លក្ខណៈ​នាវា​ប្រយុទ្ធ Kirov project 1144 Orlan របស់​រុស្ស៊ី

, , Leave a comment

​នាវា​ប្រយុទ្ធ Kirov project 1144 Orlan របស់​រុស្ស៊ី ត្រូវបាន​ចាត់ទុក​ជានា​វា​ប្រយុទ្ធ “​មហិមា​” បំផុត លើ​លោក ព្រោះ​វា​មាន​ទំហំ​ប៉ុន​នាវា​ផ្ទុក​យន្តហោះ​ធុន​តូច​។​ Kirov Project 1144 Orlanត្រូវបាន​ផលិត​ជំនាន់​កកើត​សហភាពសូវៀត​។ ឆ្នាំ​១៩៨០ យោធា​ជើង​ទឹក​រុស្ស៊ី​បានទទួល​នាវា​ប្រយុទ្ធ​ប្រើ​កាំជ្រួច​ដំបូង​ប្រភេទ Kirov​។ នាវា​ប្រភេទ​នេះ​មាន ៤​គ្រឿង​តែ​នៅសល់​មួយគ្រឿង​ប៉ុណ្ណោះ នៅ​ប្រតិបត្តិការ​រហូតដល់​ប​ច្ចុ​ប្បន្ន​នេះ​។​


​វា​មាន​បណ្តោយ ២៥២​ម៉ែត្រ កម្លាំង​ស្រែក​ទឹក ២៨.០០០​តោន ទទឹង ២៨,៥​ម៉ែត្រ រត់​ដោយ​ថាមពលបរមាណូ​។​ ​នាវា Kirov ត្រូវបាន​បំពាក់​ប្រព័ន្ធ​អាវុធ​ខ្លាំង​បំផុត​ពិភពលោក ដោយមាន​សមត្ថភាព​ក​ម្ទេ​ចរាល់​គោលដៅ​លើ​សមុទ្រ លើ​អាកាស ទាំង​រយៈ​ចម្ងាយ​ជិត និង​ឆ្ងាយ​។​ ​ប្រព័ន្ធ​បង្ហោះ​កាំជ្រួច​របស់ Kirov គឺជា​បំពង់​តម្រង់​ទៅលើ ដែល​អាច​បាញ់​បង្ហោះ​កាំជ្រួច​ច្រើន​ប្រភេទ គឺ​កាំជ្រួច​ល្បឿន​លឿន​ជាង​សំឡេង P-700 ចំនួន 20​គ្រាប់ កាំជ្រួច​វាយប្រហារ​ដែន​អាកាស​រយៈ​ចម្ងាយ​ឆ្ងាយ S-300F ចំនួន 96​គ្រាប់ និង​កាំជ្រួច​វាយប្រហារ​ដែនអាកាស​រយៈ​ចម្ងាយ​មធ្យម 3K95 Kinzhal ចំនួន 128​គ្រាប់​។ ក្រៅពីនោះ​នៅមាន​អាវុធ​ផ្សេងៗ​ទៀត​ជាច្រើន​។ នៅ​ខាងក្រោយ​នាវា​ប្រយុទ្ធ​នោះ​មាន​កន្លែង​សម្រាប់​ឧ​ទ្ធ​ម្ភា​ចក្រ​សំចត ៣​គ្រឿង​សម្រាប់​វាយប្រហារ​នាវាមុជទឹក​៕

15-May

 

Leave a Reply

(*) Required, Your email will not be published