មនុស្ស ៤០ នាក់​បាន​ស្លាប់ និង​១០០​នាក់​រងរបួស ក្នុង​ហេតុការណ៍​វាយប្រហារ​នៅ​តួ​ក​គី ក្បែរ​បន្ទាត់​ព្រំដែន​ជាប់​ប្រទេស​ស៊ី​រី​

, , Leave a comment

​ប្រទេស​តួ​ក​គី ៖ យ៉ាងហោចណាស់​មនុស្ស ៤០ បាន​ស្លាប់ និង ១០០ នាក់ ផ្សេងទៀត​រងរបួស​ប​ន្ទា​ប់​ពី​មានការ​បាញ់ប្រហារ ក្នុង​ទីក្រុង​មួយ​នៅ​ប្រទេស​តួ​ក​គី កាលពី​ថ្ងៃ​សៅរ៍ ទី​១១ ខែឧសភាឆ្នាំ​២០១៣​កន្លងទៅនេះ ក្បែរ​បន្ទាត់​ព្រំដែន​ជាប់ ប្រទេស​ស៊ី​រី​។ នេះ​បើ​យោងតាម​ការលើកឡើងរ​ប​ស់លោក Muammer Guler រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រទេស តួ​ក​គី​។ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ​ចុះ​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ​២០១៣ បាន​ឲ្យ​ដឹង​ដោយ​លើកឡើង​នូវ​សំដី​របស់លោក Guler ថា ចំនួន​អ្នកស្លាប់ អាច​បន្ត​កើនឡើង ខណៈដែល​ជនរងគ្រោះ​ជាច្រើន​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​យ៉ាងខ្លាំង​។​

 

​សេចក្តីរាយការណ៍​ខាងដើម​ដំបូង​បាន​រាយការណ៍​ឲ្យ​ដឹងថា ការវាយប្រហារ​បួន​កន្លែង​បានកើត​ឡើង នៅក្បែរ​អគារ រដ្ឋ និង​ការិយាល័យ​ប្រៃសណីយ៍ ក្នុង​ទីក្រុង Reyhanli ភាគខាងត្បូង​ប្រទេស​តួ​ក​គី​។ ដោយឡែក​តាម​ការលើក ឡើង​របស់​នាយករដ្ឋមន្ត្រី​ប្រទេស​តួ​ក​គី លោក Recep Tayyip Erdogan បាន​និយាយថា អ្នក​ដែល​មិនអាច​រស់ នៅ​ដោយ​សម្រប​ខ្លួន​ក្នុងស្ថានភាព​ថ្មី និង​ក្នុង​សេរីភាព អាច​ជាប់ទាក់ទង​ក្នុងការ​វាយប្រហារ​នេះ​។​

 

​គួរ​បញ្ជាក់ថា ក្រុម​កង​យោធា PKK បាន​ដក​ចេញពី​ប្រទេស ក្នុងពេល​ថ្មីៗ​នេះ បន្ទាប់ពី​កិច្ចពិភាក្សា​អស់​រយៈពេល ជាច្រើន​ឆ្នាំ រវាង​រដ្ឋាភិបាល Ankara និង​ក្រុម​ប្រដាប់អាវុធ​។ ដោយឡែក​រដ្ឋមន្ត្រីការបរទេស ប្រទេស​តួ​ក​គី បាន និយាយ​កាលពី​ថ្ងៃ​សៅរ៍ កន្លងទៅនេះ​ថា ការវាយប្រហារ​នេះ​ជាការ​បញ្ឆេះ​បញ្ហា​ឡើង​។ លោក​បាន​បន្តថា អាចមាន ប្រទេស​មហាអំណាច​ណាមួយ ដែលមាន​បំណង​ចង់​បំផ្លាញ​សន្តិភាព​ក្នុងប្រទេស​តួ​ក​គី​។​

 

​ជាមួយគ្នានេះដែរ សេចក្តីរាយការណ៍​ក្នុង​តំបន់ បាន​ឲ្យ​ដឹងថា ភាព​តានតឹង បាន​កើតមានឡើង​ក្នុងប្រទេស​អស់ រយៈពេល​ជាង​ពីរ​សប្តាហ៍​មកហើយ​។ ចុងក្រោយ​នេះ មានការ​ផ្ទុះអាវុធ​ឡើង​រវាង​ជនភៀសខ្លួន​ស៊ី​រី និង​ក្រុមយុវជន របស់​តួ​ក​គី​ក្នុង​ទីក្រុង Reyhanli៕

22

 

Leave a Reply

(*) Required, Your email will not be published