ក្មេងស្រី​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ករណី​ទូរស័ព្ទ​ទៅ​វិទ្យុ ABC កុហកថា ខ្លួន​ត្រូវបាន​គេ​ចាប់ជំរិត​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ សមត្ថកិច្ច ចាប់​ឃាត់ខ្លួន​ក្មេងស្រី​ម្នាក់  ករណី​ទូរ​សព្ទ​ទៅ​វិទ្យុ ABC កុហកថា ខ្លួន​ត្រូវបាន​គេ​ចាប់ជំរិត នៅក្នុង​ផ្ទះសំណាក់​មួយ ។ ករណីនេះ​កើតឡើង នៅ​ម៉ោង​១២និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៣ ។​
 


​ក្មេងស្រី​ដែល​បាន​ទូរ​សព្ទ​រាយការណ៍​ទៅ វិទ្យុ ABC​នេះ ឈ្មោះ ឯម ស្រី​វីន អាយុ ១៥​ឆ្នាំ ជា​សិស្ស ថ្នាក់​ទី​៧ មាន​ទីលំនៅ ក្រុមទី​១៥ ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ ក្មេងស្រី​នេះ បាន​រាយការណ៍​ទៅ​វិទ្យុ ABC កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ ២០១៣ ម៉ោង​ប្រហែល ១៧ ថា មាន​គេ​ចាប់ជំរិត​បង្ខាំង​ខ្លួន នៅក្នុង​បន្ទប់​មួយ មិនដឹង​នៅ​ម្តុំ​ណា​ទេ ដឹង​តែ​ផ្ទះ​ពណ៌​ស្វាយ​។​


 
​ក្រោយពី​បានទទួល​ដំណឹង​នេះ​ភ្លាម ឯកឧត្តម ម៉ក់ ជី​តូ អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ទៅ​ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ ឲ្យ​ចុះ​ធ្វើការ​ស៊ើបអង្កេត ករណី​បង្ខាំង​ក្មេងស្រី​ខាងលើនេះ ។ ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​មួយ​យប់​ទល់​ភ្លឺ មិនទាន់​ទទួលបាន​មុខសញ្ញា​អ្វី​ឡើយ​។​
 


​រហូតដល់​ម៉ោង ១២ ថ្ងៃត្រង់​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៣ លោក​វរសេនីយ៍ទោ នៅ សាវុធ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា ក្រោយពី​កម្លាំង​ប្រើ​ជំនាញ​ទូរ​សព្ទ​ទៅ​ក្មេងស្រី ឯម ស្រី​វីន ភ្លាម ហើយក៏​បានដឹង​មុខសញ្ញា ថា ក្មេងស្រី​នេះ មិនបាន​នៅក្នុង​ផ្ទះសំណាក់​ទេ គឺ​នាង​ភូតកុហក​ទេ នាង​នៅ​ក្នុងផ្ទះ​របស់ខ្លួន ទើប​កម្លាំង​ជំនាញ បាន​នាំយក​ក្មេងស្រី​នោះ មក​សាកសួរ ហើយ​ក្មេងស្រី​នោះ បាន​សារភាព ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​ទូរ​សព្ទ​ទៅ​និយាយ​លេង ជាមួយ​វិទ្យុ​ABC ទេ​។​


 
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច បាន​កសាង​សំណុំរឿង​បញ្ជូន​ក្មេងស្រី​នេះ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ៕

14 (3) 14 (2)

 

Leave a Reply

(*) Required, Your email will not be published