ក្រុម​នាវា​យោធា​ចិន បានធ្វើ​ដំណើរ​ទៅ​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​បន្ត​ការហ្វឹកហាត់ បន្ទាប់ពី​បញ្ចប់​លំ​ហាត់​សមយុទ្ធ​និង​ដើរល្បាត​នៅ​តំបន់ ប៉ាស៊ីហ្វិក ខាងលិច​

, , Leave a comment

ប្រទេស​ចិន ៖ ក្រុម​នាវា​នៃ​កងទ័ពជើងទឹក​របស់​ប្រទេស​ចិន បានធ្វើ​ដំណើរ​ទៅដល់​សមុទ្រ​ចិន​ខាងត្បូង កាលពី​ថ្ងៃ​ចន្ទ​ ក្នុង​បំណង​ហ្វឹកហាត់​បន្ថែមទៀត បន្ទាប់ពី​នាវា​ទាំងនោះ​បានបញ្ចប់​សកម្ម​ភាព​ល្បាត និង​លំ​ហាត់​សមយុទ្ធ​នៅ​តំបន់ ប៉ាស៊ីហ្វិក ខាងលិច​។​


 
​ក្រុម​នាវា​យោធា​ចិន​ទាំង​នោះបាន​ចូលទៅ​ដល់​តំបន់​ឈូង​សមុទ្រ បា​ស៊ី ដែលជា​ផ្លូវ​ភ្ជាប់​អន្តរជាតិ​រវាង​សមុទ្រ​ចិន​ខាងត្បូង និង​មហាសមុទ្រ ប៉ាស៊ីហ្វិក​។​


 
​គួររំលឹកថា ក្នុងពេល​ធ្វើ​លំ​ហាត់​សមយុទ្ធ​នៅ​ប៉ាស៊ីហ្វិក​ខាងលិច​រយៈពេល​៧​ថ្ងៃមុន នាវា​ទាំងនោះ​បានធ្វើ​សកម្មភាព​ជាច្រើន ក្នុងនោះ រួមមាន​ទាំង​ប្រតិបត្តិការ​ឈ្លបយកការណ៍ ប្រតិបត្តិការ​ទប់ទល់​នឹង​ការ​ឈ្លប​ការណ៍ ការការពារ​ខ្លួន ការប្រយុទ្ធ ព្រមទាំង​ការសង្គ្រោះ​ផងដែរ​។​


 
​គួរ​បញ្ជាក់ថា តំបន់​សមុទ្រ​ចិន​ខាងត្បូង គឺជា​តំបន់​ដែល​ចិន​មាន​ជម្លោះ​ជាមួយ​បណ្តា​ប្រទេសមួយ​ចំនួន​នៃ​សហគម អាស៊ាន ហើយ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ ទាក់ទង​នឹង​ការដណ្តើម​គ្នា​នូវ​ប្រជុំ​កោះ​នៅ​ទីនោះ​៕

14

 

Leave a Reply

(*) Required, Your email will not be published