ពេជ្រ សូលី​ដា ហៅ​ជី​ជី កំពុង​ឈ្លក់​វង្វេង​ភ្លេច​អស់រឿង​ស្នេហា

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​វ័យក្មេង​កាន់តែ​លេចធ្លោ​រះ​កណ្តាល​ទូរទស្សន៍​ស៊ី​ធី​អិន នាង ជី​ជី ដែល​ធ្លា​ប់រង​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ស្នេហា​ជាមួយ​ឧកញ៉ា និង​ប្រុស​ក្មេង តែ​ត្រូវបាន​នាង​ច្រានចោល​ជា​បន្តបន្ទាប់​នោះ នៅពេល​ថ្មីៗ​នេះ នាង​ក៏បាន​បង្ហើប​ប្រាប់ថា ស្ថិតនៅក្នុង​វ័យ​នេះ​នាង​កំពុង​ឈ្លក់​វង្វេង​នឹង​រឿង​ដ៏​ធំ​មួយ ដូច្នេះ​នៅក្នុង​អំឡុង​ពេលនេះ នាង​មិនទាន់​អាច​គិតពី​រឿង​ស្នេហា​បានទេ​។​


​នៅ​ខណៈពេលដែល​ការងារ​កាន់តែ​រីកចម្រើន​ទាំង​នៅក្នុង​ស្ថានីយ ទូរទស្សន៍​ស៊ី​ធី​អិន និង​ខាងក្រៅ​នោះ នាង ជី​ជី ដែលមាន​ឈ្មោះ​ពិត​ថា ពេជ្រ សូលី​ដា ត្រូវបាន​មហាជន​លើកសរសើរ​ពី​នាង​ថា ជា​តារា​វ័យក្មេង​ម្នាក់​តែ​ពោរពេញ​ដោយ​សមត្ថភាព ទោះបីជា​នាង​និយាយ​នៅក្នុង​កម្មវិធី​បែប​ផ្លូវការ​ក៏​នាង​និយាយបាន ( ដូចជា​កម្មវិធី រាត្រី​កម្សាន្ត​) និង​ការនិយាយ​បែប​លេង​កំប្លុកកំប្លែង​ក៏​នាង​និយាយបាន​(​ដូចជា​កម្មវិធី សែ​ល​កាត នៅ ម៉ា​យ​ធី​វី​)​។ លើសពីនេះទៅទៀត ទស្សនិកជន​ក៏បាន​លើកសរសើរ​ពី​រូប​សម្ផស្ស​របស់​នាង​ដែល​កាន់តែ​ផូរផង់ ទៅៗ​ផងដែរ​។ ដូច្នេះហើយ​ដែល​នោះ​ជា​បន្ទុក​ក្នុងនាម​ជា​ស្រី​ស្អាត​ដែល​គេ​តែង​គិតថា នាង​មិន​ខ្វះ​អ្នក​ស្រឡាញ់​ឡើយ​ឲ្យ​តែ​ឆ្លើយ​អូ​ខេ មួយ​ម៉ាត់​នាង​នឹង​អាចមាន​ទ្រព្យធន​ស្តុកស្តម្ភ​ភ្លាម​។​


​កន្លងទៅ​ថ្មីៗ​នេះ​ទៀត​ពិធី​ការិនី ជី​ជី ត្រូវបាន​គេ​សង្ស័យថា នាង​មាន​សង្សារ​ជា​ប្រុស​វ័យក្មេង​ម្នាក់​អាយុ​ជាង​២០​ឆ្នាំ​ដោយសារ ព័ត៌មាន​បាន​ផ្សាយ​ថា គេ​បាន​ប្រទះឃើញ​នាង​បាន​កៀក​កិត​ស្និទ្ធស្នាល ផ្អែមល្ហែម​ជាមួយគ្នា​នៅក្នុង​ក្លិប​កម្សាន្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បុរស​វ័យក្មេង​ម្នាក់នេះ ត្រូវគេ​ដឹងថា ជា​កូនអ្នកមាន​ទ្រព្យធន​ម្នាក់​នៅ​ភ្នំពេញ​។​


​ប៉ុន្តែ ព័ត៌មាន​ចចាមអារ៉ាម​ទាំង​ប៉ុន្មាន​នោះ ក៏ត្រូវ​កញ្ញា​ជី​ជី តែង​ធ្វើការ​បដិសេធ​ជា​បន្តបន្ទាប់ ដោយ​នាង​ថែមទាំង​អះអាងថា នេះ​មិនមែនជា​ការពិត​ឡើយ​ព្រោះថា​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​តែ ប៉ុណ្ណោះ ការពិត​នាង​មិនបាន​ប្រព្រឹត្ត​បែប​នោះឡើយ​។ យ៉ាងណាមិញ​ការលេចឮ​ព័ត៌មាន​រឿងអាស្រូវ​បែប​នោះ នាង​បាន​បញ្ជាក់ថា អ្នកសិល្បៈ តែង​ជួប​ជំពប់​ព័ត៌មាន​នេះ គេច​មិន​ផុត​ឡើយ​។​


​ជាមួយ​បទ​សម្ភាស​ជាមួយនឹង​សារព័ត៌មាន​សិល្បៈ​នៅក្នុង​ស្រុក នាង ជី​ជី ដែល​អាក់អន់ស្រពន់ចិត្ត​រឿង​គេ​លើកដាក់​ស្នេហ៍​នាង​ម្តង​ជាមួយ​អ្នកនេះ ម្តង​ជាមួយនឹង​អ្នកនោះ បាន​បញ្ជាក់ថា​៖«​សព្វថ្ងៃនេះ​បើទោះបីជា​ខ្ញុំ ប្រាប់​គេ​ថា ខ្ញុំ​គ្មាន​សង្សារ គ្មាន​អ្នក​ស្រឡាញ់ ក៏​គេ​មិន​ជឿ​នោះដែរ​។ ខ្ញុំ​ក៏​សូម​ប្រាប់ថា សព្វថ្ងៃនេះ ខ្ញុំ​មិន​ខ្វះ​ទេ​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ​នោះ តែ​ខ្ញុំ​មិនបាន​ទទួលយក​ស្នេហ៍​ពី​បុរស​ណាមួយ​នោះឡើយ​។ សព្វថ្ងៃ ខ្ញុំ​នៅ​ក្មេង កំពុងតែ​ឈ្លក់​វង្វេង​នឹង​ការងារ​សិល្បៈ នឹង​អាជីព​របស់ខ្ញុំ មិនទាន់​គិតដល់​រឿង​ស្នេហា ឬ​គូ​អនាគត​ទេ​»​។​


​ទន្ទឹមនឹងនេះ​នាង​បាន​ប្រាប់ថា​៖« សព្វថ្ងៃនេះ ខ្ញុំ​ក៏មាន​ការ​ធុញថប់​នឹង​ព័ត៌មាន​ចចាមអារ៉ាម​ដែល​តែងតែមាន​មកលើ រូបខ្ញុំ​នោះ តែ​ខ្ញុំ​ក៏​មិនអាច​ហាមឃាត់​មាត់​គេ​មិន​ឲ្យ​និយាយ​បានដែរ​»៕

chi chi K-0169

​ភ្នំពេញ​ប៉ុស្តិ៍​

 

Leave a Reply

(*) Required, Your email will not be published