ក្រុម​ជញ្ជីង​ចល័ត​របស់លោក នួន គឹម​ហេង ស៊ី​ភ្នែកជញ្ជីង​ទាមទារ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះ​ស៊ើបអង្កេត និង​មាន​វិធានការណ៍​

, , Leave a comment

​ខេត្តកំពង់ចាម ៖ លោក នួន គឹម​ហេង បាន​កាន់តំណែង​ជា អនុប្រធាន​មន្ទីរ​សាធារណការ ខេត្តកំពង់ចាម ឡើង​ដុះ​ស្លែ​ទៅហើយ គឺ​គាត់​មាន​បុព្វសិទ្ធិ​ពិសេស ក្នុងការ​គ្រប់គ្រង​ប្រាក់ ចំណូល​សេដ្ឋកិច្ច យកមក​ផ្គត់ផ្គង់ បែងចែក​ថ្នាក់ដឹកនាំ​មន្ទីរ តាម​គ្រប់​មធ្យោបាយ ហើយ​គេ​ដឹងថា​ចំណូល​ដ៏​ធំ​បំផុត របស់លោក នួន គឹម​ហេង មាន​២​ផ្នែក​ធំៗ​គឺ​ការគ្រប់គ្រង​ជញ្ជីង ថ្លឹង​រថយន្ត​នៅ​ចំណុច​ថ្នល់កែង ស្រុក​បាធាយ និង​នៅ​ចំណុច​ថ្នល់ទទឹង ក្នុងស្រុក​ត្បូងឃ្មុំ ហើយ​ម្តងម្កាល លោក នួន គឹម​ហេង ក៏បាន​បង្កើត​ទីតាំង​ចល័ត ដើម្បី​គាបស៊ី​ក្រុម​ឈ្មួញ ដឹកទំនិញ​តាមផ្លូវ​នានា ។​

12-12-2013

​សម្តេច ហ៊ុន សែន បាន​ប្តេជ្ញា​ជាថ្មី​ម្តង​ទៀតថា នឹងមិន​អត់ឱន​ឬ​យោគយល់ ចំពោះ​មន្ត្រី​ពុករលួយ​ណា​ម្នាក់​ឡើយ​។ ដូច្នេះ​ភាព​អសកម្ម និង​អំពើពុករលួយ រាប់សិប​ឆ្នាំ​របស់លោក នួន គឹម​ហេង គួរតែ​ជា​កម្មវត្ថុ​ដែល​ត្រូវ ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ឡើងវិញ ជាការ​រួមចំណែក អនុវត្ត​ការប្តេជ្ញាចិត្ត របស់លោក ហ៊ុន សែន ឲ្យ​ទទួលបាន​ជោគជ័យ​។ ទោះជា​មានការ​ផ្លាស់ប្តូរ អភិបាលខេត្ត​កំពង់ចាម ក៏​លោក នួន គឹម​ហេង នៅតែ​អនុវត្តន៍​រូបមន្ត​ដដែលៗ ក្នុងការ​រកលុយ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន គេ​មិនដែល​ឃើញ​លោក លន់ លឹម​ថៃ ជា​អភិបាលខេត្ត លោក ត្រាំ អ៊ីវតឹក ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ ឮមាត់ឮក​ម្តងណា​ឡើយ ទុក​ឲ្យ​លោក នួន គឹម​ហេង ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​ដូចជា​ករណី​ជម្លោះ​រវាង​ក្រុម​ជញ្ជីង​ចល័ត ខេត្ដ​កំពង់ចាម ដែល​ក្រោម​ការគ្រប់គ្រង​ដោយ​​លោក នួន គឹម​ហេង និង​លោក​ហេង ផល្លា ជា​កូនជឹង ជាមួយនិង​រថយន្ដ​ដឹកស្រូវ​ពី ខេត្ដ​សៀមរាប​យកទៅលក់​នៅ​ព្រំដែន វៀតណាម​នេះ បាន​កើតឡើង​តាំងពី ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៣​។

