តើ ជី​ជី ទៅណា​បានជា​បាត់​មុខ​ពី​កម្មវិធី​រាត្រី​កម្សាន្ត​នៅ CTN?

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ កញ្ញា ពេជ្រ សូលី​ដា ហៅ ជី​ជី ត្រូវបាន​របូត​តំណែង ជា​ពិធី​ការិនី នៅក្នុង​កម្មវិធី “​រាត្រី​កម្សាន្ត​” ដែល​នាង​ធ្លាប់តែ បាន​គ្រង​តំណែង​នេះ អស់​រយៈពេល​ជាង ១​ឆ្នាំ​មកនេះ តែ​ថ្មីៗ​នេះ​នាង​ស្រាប់ តែ​បាត់ វត្តមាន​ពី​កម្មវិធី​នេះ ដោយមាន​វត្តមាន កញ្ញា គង់ វង្ស​យ៉ា​ទី ជា​ពិធី​ការិនី​ជំនួស​នាង​ទៅវិញ​។​


​កាលពី​រាត្រី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៣​ នៅក្នុង​កម្មវិធី “​រាត្រី​កម្សាន្ត​” គេ​មិនឃើញ​ពិធី​ការិនី ថ្ពាល​ផ្អែម​រូប​ស្រស់​សោភា កញ្ញា ជី​ជី ធ្វើជា​ពិធី​ការិនី​នោះឡើយ តែ​ផ្ទុយទៅវិញ​គេ​បែរ ជា​ឃើញ វត្តមាន កញ្ញា គង់ វង្ស​យ៉ា​ទី ធ្វើជា​ពិធី​ការិនី​ជាមួយ លោក សាយ រតនៈ តែ​ពីរ​នាក់ បានធ្វើ​ឲ្យ ទស្សនិកជន​ខ្លះ​គិតថា ពិធី​ការិនី​សម្បូរ​សំណើច កញ្ញា ជី​ជី ប្រហែលជា​ជ្រុះ​បាត់​តំណែង ហើយ​មើល ទៅ​។​


​បន្ទាប់ពី​កញ្ញា គង់ វង្ស​យ៉ា​ទី បាន​ចូលមក​ចាប់​អាជីព​ថ្មី​ជា ពិធី​ការិនី​នៅ​ស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ី​ន ដោយ​អ្នកដឹកនាំ​កម្មវិធី​ឲ្យ​នាង មក​ធ្វើជា​ពិធី​ការិនី​ក្នុង​កម្មវិធី “​រាត្រី​កម្សាន្ត​” នោះ ក៏មាន​ព័ត៌មាន​លេច ឮថា​ប្រហែលជា​មិនអាច រក្សា​តំណែង​បានយូរ​ទេ ព្រោះថា​ពេលនេះ នាង​មាន​គូប្រជែង ទៅហើយ​ស្រួល មិន​ស្រួល​នាង​ត្រូវ គង់ វង្ស​យ៉ា​ទី ពែង​ជើង​ឲ្យ​ដួលរ​បួ​ត តំណែង​ទៀតផង​។​


​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ថា តួឯក​ស្រី​ក្នុង​រឿង “​អាប​ពាក់មួក​សុវត្ថិភាព​វគ្គ​២”  កញ្ញា ជី​ជី បាត់​តំណែង​ពី ស៊ី ធី អ៊ី​ន នោះ ត្រូវបាន​នាង​បាន​ប្រាប់ ឲ្យ​ដឹង​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៣ នេះ​ថា ក្នុង​កម្មវិធី​កាលពី​យប់​ម្សិលមិញ នាង​ពិតជា អវត្តមាន​មិនបាន ចូលរួម​ក្នុង​កម្មវិធី មែន តែ​មិនមែន​មានន័យថា​នាង បាត់​តំណែង​ជា​ពិធី​ការិនី ដូច​ពាក្យ​ចចាមអារ៉ាម​ទេ​។​


​កញ្ញា ជី​ជី បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា តាម​ការពិតទៅ នាង​បានដាក់​ច្បាប់ ឈប់សម្រាក​ការងារ ចំនួន​២ ថ្ងៃ​គឺ​ថ្ងៃ​សៅរ៍ អាទិត្យ​ដូច្នេះហើយ បានជា​នាង​មិនបាន ចូលរួម​ធ្វើ​កម្មវិធី​នោះ “​ព្រោះថា​ខ្ញុំ​ជាប់​ទៅលេង កំពង់សោម​ជាមួយ​គ្រួសារ ក៏​ដាក់​ច្បាប់ឈប់ សម្រាក​ទៅ ហើយ​សម្រាប់​ខ្ញុំ​និង​យ៉ា​ទី គឺជា​មិត្តភក្តិ​រួម​អាជីព ជាមួយគ្នា​គ្មាន​គំនិត ចង់​ប្រកួតប្រជែង គ្នា​អី​ទេ​”​។​


​ទោះបីជា​យ៉ាងណា ពិធី​ការិនី​ក្នុង​កម្មវិធី “​រាត្រី​កម្សាន្ត​” រូបនេះ ក៏​មិនបាន​បង្ហាញ​ពី សញ្ញាណ​ក្នុងការ ខា្ល​ចរ​អា​បាត់​តំណែង ដោយសារតែ មាន​គូប្រជែង​ទេ ដោយ​នាង​បាន និយាយ​យ៉ាងខ្លី​ថា នាង​មិនដែល គិតពី​ចំណុច​នេះ​ទេ ហើយ​ជាក់ស្តែង ពេលនេះ​នាង​ក៏​កំពុងតែ មានការ​មមាញឹក​ច្រើន ដែល​ក្នុងការ​កាន់ កម្មវិធី​ហើយ ពេលនេះ​ក្នុង​កម្មវិធី “​រាត្រី​កម្សាន្ត​” គឺមាន​ពិធីករ​-​ពិធី​ការិនី​៣​នាក់ គឺ​នៅតែ​ធ្វើបែបនេះ​រាល់ សប្តាហ៍​ហើយ​ទៅ​ថ្ងៃ ក្រោយ​អ្នករៀបចំ​ចាត់ចែង យ៉ាងណា​ក៏ត្រូវ​តែ ធ្វើតាម​គាត់​ដែល នាង​មិនអាច ប្រកែក​បានទេ​៕

14-May (4) 14-May (3) 14-May (2) 14-May (1)

 

Leave a Reply

(*) Required, Your email will not be published