ប្រធាន​ក្រុមហ៊ុន​ជនជាតិ​តៃវ៉ាន់ ជាប់ឃុំ ព្រោះ​នាំ​ពលករ​ខ្មែរ​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៣ បានសម្រេច​ឃុំខ្លួន​ស្ត្រី​ជនជាតិ​តៃវ៉ាន់​ម្នាក់ ជា​ប្រធាន​ក្រុមហ៊ុន​ដាយ​អ៊ិន អូ​ស៊ិនអ៊ិន​ធើ​ណេ​ស៊ិន​ណ​ល ដែល​ពាក់ព័ន្ធ​នឹង​ការនាំ​ពលករ​ខ្មែរ​ចេញ មិន​ស្របច្បាប់​ទៅធ្វើជា​ពលករ​លើ​ទូក​នេសាទ​នៅក្រៅ​ប្រទេស​ជាច្រើន​។​


 
​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ បាន​ចាប់ខ្លួន​ឈ្មោះ លិ​ន លី​ចិន ហៅ លិ​ន យូ​ស៊ីន ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ជា​ប្រធាន​ក្រុមហ៊ុន​ខាងលើ​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់លោក លាង សំណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែឧសភា នៅលើ​ទឹកដី​ខេត្តសៀមរាប ។​
 


​សមត្ថកិច្ច​បានឱ្យដឹង​ថា ករណីនេះ​សមត្ថកិច្ច​បាន​បើក​ការស៊ើបអង្កេត​តាំងពី​ឆ្នាំ​២០១១ មកម្ល៉េះ ហើយ​ការនាំ​ពលករ ទៅ​ក្រៅប្រទេស​នេះ គឺ​ក្នុង​លក្ខណៈ​ដូចជា​ទាសករ ដោយមាន​ការចាប់​បង្ខំ​ឱ្យធ្វើ​ការ​លើសពី​១៨​ម៉ោង​ក្នុង​មួយថ្ងៃ គ្មាន​ប្រាក់​បៀរ​វត្សរ៍ និង​ធ្វើ​ទារុណកម្ម​ដោយ​គ្មាន​មនុស្សធម៌​។​
 


​កន្លងទៅ​មាន​ជនរងគ្រោះ ចំនួន​១៦៩​នាក់ មកហើយ ដែល​បានដាក់​ពាក្យបណ្តឹង​។ ហើយ​ក្នុងចំណោម​ជនរងគ្រោះ​ទាំងនោះ មាន​មួយចំនួន កំពុងតែ​នៅលើ​សមុទ្រ​អន្តរជាតិ ក្នុងប្រទេស​ជប៉ុន ចិន ឥណ្ឌា សេនី​ហ្គា​ល់ អាហ្វ្រិក​ខាងត្បូង ម៉ាឡេស៊ី ហ្វីលីពីន អូស្ត្រាលី ហុងកុង កាតា និង សិង្ហ​បុរី​។ ហើយ​អ្នក​ទាំងនោះ​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ថែមទៀត​៕

15-May

 

Leave a Reply

(*) Required, Your email will not be published