ចិន​ចូលរួម​ដាក់ទណ្ឌកម្ម​ទៅលើ​កូរ៉េខាងជើង​

, , Leave a comment

​ក្រុង​ប៉េកាំង ៖ ចិន​បានសម្រេច​ដាក់ ទណ្ឌកម្ម​ដល់ សម្ព័ន្ធ​មិ​ត្ដ​ដ៏​ជិតស្និទ្ធ​បំផុត​របស់ខ្លួន​គឺ កូរ៉េខាងជើង ដោយសារតែ​ប្រទេស​នេះ បានបង្ហាញ​គោលជំហ​ប្រឆាំងនឹង​ច្បាប់​អន្ដរជាតិ ។ កន្លងមកទោះបី​មានការ ដាក់​គំនៀប​ក៏ដោយ តែ​ចិន​មិន​ដាក់​ទណ្ឌ កម្ម​ដល់ទី​ក្រុង​ព្យុងយ៉ាង​ឡើយ តែ​ពេល នេះ ចិន​ចាំបាច់​ត្រូវតែ​ធ្វើបែបនេះ ។

 


​ការដាក់ទណ្ឌកម្ម​លើ​ប្រព័ន្ធ ហិរញ្ញវត្ថុ ដោយ​ធនាគារ​ចិន​បានប្រកាស​បញ្ឈប់ រាល់​ដំណើរការ​ពាណិជ្ជកម្ម​ទាំងអស់ ជាមួយ​ធនាគារពាណិជ្ជ​របស់​កូរ៉េខាងជើង និង​បាន​បិទ​គណនី​របស់​ធនាគារ​នេះ ដើម្បី​ចូលរួម​ការបន្ថែម​ទណ្ឌកម្ម​ទៅលើ​ប្រទេស​កូរ៉េខាងជើង បន្ទាប់ពី​ប្រទេស នេះ បានសម្រេច​ការសាកល្បង​អាវុធ នុយក្លេអ៊ែរ​ជា​លើក​ទី​៣​រួចមក ។

 


​ការសម្រេច​ចិ​ត្ដរបស់​រដ្ឋាភិបាល ក្រុង​ប៉េកាំង​ចំពោះ​ការបិទ​គណនី​ធនាគារ របស់​កូរ៉េខាងជើង​បានធ្វើ​ឡើង​ស្របពេល ភាព​តានតឹង​នៃ​ឧបទ្វីប​រ៉េ​បាន​កើតមាន ឡើង ហើយ​វា​អាចជា​សញ្ញា បញ្ជាក់ថា ចិន​កំពុង​ព្យាយាម​ដាក់​សំពាធ​ទៅលើ កូរ៉េខាងជើង ។ កាលពី​ថ្ងៃ​ម្សិលមិញ ធនាគារ​ចិន​បាន​បញ្ជូន​សារ​មួយច្បាប់ របស់ខ្លួន​ទៅកាន់​ធនាគារ​ពាណិជ្ជកម្ម បរទេស​ដែលជា​ធានា​គារ​ដោះដូរ​រូបិយប័ណ្ណ​បរទេស​ដ៏​ធំ​បំផុត​ក្នុងប្រទេស កូរ៉េខាងជើង ដោយបាន​បញ្ជាក់ ពី​ការ បិទ​គណនី​និង​ការបញ្ឈប់​រាល់​ការផ្ទេរ ប្រាក់​របស់​ធនាគារ​នេះ ប៉ុន្ដែ​ធនាគារ ជាតិ​របស់​ចិន មិនបាន​បញ្ជាក់​ពី​ចំនួន ទឹកប្រាក់​ប៉ុន្មាន​ដែល​ខ្លួន​បាន​បង្ខាំង​ទុក និង​ពេលវេលា​យូរ​ប៉ុន្មាន​ដែល​ខ្លួន​បិទ​ការ ប្រតិ​ប​ត្ដិ​ការ​ជូ​ញ​ដូរ​ជាមួយ​ធនាគារ ពាណិជ្ជ​របស់​កូរ៉េខាងជើង​នោះដែរ ។​

 


​គួររំលឹកថា កាលពី​អំឡុង​ខែមីនា ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ក៏បាន​បង្ខាំង ទុក​រាល់​ប្រតិ​ប​ត្ដិ​ការជួយ​ញ​ដូរ​ជាមួយ ធនាគារ​កូរ៉េខាងជើង ដើម្បី​ធ្វើជា​ទណ្ឌ កម្ម បន្ទាប់ពី​ក្រសួង​នេះ​រកឃើញថា វា​ផ្ដល់​មូ​និ​ធិ​ជាច្រើន​ដល់​រដ្ឋាភិបាល ក្រុង​ព្យុងយ៉ាង ក្នុង​ការយកទៅ​ប្រើប្រាស់ សម្រាប់​បង្កើត​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​ក្រោម​ដី​ជា​លើក​ទី​៣ កាលពី អំឡុង​ខែកុម្ភៈ កន្លងមក ។ គួរ​បញ្ជាក់ថា ប្រទេស​ដទៃទៀត​ផ្សេង​រួមមាន​ជប៉ុន និង​អូស្ដ្រាលី ក៏បាន​ចូលរួម​ជាមួយ​សហ រដ្ឋ​អាមេរិក ដើម្បី​បញ្ឈប់​រាល់​ដំណើរ ប្រតិ​ប​ត្ដិ​ការជួញដូរ​ជាមួយ​ធនាគារ របស់​កូរ៉េខាងជើង​ទាំងស្រុង ក្នុងន័យ ដើម្បី​គាបសង្កត់​កូរ៉េខាងជើង ឱ្យ​បោះ បង់​ចោល​នូវ​ម​ហិ​ច្ចិ​តា​ផលិត​អាវុធ​នុយក្លេអ៊ែរ ។​

 


​ចិន​និង​កូរ៉េខាងជើង​មាន​វិស័យ ពាណិជ្ជ កម្ម​ទ្វេភាគី​ខ្ពស់​ជាងគេ​បំផុត​ក្នុង​តំបន់ ហើយ​ចិន​ជា​ម្ចាស់ជំនួយ​ដ៏​សំខាន់​របស់ កូរ៉េខាងជើង​ទៀតផង ។ ការសម្រេច ដាក់ទណ្ឌកម្ម​របស់​ចិន អាច​នឹង​ធ្វើឱ្យ កូរ៉េខាងជើង​បន្ទន់ឥរិយាបទ ចូលរួម ពិភាក្សា​បញ្ចប់​កម្មវិធី​បរមាណូ ដែលមាន​វិវាទ​នោះ ៕

13

 

Leave a Reply

(*) Required, Your email will not be published