រដ្ឋាភិបាល​ចិន​បង្កឱ្យមាន​ការ​ទីផ្សារ​ប្រកួតប្រជែង​សព្វាវុធ​នៅ​ទ្វីបអាស៊ី​

, , Leave a comment

ប្រទេស​ចិន ៖ ទ្វីបអាស៊ី​បាន​បង្កើន ការទិញ​សព្វាវុធ គឺ​ដោយសារ​ចិន​ជា​ប្រទេស​បង្កឱ្យមាន ភាព​តានតឹង​កើតឡើង​នៅ​តំបន់​សមុទ្រ ចិន​ភាគខាងត្បូង និង​សមុទ្រ​ចិន​ខាង កើត​ធ្វើឱ្យ​ប្រទេស​ដែលមាន​វិវាទ​ទាំង នោះ​ចាំបាច់​ត្រូវតែ​បង្កើន​ការទិញ​ស​ព្វា វុ​ធ​សម្រាប់​ការពារ​អធិបតេយ្យភាព របស់ខ្លួន ។


​តាម​អ្នកឯកទេស​វិភាគ​របស់​អាមេរិក  និង​សិង្ហ​បុរី ដោយសារតែ​មានការ​ប្រទាញ ប្រទង់​ជុំវិញ​វិវាទ​អធិបតេយ្យភាព​ទើប ប្រទេស​ក្នុង​តំបន់​អាស៊ី​ចាំបាច់​ត្រូវ​ចំណាយ ប្រាក់​ទិញ​សព្វាវុធ ។ រយៈពេល​២០​ឆ្នាំ ខាងមុខ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នឹងមាន ប្រាក់​ចំណាយ​ដល់​ទៅ​២៦​ភាគរយ​ស្មើ ២០០​ពាន់​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍន៍ កម្លាំង​ទាហានជើងទឹក​នៅលើ​ពិភពលោក ។​


​លោក Bob Nugent អនុប្រធាន ក្រុមហ៊ុន AMI ជា​ក្រុមហ៊ុន​វិភាគ​របស់ កម្លាំង​ទាហានជើងទឹក​អាមេរិក​នៅ​ទី ក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជាក់ថា កម្លាំង ទាហានជើងទឹក​ថ្មី​បំផុត​នៅ​ទ្វីបអាស៊ី និង អូស្ដ្រាលី​នឹងមាន​នាវា​ផ្ទុក​យន្ដហោះ​ដល់ ទៅ​៦​គ្រឿង​, នាវា​ជើង​ទឹក​វាយ​ឡើងគោក ១២៨​គ្រឿង​, នាវា​ជំនួយ​២១​គ្រឿង នាវា ការពារ​១២​គ្រឿង នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ ១២​គ្រឿង និង​នាវាចម្បាំង​បំពាក់​កាំជ្រួច មី​ស៊ី​ល​វាយលុក​២៣៥​គ្រឿង​…​។ តាម របាយការណ៍​បញ្ជាក់ថា ដោយ​ការព្រួយបារម្ភ ទើប​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​ចាំបាច់ ត្រូវតែ​បង្កើន​ចំនួន​សព្វាវុធ​សម្រាប់​ការ ពារ​ដែនសមុទ្រ​របស់​ខ្លួន ៕

14 (1) 14 (2)

 

Leave a Reply

(*) Required, Your email will not be published