Youtube របស់​ក្រុមហ៊ុន Google ចាប់ផ្តើម​បើក​សេវាកម្ម គិតលុយ​ហើយ​

, , Leave a comment

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឲ្យ​ដឹងថា សេវាកម្ម​វីដេអូ​Youtube របស់​ក្រុមហ៊ុន Google កំពុងតែ​បើក​ដំណើរការ​ប៉ុស្តិ៍ វីដេអូ​គិតថ្លៃ​របស់ខ្លួន​ហើយ​ដែល ថ្ងៃ​ព្រ​ហ​ស្ប​ត៌ ទី ៩ខែឧសភា បានចាប់ផ្តើម​ដាក់ចេញ​នូវ​សេវាកម្ម​អតិថិជន​មួយ ជាមួយ មាតិកា​បញ្ចូល កម្មវិធី​ចំនួន ៣០ រួមទាំង កន្លែង​បញ្ចូល​កម្មវិធី Sesame Street របស់​កុមារ និង​កម្មវិធី​វី

ដេអូ​ជាច្រើន​ទៀត​។  

YouTube ដែលជា​គេហទំព័រ វីដេអូ​ធំ​បំផុត​លើ​ពិភពលោក បាន​អនុញ្ញាតិ​ឲ្យ​អ្នក​ច្នៃប្រឌិត ជាច្រើន​កំណត់​តម្លៃ​ឈ្នួល ប្រើប្រាស់ និង​ទទួលបាន​ការផ្សាយពាណិជ្ជកម្ម តាម​ការសម្រេច​របស់​ពួកគេ​សម្រាប់​ប៉ុស្តិ៍​ដែល​ពួកគេ​បង្កើត​។ សម្រាប់​តម្លៃ ៤,៩៩​ដុល្លារ​ក្នុង​១​ខែ អ្នក​ប្រើ ប្រាស់​អាច​ទទួល បាន​មេរៀន កីឡាវាយកូនគោល​មក​ពី​កម្មវិធី​កីឡាវាយកូនគោល​រាជបណ្ឌិតសភា​។  ក្រុមហ៊ុន សំណើច​បានគិត​ថ្លៃ ២,៩៩​ដុល្លារ​ក្នុង​១​ខែ សម្រាប់​ការ​ទាញ យក​វីដេអូ​កំ​ប្លែក​ស្តង់ដារ ចំណែក​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត Henson គិតថ្លៃ ២,៩៩ សម្រាប់ ទាញ យក​ខ្សែភាពយន្ត​"Sid The Science Kid" និង​"Fraggle Rock."​ពេញលេញ​តែម្តង​។  

 

​គោលបំណង​របស់​YouTube ក្នុង​ការបើក​សេវាកម្ម​គិតថ្លៃ​នោះ គឺ​ដើម្បី​ទទួលបាន​បទពិសោធន៍ ចំពោះ​សេវាកម្ម​បែបនេះ ហើយ​ខ្លួន​ធ្វើ​ឲ្យ​សេវា​កម្មនេះ ក្លាយជា​សេវាកម្ម​ផ្តល់​វីដេអូ​នានា ធំ​បំផុត​មួយ ជាមួយ វីដេអូ​មានគុណ​ភាពល្អ​ដាច់​គេ​។  

 

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​YouTube​បាន​និយាយថា Youtube នឹង​បញ្ចូល​លក្ខណៈពិសេស មាតិកា​កម្មវិធី​ពី​ទូរទស្សន៍ និង​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត ទូទៅ ហើយ​ការបង្ហាញ លក្ខណៈ ពិសេស​វីដេអូ​របស់​កុមារ បានមកពី​ក្រុមហ៊ុន​ផលិតកម្ម​វិធី​កុមារ National Geographic និង​វីដេអូ ជាច្រើន​ទៀត​បានមកពី​ប៉ុស្តិ៍ HDNet​។  

 

​គួរ​បញ្ជាក់ថា កាលពី​ខែ​មិនា YouTube បាន​និយាយថា ខ្លួន​មាន​អ្នកប្រើប្រាស់​ជាប្រចាំ ច្រើន ជាង​១​ពាន់​លាន​នាក់ ក្នុង​១​ខែ​។ សេវាកម្ម​សម្រាប់​អតិថិជន​ថ្មី នឹង​បើក​ដំណើរ ការ​នៅក្នុង ប្រទេស​ចំនួន​១០​។ YouTube បាន​ចំណាយ​ប្រាក់​ច្រើនជាង ១០០​លាន​ដុល្លារ​អាមេរិក ដើម្បី ជួយ​ដៃគូ​បង្កើត​កម្មវិធី​កម្សាន្ត​ចំនួន​១៥០​ក្រុមហ៊ុន​ឲ្យ​បង្កើត និង​ឃោសនា​ផ្សាយ​ពី​ប៉ុស្តិ៍​វីដេអូ YouTube  ៕

13 (2) 13 (1)
 
 

 

Leave a Reply

(*) Required, Your email will not be published