ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកោះកុង​កំពុង​ត្អូញ​តែ្អ​រ​ពី​ការខ្វះខាត​ទឹកស្អាត​

, , Leave a comment

​ខេត្តកោះកុង ៖ អស់​រយៈពេល​ជាង​ពី​រស​ប្តា​ហ៏​ហើយ ដែល​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកោះកុង​កំពុង​ជួបប្រទះ​នឹង​ការខ្វះខាត​ទឹកស្អាត សម្រាប់​ប្រើប្រាស់​តែ​ទោះជា​យ៉ាងណា បញ្ហា​នេះ​គេ​ពុំទាន់​ឃើញ​ម​ន្រី្ត​ខាង​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចេញមក​បកស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​នៅឡើយ​។ ការខ្វះខាត​ទឹកស្អាត​សម្រាប់ ប្រើប្រាស់​នាពេលនេះ មិន​ត្រឹមតែ​ធើ្វ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថៃ្ង​របស់ ប្រជាពលរដ្ឋ​ទេ​សូម្បីតែ​អាជីវកម្ម​នានា​នៅក្នុង​ខេត្ត​ដូចជា​សណ្ឋាគារ ផ្ទះសំណាក់ កន្លែង​កំសាន្ត និង​កន្លែង​លាង​រថយន្ត​ជាដើម​ក៏​កំពុង​រង​នូវ​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ផង ដែរ​។​

 

​សូមបញ្ជាក់​ថាះ​ការផ្គត់ផ្គង់​អ​គី្គ​ស​នី​និង​ទឹកស្អាត​នៅ ខេត្តកោះកុង​ត្រូវបាន​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដ៏​មាន​ឥ​ទិ្ធ​ពល​មួយ ។​តម្លៃ​ទឹក​ភ្លើង​ត្រូវ​គិត​ជា​ប្រាក់​បាត គឺ​ទឹក​តម្លៃ​១៨​បាត​និង​ភ្លើង​តម្លៃ​៦​បាត​កន្លះ​ហើយ​អតិថិជន​អ្នក ប្រើប្រាស់​ត្រូវបាន​ក្រុមហ៊ុន​ដាក់​បទ​ប​ញ្ញ​តិ្ត​យ៉ាង​តឹងរ៉ឹង​ដើម្បី ឲ្យ​អនុវត្តតាម​ទៀតផង​។​

 

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ប៉ិច ស៊ី​យុន ប្រធាន​ម​នី្ទ​រ​ឧស្សា​កម្ម រ៉ែ​និង​ថាមពល​ខេត្តកោះកុង​គេ​ពុំទាន់​ឃើញ​ចេញមក​អើពើរ​និង​រក​ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ​នៅ ឡើយ​រហូតមកដល់​ថៃ្ង​នេះ​។​លោក​ប៉ិច ស៊ី​យុន​ធ្លាប់បាន​និយាយ​ឲ្យ​ដឹង​កាលពីពេល​ថី្មៗ​នេះ​ថា ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​ដ៏​មាន​ឥ​ទិ្ធ​ពល​មួយ​នោះ លោក​មិន​ហ៊ាន​ក្អក​ជាមួយ​ទេ​ព្រោះ​ខ្លាច​បាត់​តំណែង ។ ប្រជាពលរដ្ឋ​ក៏ដូចជា​ម្ចាស់ សណ្ឋាគារ​និង​ផ្ទះសំណាក់​បាន​និយាយថា ឲ្យ​ដឹងថា សព្វ​ថៃ្ង​ពួកគាត់​កំពុង​ប្រឈមមុខ​និង​ការលំបាក​ជាខ្លាំង​បន្ទាប់ពី ពុំមាន​ទឹកស្អាត​ប្រើប្រាស់  ពួកគាត់​ត្រូវ​ចំណាយលុយ​ទៅ​ទិញ​ទឹក​ដែល​ដឹក​តាម​រថយន្ត​មកប្រើប្រាស់ ជំនួស​វិញ ។​

 

​ប្រជាពលរដ្ឋ​ក៏បាន​រិះគន់​ផងដែរ​ចំពោះ​ក្រុមហ៊ុន​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​ពុំបាន​ចេញមុខ​ទទួល​អើ​រពើរ​ចំពោះ​បញ្ហា​នេះ​។
 បើតាម​ប្រភព​មួយចំនួន​បាន​និយាយ​ឲ្យ​ដឹងថា បញ្ហា​ខ្វះខាត​ទឹក​នេះ គឺ​ដោយសារតែ​អាង​ស្តុក​ទឹក​របស់​ក្រុមហ៊ុន​ត្រូវ​រីងស្ងួត ហើយ​ទឹក​ដែល​នៅ​សេសសល់​តិចតួច គឺ​ទុក​ប្រើប្រាស់​នៅក្នុង​រោងចក្រ និង​កាស៊ីណូ​ហើយ​បើសិនជា​គ្មាន​ភ្លៀង​ធ្លាក់​ក្នុងពេល​ឆាប់ៗ​នេះ​ទេ អ្នក​ខេត្តកោះកុង​នឹងត្រូវ​ប្រឈមមុខ​នឹង​ការខ្វះខាត​ទឹកស្អាត​សម្រាប់ ប្រើប្រាស​ជាច្រើន​ថៃ្ង​ទៀត​ជាពុំខាន ៕
 

 

Leave a Reply

(*) Required, Your email will not be published