ចេញពី​ក្លឹប ដឺ​បេស ត្រូវ​រថយន្ត​កូរ៉ូឡា​បុក​អូស​ជាង​១០​ម៉ែត្រ រងរបួស​ធ្ងន់​២​នាក់​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ ម៉ូតូ​ម៉ាក​កុប​ស្ទាំង​ជិះ​គ្នា​២​នាក់ ចេញពី​ក្លឹប​កំសាន្ត ដឺ​បេស (The Best) ត្រូវរ​យន្ត​កូរ៉ូឡា បុក​ពេញទំហឹង រួច​អូ​ល​ជាង​១០​ម៉ែត្រ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ បាក់ជើង​ខាងឆ្វេងនិង​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​សន្លប់​ឈឹង​នៅនឹងកន្លែង​។ ហេតុការណ៍​នេះ​កើត​កាលពី​ម៉ោង​១២​និង​១០​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៣ ត្រង់ចំណុច​ផ្លូវ​លេខ​១០៥ ប្រសព្វ​នឹង​ផ្លូវ​លេខ​២៨០ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​កុប​ស្ទាំង​មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1AZ-7437 បើកបរ​ដោយ​បុរស​ម្នាក់ ឌុប​សង្សារ ចេញពី​ក្លឹប​ដឺ​បេស តាម​បណ្តោយ​ផ្លូវ​លេខ​280​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​ទៅដល់​ចំណុចកើតហេតុ ក៏​បត់​ឆ្វេង ស្រាប់តែ​ត្រូវ​រថយន្ត​កូរ៉ូឡា ពណ៌​ទឹកប្រាក់​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2P-6562 បើ​បរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​លេខ​១០៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បោះពួយ​យ៉ាង​លឿន ទៅបុក​ម៉ូតូ​ពេញទំហឹង រួច​អូស​ជិត​១០​ម៉ែត្រ បណ្តាល​បុរស​ជា​អ្នកបើកបរ​ម៉ូតូ សន្លប់​ឈឹង​នៅនឹងកន្លែង ចំណែក​នារី​ជា​សង្សារ​រងរបួស​បាក់ជើង​ឆ្វេង​។​

 

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​យកទៅ​មន្ទីរពេទ្យ មន្ទីរពេទ្យ ឃឹម រ៉ានី ចំណែក​រថយន្ត និង​ម៉ូតូ ត្រូវ​នគរ​បាលចរ​រា​ចរណ៍​រាជធានី​ភ្នំពេញ យកទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​បន្ត៕​

annbokknear2 annbokknear5

 

Leave a Reply

(*) Required, Your email will not be published