អណ្ដូងរ៉ែ​នៅ​ចិន​បាន​បាក់ស្រុត បណ្តាល​ឲ្យ​ស្លាប់ ២៧ នាក់​

, , Leave a comment

​មានការ​ផ្ទុះ​នៅក្នុង អណ្ដូងរ៉ែ​ភាគ​និរតី​ប្រទេស​ចិន ស្ថិតនៅ​អណ្ដូងរ៉ែ​តាវ​ស៊ីន​វូ    ខេត្ដ​ស៊ី​ឈន​បណ្ដាលឱ្យ​កម្មករ​២៧​នាក់​បាត់​បង់ជីវិត និង​១៦​នាក់​រងរបួស​ជា​ទម្ងន់។ នេះ​ជាការ​ផ្ទុះ​ទី​២​ហើយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមក នៅតាម​អណ្ដូងរ៉ែ ប្រទេស​ចិន​។ កាលពី​ថ្ងៃទី​១២ ខែឧសភា កន្លងមក ក៏មាន​ការផ្ទុះ​អណ្ដូងរ៉ែ​សម្លាប់​កម្មករ​១២​នាក់ ផងដែរ ។


​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ បណ្ដា​អណ្ដូងរ៉ែ​នៅក្នុង​ប្រទេស​ចិន​មាន​សភាព គ្រោះថ្នាក់​តែងតែ​បាក់ស្រុត​ជា​ញឹកញាប់ ។ មូលហេតុ​បណ្ដាលឱ្យ​គ្រោះថ្នាក់​កើត ឡើងជា​បន្ដបន្ទាប់​ដោយសារតែ​ច្បាប់​គ្រប់គ្រង​សន្ដិសុខ សុវត្ថិភាព​មានការ​ធូរ​លុង​។​


​តាម​តួលេខ​ពិតប្រាកដ​មួយ​បានបង្ហាញ ឱ្យឃើញថា ចាប់តាំងពី​ឆ្នាំ​២០១១​កន្លង មក​មាន​កម្មករ​អ​ណ្ដូ​រ៉ែ​ប្រទេស​ចិន​ដល់​ទៅ​១៨៣៣​នាក់​បាត់​បង់ជីវិត ។ ប៉ុន្ដែ​នៅ តិចជាង​កាលពី​ឆ្នាំ​២០១០​ដល់​១៩​ភាគរយ ។


​ក្នុង​ពេលនេះ តម្រូវការ​ប្រើប្រាស់​ធ្យូងថ្ម​កាន់តែ​កើនឡើង​ឥតឈប់ឈរ ។ ចិន​ជា ប្រទេស​ប្រើប្រាស់​ធ្យូងថ្ម​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក ដោយ​តម្រូវការ ប្រើប្រាស់​រហូតដល់​៧០​ភាគរយ ៕

14 (4) 14 (1) 14 (2) 14 (3)

 

Leave a Reply

(*) Required, Your email will not be published