ប៉ាគីស្ថាន ៖ យ៉ាងហោចណាស់មនុស្ស ៣២ នាក់បានបាត់បង់ជីវិត និង២២៤នាក់រង របួសនៅក្នុងអំពើហិង្សា ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រប៉ាគីស្ថានថ្ងៃទី១២ ខែឧសភា ហើយអំពើហិង្សានេះ បង្កឡើងដោយការបំផ្ទុះគ្រាប់បែក បាញ់ប្រហារដោយគ្រាប់រ៉ុក្កែតនៅទូទាំងប៉ាគីស្ថាននៅអំឡុងពេលបោះឆ្នោតរយៈពេល។
បណ្ដាញទូរទស្សន៍Urdu TVបានរាយការណ៍ថា នៅទីក្រុងកំពង់ផែការ៉ាជី ខេត្ដ Sindh ភាគខាងត្បូងប៉ាគីស្ថានតែមួយប៉ុណ្ណោះ អំពើហិង្សាបានកើតឡើង១៧ករណីក្នុង រូបភាពខុសៗគ្នាដោយសម្លាប់មនុស្ស ១៥នាក់ និងរងរបួស១៣៥នាក់។ រីឯនៅ ជិតស្ថានីយបោះឆ្នោតក្នុងតំបន់ Quai dabad ការ៉ាជីនោះផងដែរ មានការ បំផ្ទុះគ្រាប់បែកបណ្ដាលឱ្យស្លាប់១១នាក់ និងរបួស៣៦នាក់ ។ ចំណែកនៅឯខេត្ដ Balochistan ភាគខាងត្បូងឯណោះវិញ មានសេចក្ដីរាយការណ៍ថា អំពើហិង្សា កើតឡើង១០ករណីសម្លាប់មនុស្ស១០ នាក់ និង៣៤នាក់ទៀតរងរបួស ។ នៅឯ ខេត្ដភាគខាងកើតដែលជាតំបន់មាន ប្រជាប្រិយបំផុតរបស់ប៉ាគីស្ថាននោះផង ដែរ ក៏មានសេចក្ដីរាយណ៍ថា មានអំពើ ហិង្សាកើតឡើង៨ករណីបណ្ដាលឱ្យស្លាប់ ៦នាក់ និងរបួស២៣នាក់ ខណៈដែល៣២ នាក់រងរបួសក្នុងហេតុការណ៍ហិង្សាកើត ឡើងនៅ Khyber Pakhtunkhawa ។
បើទោះជារដ្ឋាភិបាលបានប្រកាសប្ដេជ្ញាថា ការពារសន្ដិសុខ និងសុវត្ថិភាព ជូនពលរដ្ឋដែលទៅបោះឆ្នោត ក៏ដូចការពារនៅតាមការិយាល័យបោះឆ្នោតក៏ ដោយ ក៏នៅតែមានការវាយប្រហារកើត ឡើងដោយសំដៅទៅលើពលរដ្ឋដែល ប្រមូលគ្នាទៅបោះឆ្នោតនោះដដែល ។ ប៉ុន្ដែបើទោះជាបែបនេះក្ដី ក៏នៅក្នុងម៉ោង បោះឆ្នោតអំពើហិង្សាហាក់បានស្ងប់ ស្ងាត់វិញផងដែរ ។
អគ្គលេខាធិការគណៈកម្មាធិការរៀបចំបោះឆ្នោតប៉ាគីស្ថាន លោក Ishtiaq Ahmad Khan បានថ្លែងក្នុងសន្និសីទ កាសែតថា ការបោះឆ្នោតនេះប្រព្រឹត្ដ ទៅដោយសន្ដិភាពនិងស្ងប់ស្ងាត់ បើទោះ ជាមានការគំរាមកំហែងវាយប្រហារ ជា ពិសេសនៅទីក្រុងកំពង់ផែការ៉ាជីភាគ ខាងជើងប្រទេសនោះក៏ដោយ។
ម៉ោងបោះឆ្នោតចាប់ផ្ដើមពីម៉ោង ៨ព្រឹករហូតដល់ម៉ោង៥ល្ងាច ម៉ោងនៅ ក្នុងតំបន់ ហើយបានបន្ថែមរយៈពេល១ ម៉ោងទៀតដើម្បីផ្ដល់ឱកាសគ្រប់គ្រាន់ ដល់ពលរដ្ឋក្នុងការទៅគូសសន្លឹកឆ្នោត។
បើតាមគណៈកម្មការបោះឆ្នោតបាន បញ្ជាក់ថា ពលរដ្ឋដែលចុះឈ្មោះបោះ ឆ្នោតសរុបមាន៨៦,១លាននាក់ ក្នុង នោះបុរស៤៨,៦លាននាក់ និងស្ដ្រី៣៧,៥ លាននាក់ ។ នៅក្នុងការបោះឆ្នោតនេះ ប៉ូលិស៧៥.០០០នាក់ត្រូវដាក់ពង្រាយ នៅតាមស្ថានីយបោះឆ្នោតនានាដើម្បី ការពារសន្ដិសុខ ប៉ុន្ដែនៅតែមិនអាច បញ្ចៀសមិនឱ្យអំពើហិង្សាកើតឡើង រហូតធ្វើឱ្យជនរងគ្រោះស្លាប់និងរងរបួស ជិត៣០០នាក់នេះដដែល ៕