ប្រកាសចូលកាន់​តំណែង អភិបាល អភិបាលរង​ខេត្ត និង​អភិបាលក្រុង ស្រុក នៃខេត្តកំពង់ចាម​

, , Leave a comment

ខេត្ត​​កំពង់ចាម ៖ នៅសាលាខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៣ ក្រោម​អធិបតីភាព លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានធ្វើ​ពិធី​ប្រកាសចូលកាន់ តំណែង អភិបាល អភិបាលរង​ខេត្ត និង​អភិបាលក្រុង​_​ស្រុក នៃ​ខេត្តកំពង់ចាម ដែលមាន​មន្ត្រី​អ្នក​មុខ អ្នកការ​ជាច្រើនរូប​ទៀត​ចូលរួម​។​

 

​ក្នុង​ពិធី​ប្រកាស​នោះ លោក លន់ លឹម​ថៃ ដែល​ពីមុន ជា​អភិបាលរង​ខេត្ត ត្រូវ​ចូលកាន់​តំណែង​ជា​អភិបាល ខេត្ត កំពង់ចាម ជំនួស​លោក ហ៊ុន ណេង ត្រូវ​ចូលនិវត្តន៍  ។ ក្នុងនោះ​លោកស្រី ខុង ស៊ុន​អេង​, លោកស្រី ស៊ី វណ្ណ​ថា  , លោក ប៉ែន អ៊ា​ន​, លោក សឹម សុខ​ព្រី​, លោក រុំ តិ​ក្ខ​មុនី និង​លោក ជឹម លាវ ក៏ត្រូវ​បានតែងតាំង​ជា​អភិបាលរង​ខេត្ដ កំពង់ចាម​ផងដែរ ។ ជាមួយគ្នានេះ​មន្ដ្រី ១២​រូប​ក៏ត្រូវ​បានតែងតាំង​ជា​អភិបាល ក្រុង​-​ស្រុក​នៃ​ខេត្ដ​កំពង់ចាម​រួមមាន លោក ធុ​ត ថា​ត អភិបាលក្រុង​កំពង់ ចាម​, លោក គីម ឌី ជា​អភិបាលស្រុក​កំពង់សៀម , លោក មឿ​ន ផា​អតីត​អភិបាលរង​ស្រុក​កងមាស ជា​អភិបាលស្រុក កងមាស​, លោក កៅ សុខ​អាន ជា អភិបាលស្រុក​ស្ទឹងត្រង់​, លោក ទេព រាម​មុនី អតីត​អភិបាលរង​ស្រុក​កងមាស​ជា​អភិ បាល​ស្រុក​ព្រៃឈរ​,​លោក ជា សុខ​រិ​ទ្ធិ ជា​អភិបាល ក្រុង​សួង​,​លោក ឡោ ចាន់​លី ជា​អភិ បាល​ស្រុក​បាធាយ​, លោក ហេង វណ្ណ​នី ជា​អភិបាលស្រុក​ស្រី​សន្ធរ ,  លោក ឥ​ម សោភ័ណ​រត្ន អភិបាល ស្រុក​ជើងព្រៃ​, លោក ឡុង ធា​ម ជា អភិបាលស្រុក​ពញាក្រែក​,  លោក ឆឹង ពិសិដ្ឋ ជា​អភិបាលស្រុក​តំបែរ​, និង​លោក ខ្លូត ចិន្ដា ជា​អភិបាល​ស្រុកចម្ការ លើ ។ ដោយឡែក​លោក គឹម នុត​និ​ត្យា ត្រូវបាន​ផ្ទេរ​ភារកិច្ច​ពី អភិបាលស្រុក​ចម្ការលើ​ឱ្យមក​បម្រើ​ការងារ​នៅ​សាលា​ខេត្ដ​កំពង់ចាម ។​


​លោក លន់ លឹម​ថៃ ជា​អភិបាលខេត្ដ​កំពង់ចាម​ថ្មី បាន​ប្ដេជ្ញា​ចិ​ត្ដ នឹង ប្រឹងប្រែង​បំពេញភារកិច្ច​ជូន​ប្រជា​ពល រដ្ឋ​និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ដ​ពី អភិបាលខេត្ដ​ចាស់​ដើម្បី​ឆ្លើយតប​ទៅ នឹង​តំណែង​ដែល​លោក​ទទួលបាន​នាពេលនេះ ។​


​លោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួង អភិវឌ្ឍន៍ជនបទ​ជា​គណៈអធិបតី​ក៏បាន សំណេះសំណាល និង​ផ្ដល់​បទពិសោធន៍ ដល់​អភិបាល អភិបាលរង អភិបាលក្រុង ស្រុក​ឱ្យ​ខិតខំ​បំពេញភារកិច្ច​រៀងៗ​ខ្លួន ប្រយោជន៍​ដើម្បី​អភិវឌ្ឍន៍​ឱ្យមាន​ការរីក ចម្រើន​បន្ថែមទៀត របស់​រាជរដ្ឋាភិបាល​កម្ពុជា ៕

552

5

 

Leave a Reply

(*) Required, Your email will not be published