បរិភោគ​ត្រី​សមុទ្រ​ជួយ​ឲ្យ​អាយុ​វែង

, , Leave a comment

​ការសិក្សា​ថ្មី​មួយ​ក្នុង​សហរដ្ឋអាមេរិក​បានរ​ក​ឃើញថា ការបរិភោគ​ត្រី​សម្រាប់​មនុស្ស​ដែលមាន​អាយុ ៦៥ ឆ្នាំ​ឡើងទៅ អាចជួយ​បង្កើន​អាយុ​ពីរ​ឆ្នាំ​បន្ថែមទៀត​ទៅលើ​អាយុ​ធម្មតា​។​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាលា​សុខភាព សាធារណៈ​នៃ​សាកលវិទ្យាល័យ​ហា​វដ បាន​ស្រាវជ្រាវ​ឃើញថា មនុស្ស​វ័យ​ចំណាស់​ដែលមាន​កម្រិត​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា 3 ខ្ពស់​អាច​ប្រឈម​នឹង​ការស្លាប់​ដោយ​កត្តា​ទូទៅ ២៧ ភាគរយ ទាប​ជាង​មនុស្ស​ដែលមាន​កម្រិត​សារជាតិ​នេះ​ទាប​នៅក្នុង​ឈាម និង ៣៥ ភាគរយ​ពី​ការស្លាប់​ដោយ​ជំងឺ​បេះដូង​។​


 
 ការសិក្សា​នេះ​បានធ្វើការ​វាយតម្លៃ​ទៅលើ​ទិន្នន័យ​រយៈពេល ១៦ ឆ្នាំ នៃ​មនុ​ស្សវ័យ​ចំណាស់​អាយុ ៦៥ ឆ្នាំ​ឡើងទៅ​ចំនួន ២៧០០ នាក់​។ អ្នកចូលរួម​ទាំងអស់​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ទទួលទាន​ខ្លាញ់ត្រី បំប៉ន​នោះទេ។ តាម​ការតាមដាន​អស់​រយៈពេល​ដ៏​យូរ​បាន​រកឃើញថា មនុស្ស​វ័យ​ចំណាស់​ដែល​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា 3 ក្នុង​ឈាម ដែល​បានមកពី​ការបរិភោគ​ត្រី​សមុទ្រ​ដូចជា ត្រីសូ​ម៉ុង ធូ​ណា halibut, sadines, herring និង​ត្រី Mackerel ជាដើម​អាចជួយ​ឲ្យ​រស់​បានយូរ​ជាង​មនុស្ស​ធម្មតា​គិត​ជា​មធ្យម ២,២ ឆ្នាំ​៕

Fresh sea fish

 

Leave a Reply

(*) Required, Your email will not be published