9073112013n_4

កាលនោះ​ខាង​ជញ្ជីង​បាន​ចោទប្រកាន់ ខាង​រថយន្ដ ដឹកស្រូវ​មួយគ្រឿង​នេះ​ថា បាន​ផ្ទុក លើស​កម្រិត​កំណត់​ទាំង​រថយន្ដ​និង ស្រូវ​ជាង​៤៥​តោន នៅលើ​ផ្លូវជាតិ​លេខ ១១ ស្ថិតក្នុង​ភូមិ​ទួល​ទ្រា​ជើង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ​។ ប៉ុន្ដែ​ខាង​រថយន្ដ​ដឹក  ស្រូវ​បានទាមទារ​ឱ្យ​ថ្លឹង ឡើងវិញ ដោយ​ឃើញ​ខុសគ្នា​ច្រើន​តោន​ពេក​ពី តួលេខ​ដែល​ដឹក​ចេញពី​ឃ្លាំង​។​ជាពិសេស​ម្ចាស់​បាន​ឆ្ងល់​ថា​ស្រូវ​នោះ មាន​ទម្ងន់ ២៣ ៥៦០ គីឡូក្រាម មាន​ប័ណ្ណ​ថ្លឹង​ស្រូវ​បញ្ជាក់​ពី​ឃ្លាំង​ហើយ​រថយន្ត​របស់គាត់ បាន​ដឹកស្រូវ​ឆ្លងកាត់ ៣ ស្ថានីយ​រួចមកហើយ មាន​ស្ថានីយ​ថ្លឹង​ពួក​ថ្លឹង​មាន​ទម្ងន់ ៣៩ តោន  ស្ថានីយ​ស្វាយ​ធំ ក៏​ថ្លឹង​ឃើញ ៣៩ តោន​ដែរ  របស់​ខេត្តសៀមរាប បន្ទាប់​ដឹក​ឆ្លងកាត់​ស្ថានីយ​ថ្លឹង​សន្ទុក​ថ្លឹង​ឃើញ ៣៨ តោន និង​៩០០​គីឡូក្រាម​។​តែ ក្រុម​ចល័ត​ត្រួតពិនិត្យ​របស់​ខេត្តកំពង់ចាម ថ្លឹង​ឃើញ​រហូតដល់​៤៥​តោន ទៅវិញ គឺ​ថ្លឹង លើស​ទម្ងន់​រហូតដល់​ទៅ ១០ តោន គួរ​ឲ្យ​ឆ្ងល់​ណាស់​ហេតុ​អី​ជញ្ជីង​នេះ​ស៊ី​ភ្នែក​គីឡូ​ច្រើន​បែបនេះ​ព្រមទាំង​ពិន័យ​តាម​ទម្ងន់​លើស​ត្រូវ​បង់​ថវិកា រហូត​ជាង​៦​លាន​រៀល ។ តែ​កាល នោះ​ខាង​ជញ្ជីង​បាន​លើកឡើងថា ខាង ខ្លួន​គ្មាន​ពេលវេលា​ថ្លឹង​ឡើងវិញ​ទេ បើ មិន​បង់ប្រាក់​ពិន័យ​ទេ​ខ្លួន​នឹង​រឹបអូស​យកទៅ​រក្សាទុក នៅ​សាលា ស្រុក​ត្បូង ឃ្មុំ​។ ជាមួយ​នោះ​ក៏មាន​អន្ដរាគមន៍​ពី អាជ្ញាធរ​ខេត្ដ​កំពង់ចាម​កាលពី​ថ្ងៃទី​៥ ខែធ្នូ​ដដែល បង្គាប់​ឱ្យ​យកទៅ​ថ្លឹង​នៅ ស្ថានីយ​ថ្នល់ទទឹង​គឺ​ឃើញ​ទម្ងន់​ផ្ទុក សរុប​របស់​រថយន្ដ​នោះ​តែ​ជាង​៣៦ តោន ដែល​ស្រប​នឹង​ទម្ងន់​ក្នុង​វិក្កយបត្រ ចេញពី​ឃ្លាំង​យ៉ាងណាក៏ដោយ​គេ​មិនទាន់​ឃើញ លោក នួន គឹម​ហេង និង​បរិវារ​ឈ្មោះ​ហេង ផល្លា​មានះ​ចង់តែ​អោយ​ម្ចាស់​រថយន្ត​នោះ​​ពិន័យ​ដដែល​ជា​ដដែល​។​

