ការ​ជិះ​ដំរី​កម្សាន្ត ក្នុងប្រទេស​កម្ពុជា

, , Leave a comment

អនុស្សាវរីយ៍​មួយ​ដែល​មិនអាច​បំភ្លេចបាន ដោយមាន​ក្នុងប្រទេស​កម្ពុជា​នោះ គឺ​ការ​ជិះ​ដំរី ធ្វើដំណើរ​កម្សាន្ត​គយគន់​ទិដ្ឋភាព ដ៏​ស្រស់ត្រកាល​។  ការ​ជិះ​ដំរី​កម្សាន្ត គឺ​មាននៅ​វត្តភ្នំ ឬ​នៅឯ​ឧទ្យាន​បុរាណ​អង្គរ ប៉ុន្តែ​ទីកន្លែង​ផ្តល់នូវ​បទពិសោធន៍ ដែល​សំខាន់​ជាងគេ គឺ​ភាគ​ឥ​សាន្ត​នៃ​ខេត្ត​រតនៈគីរី និង​មណ្ឌល​គី​រី​។​

 

​ការ​ជិះ​ដំរី​តាម​ទីវាល​ស្មៅ​ដ៏​ធំ​ល្វឹងល្វើយ មិន​គ្រាន់តែ​ធ្វើឱ្យ​លោកអ្នក​ទស្សនា​នូវ​ទស្សនីយភាព​នៃ​សម្រស់​ធម្មជាតិ ដ៏​ស្រស់បំព្រង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​បទពិសោធន៍​នូវ​ការ​ក្រសាល​ព្រៃ​ទោល​ប្លែកៗ ដែលមាន​តែមួយគត់​។ មាន​ចំណុច​មួយ​ត្រូវ​ដឹង គឺ​ត្រូវ​រក​មគ្គុទេសក៍​កុល​សម្ពន្ធ​ភ្នំ ជា​អ្នក​ដែល​ស្គា​ល់ពី​តំបន់​នោះ និង​ពី​របៀប​ដែល​ធ្វើឱ្យ​ការធ្វើដំណើរ​របស់​អ្នក កាន់តែ​សប្បាយរីករាយ​។ ពួកគេ​ទាំងនេះ ធ្លាប់មាន​បទពិសោធន៍​នេះ​តាំងពី​ជំនាន់​ជីដូន​ជីតា គេ​មកម្ល៉េះ ដោយ​ពួកគេ​បានចាត់ទុក​សត្វ​ដំរី ដូចជា​អ្វីដែល​គេ​គោរពបូជា ហើយក៏​ជា​ផ្នែក​មួយ​នៃ​ការងារ​ជីវិត​ប្រចាំថ្ងៃ​របស់គេ ផងដែរ​។​

 

​ការដើរ​កម្សាន្ត​ពេញ​មួយថ្ងៃ មានតម្លៃ​ចាប់ពី​២៥​ដុល្លារ និង​ការ​ជិះ​រួមគ្នា​មានតម្លៃ​៥០​ដុល្លារ អាមេរិក​។ តម្លៃ​ក៏​ផ្អែកលើ​ចម្ងាយ​ផ្លូវ​អ្នក​ចង់ទៅ​។ ការ​ជិះ​ដំរី​ធ្វើដំណើរ​តាម​តំបន់​ខ្ពង់រាប អាចធ្វើ​ពេលណា​ក៏បាន ក្នុង​មួយឆ្នាំៗ តែ​ក៏មាន​ការពិបាក​ធ្វើដំណើ​រ ផងដែរ ក្នុង​រដូវវស្សា ដោយ​ផ្លូវ​ធ្វើដំណើរ​មានទឹក​ហូរ​។ ក្នុងអំឡុងពេល​រដូវ​ប្រាំង​វិញ អ្នក​អាចធ្វើ​ដំណើរ​ទៅ​ទស្សនា​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា និង​សែន​មនោ​ម្យ ចម្ការ​កាហ្វេ និង​ភូមិ​កុលសម្ព័ន្ធ​។ តំបន់​នោះ គឺ​ធំ​ទូលាយ​ល្វឹងល្វើយ ដែល​គួរតែ​រៀប គម្រោង​ទៅ​កម្សាន្ត ផងដែរ មុននឹង​ពេលដែល​ត្រឡប់មកវិញ​។​

 

​ចូរ​ទស្សនា​ទិដ្ឋភាព​ប្លែកៗ​របស់​ប្រទេស​កម្ពុជា ! ដោយ​អង្គុយ​បែរខ្នង​លម្ហែ​អារម្មណ៍ ទស្សនា​ព្រៃព្រឹក្សា និង​តំបន់​នោះ ដោយ​គ្រាន់តែ​ការ​ជិះ​ដំរី​កម្សាន្ត​។ វា​ពិតជា​បទពិសោធន៍ ដ៏​ល្អ​មួយគត់​ក្នុង​ជីវិត ដ៏​មានន័យ​៕

14 (2) 14 (3) 14 (4) 14 (5) 14 (1)

 

Leave a Reply

(*) Required, Your email will not be published