តារាចម្រៀង Taylor Swift ក្លាយជា​តារា​សម្ដែង

, , Leave a comment

​ក្នុង​រឿង​ភាគ​មួយ​របស់​អាមេរិក​ដែលមាន​ចំណងជើង​ថា ”New Girl” វគ្គ​ចុងក្រោយ មាន​ការចូល​សម្ដែង​ពី​តារាចម្រៀង​ជនបទ (Country Music) គឺ​នាង Taylor Swift ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ថ្មី​មួយទៀត​ក្រៅពី​ច្រៀង។​


ក្នុង វគ្គ​ចុង​ក្រោយនេះ Taylor បាន​ដើរតួ​ឈ្មោះ Elaine ដោយ​ធ្វើជា​ភ្ញៀវកិត្តិយស​ចូលរួម​ក្នុង​ពិធីមង្គលការ​របស់ Cece និង Shivrang​។ Taylor បាន​បញ្ជាក់ថា ចរិត​របស់​នាង​នៅ​ខាងក្រៅ គឺ​មិន​ដូចជា​ចរិត​របស់​តួអង្គ​ជា Elaine ទេ ពីព្រោះ​ក្នុង​សាច់រឿង នេះ Elaine ជា​ស្រី​ដែល​ចូលចិត្ត​រំខាន​ដល់​អ្នកដទៃ​ក្នុង​ពិធី​ផ្សេងៗ​។​

 

 
​ងាក មក​លោក Liz Meriwether ដែលជា​ផលិតករ​ក្នុង​រឿងនេះ​វិញ​បាន​និយាយថា Taylor គឺជា​តារា​សម្ដែង​ស្រី​ម្នាក់​ដែលមាន​ទេពកោសល្យ​ខ្ពស់​ហើយ​នាង​គឺជា​តួ អង្គ​មួយ​ដ៏​សាក​សម​ក្នុង​វគ្គ​ចុងក្រោយ​នេះ​។​
​នេះ មិនមែនជា​លើក​ទី​១​ទេ​ដែល​តារាចម្រៀង​រូបនេះ​បាន​ចូលរួម​សម្ដែង​រឿង​។ Taylor ធ្លាប់បាន​ថត​រឿង​ជាច្រើន​មកហើយ​ចាប់តាំងពី​ឆ្នាំ​២០០៩​មក​។ ចំណែកឯ​រឿង​”New Girl”​ក្នុង​វគ្គ​ចុងក្រោយ​នេះ​នឹង​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរ​ទស្ស​ន៏ Fox នា​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​៕

14-m (1) 14-m (2) 14-m (3) 14-m (4) 14-m (5)

 

Leave a Reply

(*) Required, Your email will not be published