ រស់នៅ​ក្នុងភូមិ​កោះក្របី ឃុំ​ផ្សារឆ្នាំង ក្រុង​-​ខេត្ដ​កំពង់ឆ្នាំង ។ ទី​២- ឈ្មោះ សុខ ហាក់ អាយុ​២១​ឆ្នាំ ជា​កម្មករ ទើប​មកពី​ស៊ីឈ្នួល​នៅ​ប្រទេស​ថៃ មាន ស្រុកកំណើត​នៅក្នុង​ភូមិ​ឃ្លាំងប្រាក់ ឃុំ​ផ្អេ​រ  ក្រុង​-​ខេត្ដ​កំពង់ឆ្នាំង និង​ម្នាក់ទៀត រត់គេចខ្លួន​នោះ​មានឈ្មោះ វី អាយុ​ជាង ២០​ឆ្នាំ ជិះ​ម៉ូតូ​សង់​មិន​ចាំ​ស្លាក​លេខ ។ ម៉ូតូ​ដែល​ជនសង្ស័យ ប្រុង​លួច​នោះ​ម៉ាក​ស្គូ​ពី ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1BV-8211 ម្ចាស់​ឈ្មោះ អឿ ចាន់​មុន្នី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

 

​តាម​ប្រភពព័ត៌មាន​បន្ដថា នៅ​មុនពេល​កើតហេតុ​ម្ចាស់​ម៉ូតូ​ស្គូ​ពី​បាន​ឈប់ ម៉ូតូ​នៅមុខ​ហាង​កាហ្វេ​មួយ​មិន​ចាំ យីហោ​ហើយ​ភ្លេច​ដក​សោ ជនសង្ស័យ ឃើញ​ដូច្នេះ ចុះ​ពីលើ​ម៉ូតូ​បម្រុង​ជិះ​ចេញទៅ តែ​ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ស្រែក ថា​ចោរៗ​ហើយ​កម្លាំង​ដែល​ប្រចាំការ ឃើញ​ក៏​ដេញចាប់បាន​២​នាក់ និង​ម្នាក់ទៀត​បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់ ។ ក្រុម​ជនសង្ស័យ​នេះ​ជា​មុខសញ្ញា​ដែល​ធ្វើ​សកម្មភាព​នៅឯ​ខេត្ដ​កំពង់ឆ្នាំង ដែល​ពួកគេ​លួច​កាច់​សោ​ម៉ូតូ​យកបាន ទៅ​លក់​នៅឯ​ខេត្ដ​កំពង់ឆ្នាំង ហើយ​លោក​សង្ស័យ​មាន​កន្លែង​ទទួលផល​ចោរកម្ម​និង​មេខ្លោង​នៅ​ខេត្ដ​កំពង់ឆ្នាំង​នោះ ៕

16-May

 

Leave a Reply

(*) Required, Your email will not be published