ចំណេះដឹង​ងាយៗ​ពី​ការថែរក្សា​ក្រចក​ដែល​អ្នក​គួរ​យល់ដឹង

, , Leave a comment

​ការ សម្អាត​ក្រចក​ជាប្រចាំ​និង​ត្រឹមត្រូវ​ជួយ​ឲ្យ​ក្រចក​របស់​យើង​មាន អនាម័យ និង​មានការ​លូតលាស់​បានល្អ។ ខាងក្រោម​នេះ​ជា​វិធី​ងាយៗ​ក្នុង​ការធ្វើ​អនាម័យ​ក្រចក​៖


១.​ជូត​សម្អាត​ពណ៌​ក្រចក​ ​ការនិយម​លាប​ពណ៌ និង​បិត​ក្រចក​ញឹកញាប់​ធ្វើ​ឲ្យ​ក្រចក​លូតលាស់​យឺត ហើយ​ធើ្វ​ឲ្យ​ក្រចក​ឡើង​ពណ៌​លឿង​។ អ្នក​មិនគួរ​ទុក​ឲ្យ​ក្រចក​នៅជាប់​ពណ៌​យូរពេក​នោះទេ​។ អ្នក​គួរ​ជ្រើស​រើសយក​ការលាង​សម្អាត​ពណ៌​ក្រចក ដោយ​ប្រើ​ទឹក​លាង​ក្រចក​ទើប​ជាការ​ប្រសើរ​។ ចៀសវាង​ការ​កោស ឬ​ទុក​ឲ្យ​ពណ៌​របក​ដោយ​ឯកឯង​។​

01

២. កាត់​ក្រចក​ជាប្រចាំ​ ​កាត់​ក្រចក​របស់​អ្នកជា​ប្រចាំ បើ​អ្នក​ចង់បាន​ក្រចក​ដែល​ដុះ​មក​មាន​សុខភាព​ល្អ​។ គួរ​ចងចាំ​ថា អ្នក​មិនគួរ​កាត់​ក្រចក​រហូតដល់​សាច់​នោះទេ​។​

02

៣.​រូត​ក្រចក​របស់​អ្នក​ ​រូត ក្រចក​របស់​ឲ្យ​ចេញ​ជា​រាង​មូល​ឬ​ជ្រុង​តាម​ការពេញចិត្ត​របស់​អ្នក​។ ការ​រូត​ក្រចក​ធ្វើ​ឲ្យ​ក្រចក​របស់​អ្នក​មើលទៅ​រឹងមាំ និង​មិន​ងាយ​ផុយ​រហែក​។ នៅពេលដែល​រូត​ក្រចក អ្នក​គួរតែ​ជៀសវាង​ការ​រូត​ពី​ម្តង​ទៅ​ឆ្វេង​ម្តង​ទៅ​ស្តាំ​ចុះឡើង​។ ការធ្វើ​បែបនេះ​នាំ​ឲ្យ​ក្រចក​របស់​អ្នក​ស្រួយ​ឆាប់​បាក់​។ ប្រការ​មួយទៀត​ជៀសវាង​ការ​រូត​ក្រចក​បន្ទាប់ពី​ងូតទឹក ឬ​កក់សក់​ហើយ ព្រោះ​ធ្វើ​ឲ្យ​ក្រចក​ងាយ​នឹង​បាក់​។​

03

៤.​សម្អាត​ដៃ​របស់​អ្នកជា​ប្រចាំ​ ​លាង ដៃ​របស់​អ្នក​ជាមួយ​ទឹក​ធម្មតា ឬ​នឹង​សាប៊ូ​ជួយ​ឲ្យ​ក្រចក​របស់​អ្នកមាន​អនាម័យ​ល្អ​។ ជាពិសេស​បន្ទាប់ពី​ចាប់​ការ​ចំណីអាហារ ព្រោះ​កំទេច​ចំណីអាហារ​ដែលជា​ប់​នៅក្នុង​ក្រចក​អាច​បង្កក​កើតជា​មេរោគ ស៊ីក្រចក​របស់​អ្នក​។​

04

៥. លាបថ្នាំ​ជំនួយ​ក្រចក​ ​គួរ លាបថ្នាំ ឬ ក្រែ​ម​ជំនួយ​ដល់​ក្រចក​បន្ទាប់ពី​អ្នក​កាត់​ក្រចក​ឬ​រូត​ក្រចក​ហើយ​។ ប្រសិនបើ​អ្នកមាន​ក្បែ​ម​លាប​ដៃ អ្នក​គួរ​យកមក​លាប​តាម​ស្បែក​នៅតាម​គល់​ក្រចក​ដើម្បី​ធ្វើ​ឲ្យ​ស្បែ​កដៃ និង​ក្រចក​អ្នក​ស្រស់ថ្លា​។​

05

៦.​ប​ញ្ឍ​ប់​ទម្លាប់​ខាំ​ក្រចក​ ​បើសិនជា​អ្នក​ប​ញ្ឍ​ប់​ទម្លាក់​អាក្រក់​នេះ​បាន នោះ​អ្នក​នឹងមាន​ក្រចក​ដែលមាន​អនាម័យ​ល្អ​។​

06

៧. លាប​ក្រែ​ម​សំណើម​ជំនួយ​ស្បែក​និង​ក្រចកដៃ​ ​អ្នក គួរ​លាប​ក្រែ​ម​សំណើម​នៅលើ​ម្រាមដៃ និង​ក្រចក​មុនពេល​ចូល​គេង​និង​នៅពេល​ព្រឹក​។ វា​ជួយ​ឲ្យ​ក្រចក​របស់​អ្នកមាន​សំណើម​និង​ស្បែក​គល់​ក្រចក​របស់​អ្នក​ទន់​។​

07

៨. បរិភោគ​បន្លែ​ផ្លែឈើ​ ​ការបរិភោគ​អាហារ​ដែល​សម្បូរ​ដោយ​ជាតិ​វីតាមីន​A​និង​ជាតិ​កាល់ស្យូម​ដូចជា ផ្កា​ស្ពៃ​បៃតង​(Broccoli) ផ្លែ​Apricot មើម​ការ៉ុត និង​បរិភោគ​ទឹក ទឹក​ផ្លែឈើ​ស្រស់ ទឹកដោះគោ ទឹកដោះគោ​ជូរ​ជួយ​ឲ្យ​ក្រចក​លូតលាស់​បានល្អ​។​

08

​បន្ទាប់ពី​ដឹង​ពី​វិធី​ងាយៗ​ក្នុងការ​ថែរក្សា​ក្រចក​ហើយ​សូមកុំ​ភ្លេច​យកទៅ អនុវត្ត​ដើម្បី​ធ្វើ​ឲ្យ​ក្រចក​របស់​អ្នកមាន​អនាម័យ​និង​ស្រស់ស្អាត​ណា៎​!

 

Leave a Reply

(*) Required, Your email will not be published