បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ចាប់​ហ្វ្រាំង​មិនទាន់ ជ្រុល​ទៅបុក​គូទ​រថយន្ត CRV រងរបួស​ធ្ងន់

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ កាលពី​ម៉ោង​១៩​និង​២៥​នាទី​យប់ ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក  មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ដោយសារតែ​បុរស​ម្នាក់​ជិះ​ម៉ូតូ​C125  បោះពួយ​យ៉ាង​លឿន​ទៅបុក​គូទ​រថយន្ត​CRV ពេញទំហឹង ហើយ​ខ្លួនឯង​រងរបួស​ធ្ងន់ ។​


​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​អាយុ​ប្រហែល​៣០​ឆ្នាំ ជិះ​ម៉ូតូ​C125 ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​ទៅដល់​ចំណុចកើតហេតុ ក៏​បោះពួយ​យ៉ាង​លឿន​ទៅបុក​គូទ​រថយន្ត​CRV ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 2A-3163 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​អាយុ​ប្រហែល​៥០​ឆ្នាំ ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ខ្លួនឯង​។​


 ក្រោយ​កើតហេតុ ជន​រងរបួស​ធ្ងន់ ត្រូវ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ទៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត និង​ម៉ូតូ ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​រង់ចាំ​ការដោះស្រាយ​បន្ត​៕

14-May
 

 

Leave a Reply

(*) Required, Your email will not be published