រដ្ឋាភិបាល​ហ្វីលីពីន​យល់ព្រម​សុំទោស​ចំពោះ​ការស្លាប់​អ្នកនេសាទ​តៃវ៉ាន់​ក្នុង​ដែនសមុទ្រ​ហ្វីលីពីន​

, , Leave a comment

​ក្រុង​ម៉ានីល ៖ រដ្ឋាភិបាល​ហ្វីលីពីន​បាន​សុំទោស​ដល់​រដ្ឋាភិបាល​កោះ​តៃវ៉ាន់​ពី​ហេតុការណ៍ ទាហាន​យាមល្បាត​ដែនសមុទ្រ​ហ្វីលីពីន បាន​បាញ់សម្លាប់​អ្នកនេសាទ​តៃវ៉ាន់​កាលពី​សបា្ដហ៍​មុន ។ មន្ដ្រីជាន់ខ្ពស់​មួយរូប​របស់​កោះ​តៃវ៉ាន់​លោក ដេវីដ លីន បានឱ្យដឹងថា ក្រោយ​ជំនួប​ពិភាក្សា​ជាមួយ​លោក អេ​ន​តូ​នី​អូ បា​ស៊ី​លី​អូ អគ្គរដ្ឋទូត​ហ្វីលីពីន ប្រចាំ​នៅ ទីក្រុង​តៃប៉ិ ដោយ​ភាគី​ហ្វីលីពីន​បង្ហាញ ការសោកស្ដាយ​យ៉ាងខ្លាំង ហើយ​បាន​សុំទោស​ពី​ហេតុការណ៍​អាក្រក់​ខាងលើ​។​

 

​លោក បា​ស៊ី​លី​អូ បញ្ជាក់ថា រដ្ឋា​ភិ បាល​ហ្វីលីពីន​នឹង​បញ្ជូន​ឧបការី​មកកាន់ តៃវ៉ាន់​ធ្វើការ​សុំទោស និង​រំលែក​ទុក្ខ ដល់​សាច់ញាតិ​គ្រួសារ​ជនរងគ្រោះ ហើយ​រដ្ឋាភិបាល​ហ្វីលីពីន​នឹង​ផ្ដល់ប្រាក់​ជួយ ដល់​គ្រួសារ​ជនរងគ្រោះ​ផងដែរ ។ ការឯកភាព​សុំទោស​ពី​សំណាក់​រដ្ឋា ភិ​បាល​ហ្វីលីពីន កើតឡើង​ក្រោយពេល ដែលមាន​ពលរដ្ឋ​តៃវ៉ាន់​បាននាំគ្នា​ដង្ហែ​ក្បួន​ធ្វើបាតុកម្ម​កាលពី​ថ្ងៃ ទី​១៣ ខែឧសភា ឆ្នាំ​២០១៣ ដោយ​ដុត​ទង់ជាតិ ហ្វីលីពីន​ដើម្បី​ប្រឆាំង​ទៅនឹង​សកម្មភាព​បាញ់ប្រហារ​ទៅលើ​អ្នកនេសាទ តៃវ៉ាន់ បណ្ដាលឱ្យមាន​អ្នកនេសាទ​ម្នាក់​បាត់បង់​ជីវិត ។

 

​ប្រជាពលរដ្ឋ​តៃវ៉ាន់​រាប់រយ​នាក់​ធ្វើបាតុកម្ម​នៅមុខ​ស្នាក់ការ​តំណាង​ការទូត ហ្វីលីពីន​នៅ​ទីក្រុង​តៃប៉ិ ដោយបាន​គប់   ដុំថ្ម​ចូលទៅ​ទីនោះ ទោះបី​មានការ​យាម ល្បាត​យ៉ាង​តឹងតែង​ពី​ក្រុមប៉ូលិស​យ៉ាង ណាក៏ដោយ ។ ក្នុងពេល​ជាមួយគ្នា​នោះ ប្រធានាធិបតី​ហ្វីលីពីន បែន​និក​នូ អាក់​គី​ណូ បាន អំពាវនាវ​ឱ្យ​ពលរដ្ឋ​តៃវ៉ាន់​រក្សា​ការ​អត់ ធ្មត់ ។ ទន្ទឹមនឹងនោះ លោក​អាគី​ណូ បាន បញ្ជាក់ថា តំណាង​ការទូត​ហ្វីលីពីន​កំពុង ពិភាក្សា​ជាមួយ​មន្ដ្រី​ការបរទេស​តៃវ៉ាន់ ស្រាវជ្រាវ​ពី​សកម្មភាព​បាញ់ប្រហារ ខាងលើ ។

 

​ប្រធានាធិបតី​ហ្វីលីពីន​បញ្ជាក់ ថា “​ដើម្បី​ផលប្រយោជន៍​ទាំង​ទ្វេ ខ្ញុំ​ចាត់ទុក ថា ហេតុការណ៍​ដែល​បានកើត​ឡើង កន្លងមក ត្រូវតែ​ដោះស្រាយ​ដោយមាន​ការអត់ធ្មត់​បំផុត ចៀសវាង​ការ​ប្រឈម មុខ​ដាក់គ្នា​” ។ មន្ដ្រី​តៃវ៉ាន់​បាន​បញ្ជាក់ថា នាវា​នេសាទ​ចំណុះ​១៥​តោន​រង​ការបាញ់ប្រហារ ពី​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​រហូតដល់​៥០​គ្រាប់ បណ្ដាលឱ្យ​អ្នកនេសាទ​ម្នាក់​ឈ្មោះ  Shih Cheng បាត់បង់​ជីវិត។ រដ្ឋាភិបាល​កោះ តៃវ៉ាន់​រង​សម្ពាធ​យ៉ាងខ្លាំង​ពី​ក្រុមប្រឆាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ក្នុងស្រុក​ឱ្យ មាន​វិធាន​ការតឹងតែង​តបត​នឹង​សកម្ម ភាព​របស់​ហ្វីលីពីន ។​

 

​កាលពី​ថ្ងៃទី​១៣ ឧសភា​កន្លងមក ភាគី​តៃវ៉ាន់​បានស្នើ​ដល់​ហ្វីលីពីន​សុំទោស បើ​មិន​ដូច្នោះ​ទេ តៃវ៉ាន់​នឹងត្រូវ​បញ្ជូន កម្លាំង​ទាហានជើងទឹក​ទៅកាន់​តំបន់ ជាប់​ព្រំដែន​ហ្វីលីពីន​ការពារ​ផល​អ្នក នេសាទ​តៃវ៉ាន់​នៅ​ទីនោះ ហើយ​សកម្ម ភាព​ទាំងនោះ អាច​បង្ក​ឱ្យ​ភាព​តានតឹង រវាង​ប្រទេស​ទាំង​២​កើន​ខ្លាំង​ឡើង ៕

16-May

 

Leave a Reply

(*) Required, Your email will not be published