Nadal លើក​ពាន​ទី​៥​ប្រចាំឆ្នាំ​២០១៣​នៅ​ពីមុខ CR7, Pepe និង Ramos

, , Leave a comment

​កីឡាករ​វាយ​កូន​បាល់​លេខ​៥​ពិភពលោក Rafael Nadal ឈ្នះ​ពានរង្វាន់​ទី​៥​របស់ខ្លួន​ក្នុង​ឆ្នាំ​២០១៣​នេះ​បន្ទាប់ពី​វាយ យកឈ្នះ​ជើង​ខ្លាំង​របស់​ស្វី​ស Stanislas Wawrinka ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ Mutua Madrid Open ម្សិលមិញ​នៅ​ពីមុខ​វត្តមាន Cristiano Ronaldo, Pepe និង Sergio Ramos ដែល​ឆ្លៀត​ពេលទំនេរ​ពី​បាល់ទាត់​មក​មើល​។​


 ក្នុងការ​បង្ហាញខ្លួន​ក្នុង​វគ្គ​យក​លេខ​១​លេខ​២​ជា​លើក​ទី​៧​របស់ ខ្លួន​តាំងពី​វិល​ត្រលប់​មកកាន់​ទីលាន​ប្រកួត​វិញ​កាលពី​ខែកុម្ភៈ កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ វាយ​បានល្អ​មែនទែន​និង​ប្រើពេល​តែ​៧១​នាទី​ប៉ុណ្ណោះ​ដើម្បី​ផ្ដួល កីឡាករ​លំដាប់​ទី​១០​ពិភពលោក​ពីរ​សិត​ជាប់​គ្នា ៦-២ និង ៦-៤​។​


 14
​ស្ទីល​របស់ Rafael Nadal គឺ​តែងតែ​ខាំ​ពាន​ដែល​ខ្លួន​ឈ្នះ​ឱ្យ​អ្នកកាសែត​ថត​


“​ខ្ញុំ រីករាយ​ខ្លាំងណាស់​។ ខ្ញុំ​គិតថា​ខ្ញុំ​លេង​បានល្អ​មែនទែន​។ ការដែល​អាចមក​លេង​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ​នេះ​និង​ឈ្នះ​ជើងឯក​នៅ​ពីមុខ មនុស្ស​ជាច្រើន​ដូច្នេះ គឺ​ពិតជា​ពិសេស​ខ្លាំងណាស់​”​។ ម្ចាស់​មេដាយមាស​កីឡា​អូឡាំពិក​ឆ្នាំ​២០០៨​និយាយ​។​
 
​នេះ ជា​ជយលាភី​ជើងឯក​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ​លើក​ទី​៣​និង​ជា​ពានរង្វាន់​លើក ទី​៥៥​ដែល កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​ឈ្នះ​ក្នុង​អាជីព​របស់គេ​ដែល​ចាប់ផ្ដើម ប្រឡូក​តាំងពី​ឆ្នាំ​២០០១​មក​។​
 

​ជោគជ័យ នេះ​ជា​កម្លាំងចិត្ត​ដ៏​ល្អ​មួយ​សម្រាប់​ស្ដេច​វាយ​កូន​បាល់​លើ​ទីលាន​ដី ឥដ្ឋ​ក្នុងការ​ត្រៀមខ្លួន​ទៅ​ការពារ​ជើងឯក French Open ដែល​គេ​ឈ្នះ​៧​លើក​រួចមកហើយ​តាំងពី​ឆ្នាំ​២០០៥​ដល់​២០១២​ខកខាន​តែ ឆ្នាំ​២០០៩​ម្ដង​ប៉ុណ្ណោះ​។​
 

​ដោយឡែក វិញ្ញាសា​វាយ​ទោល​ផ្នែក​នារី​វិញ កីឡាការិនី​លំដាប់​ទី​១​ពិភពលោក Serena Williams ក្លាយជា​ម្ចាស់​ជើងឯក​ជា​លើក​ទី​២​ជាប់ៗ​គ្នា បន្ទាប់ពី​ផ្ដួល​ស្រី​ស្រស់ Maria Sharapova ៦-១, ៦-៤ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ប្រើពេល​១​ម៉ោង​១៨​នាទី​៕

 

Leave a Reply

(*) Required, Your email will not be published