ព្រះ​បរម​រូប សម្តេចព្រះ​នរោត្តម​សីហនុ​លេចចេញ​ជា​រូបរាង​ហើយ​!

, , Leave a comment

​រាជធានី​ភ្នំពេញ ៖  ព្រះ​បរម​រូប សម្តេចព្រះ​នរោត្តម​សីហនុ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​សាងសង់​កាលពី​ខែកុម្ភៈ​នោះ រហូតមកដល់​ពេលនេះ លេចចេញ​ជា​រូបរាង​ហើយ​។ បើតាម​រូបភាព​ដែល​គេ​ថត​បាន ហើយ​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ឃើញថា ព្រ​បរម​រូប​សម្តេច​ឳ កំពុង​ត្រូវបាន​វិចិត្រករ​យកចិត្តទុកដាក់​ក្នុងការ​ចម្លាក់​យ៉ាងខ្លាំង ដោយ​មើលទៅ​ដូច​ទៅនឹង​ព្រះ​ភក្ត្រ​របស់​ព្រះអង្គ​ពិត​ដូច្នេះ​ដែរ​។​


​បើតាម​ការបញ្ជា​ក់រប​ស់​មន្ត្រី​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រូបសំណាក​ព្រះមហាវីរក្សត្រ នឹងត្រូវ​កសាង​បញ្ចប់ នៅ​ខែតុលា ឆ្នាំ​២០១៣ ដែលជា​ថ្ងៃ​គម្រប់​ខួប​មួយឆ្នាំ នៃ​ការយាង​ចូល​ទិវង្គត នា​ថ្ងៃទី​១៥​តុលា ឆ្នាំ​២០១២​។ ក្រុមហ៊ុន​មួយ​ដែល មាន​បទពិសោធ​ន៌​ផ្នែក​កសាង​រូបសំណាក់ គឺ​ក្រុមហ៊ុន សិលា ។ តាម​គំរោង​នឹងត្រូវ​ចំណាយ​អស់​ទឹកប្រាក់​ជាង ១​លាន​ដុល្លារ​អាមេរិក​។​


​ទីតាំង​ដែល​ត្រូវ​សាងសង់​រូបសំណាក​ព្រះមហាវីរក្សត្រ ស្ថិតនៅ​ចម្ងាយ​២០០ ម៉ែត្រ ខាងកើត​វិមានឯករាជ្យ (​ខាងលិច​នាគ​បាញ់​ទឹក​) លើ​សួន​វិមានឯករាជ្យ​។ រូបសំណាក មាន​កម្ពស់​សរុប​ទាំង​ជើង​ទម្រ ៧,២០ ម៉ែត្រ​។ ពីក្រោម​បុស្បុក​ទាំងមូល មាន​កម្ពស់ ២៧,២០ ម៉ែត្រ ដោយមាន​ដំបូល​គ្របពីលើ​។​


​គួរ​បញ្ជាក់ថា ការសាងសង់​ព្រះ​បរម​រូប​សម្តេចព្រះ​មហាវីរក្សត្រ​នេះ ដើម្បី​ទុកជា​ការចងចាំ​នូវ​គុណូបក្ការៈ​របស់​ព្រះអង្គ និង​រម្លឹក​នូវ​ការចងចាំ ជាពិសេស​ព្រះ​បរម​រូប​សម្តេច​ឳ ក៏​សម្រាប់​គោរពបូជា​ដែរ ពេល​គណៈប្រតិភូ​បរទេស មក​គោរព​នៅ​វិមានឯករាជ្យ ហើយក៏​ឆ្លៀត ចូលមក​គោរព​ព្រះ​បរម​រូប​របស់​ព្រះអង្គ ដែលជា​បិតា​ឯករាជ្យ​ជាតិ និង​បង្រួបបង្រួម​ជាតិ​ផងដែរ​៕

14-May

 

Leave a Reply

(*) Required, Your email will not be published