 

​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ បាន​អះអាងថា លោក នួន គឹម​ហេង បាន​បង្កើត​ក្រុម​ថ្លឹង​រថយន្ត​ចល័ត ដែល​ប្រើប្រាស់​ជញ្ជីង​កាស្យូ ធុន​តូច ដើម្បី​ដើរល្បាត​រកលុយ តាម​ដងផ្លូវ​ទាំង​តូច​ទាំង​ធំ នៅ​ទូទាំង​ខេត្តកំពង់ចាម ហើយ​ក្រុម​ជញ្ជីង​ចល័ត​នេះ កាប់ឆៅ​តែម្តង ដូចដែល​ករណី​ខាងលើនេះ​ជាដើម​។​ ​ក្រុម​អ្នករកស៊ី​ដឹកទំនិញ បានទាមទារ ឲ្យ​លោក នួន គឹម​ហេង រក​ជញ្ជីង​ត្រឹមត្រូវ​មក​ថ្លឹង ឲ្យ​មាន​យុត្តិធម៌ ប៉ុន្តែ​លោក នួន គឹម​ហេង បាន​បដិសេធ​ដោយ​អះអាងថា ជញ្ជីង​ដែល​គាត់​យកទៅ ប្រើប្រាស់​តាម​ប៉ុស្តិ៍​ចល័ត​នោះ យក​មកពី​ក្រសួង​សាធារណការ ដែលជា​ជញ្ជីង​ត្រឹមត្រូវ។​

10-12-2013 (1)

​លោក នួន គឹម​ហេង មានឱកាស​ប្រមូល​លុយ ពី​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង ២​កន្លែង​នេះ តាមរបៀប​ពុករលួយ បាន​លុយ​រាប់សិប​លាន​រៀល ក្នុង​មួយថ្ងៃៗ ព្រោះ​តាម​ដងផ្លូវ​ជាតិ​លេខ​៦ និង​លេខ​៧ មាន​រថយន្ត​ដឹកជញ្ជូន​ទំនិញ គ្រប់​ប្រភេទ​ក្នុង​មួយថ្ងៃៗ រាប់ពាន់​គ្រឿង ជាពិសេស​នៅពេល​យប់ មាន​រថយន្ត​ដឹកទំនិញ រាប់មិនអស់​ទេ​។ លោក នួន គឹម​ហេង ក៏​បែកគំនិត​បង្កើត​ស្ថានីយ៍ ថ្លឹង​រថយន្ត​ចល័ត​មួយទៀត​ដើម្បី​ប្រមូល​លុយដុំ ហើយ​ជញ្ជីង​ចល័ត​មួយ​នេះ ត្រូវបាន​ក្រុម​អ្នក​ដឹកជញ្ជូន​ទំនិញ​អះអាងថា ថ្លឹង​ពេលណា​ក៏​ឃើញ​លើស​ទម្ងន់ ដល់​ទៅ​ជាង ១០​តោន​ឯណោះ ហើយ​បើ​ពិន័យ​ឲ្យ​បង់លុយ​ក្នុង​១​តោន ១​លាន​រៀល ក៏​មិនដឹង​ជាយ​កលុយ ទៅណា​អស់​ដែរ ប៉ុន្តែ​គេ​ទទួលស្គាល់ថា លោក នួន គឹម​ហេង មាន​ទេពកោសល្យ ក្នុងការ​ប្រមូល​លុយ​តាម របៀប​កាប់ឆៅ​ដោយ​មិន​ខ្លាច​ច្បាប់​នោះឡើយ​។​

 

​គេ​នៅតែ​គ្មាន​សង្ឃឹមថា​លោក​ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ អភិបាលខេត្ត លន់ លឹម​ថៃ ហ៊ាន​ធ្វើ​អ្វី​លោក នួន គឹម​ហេង នោះទេ បើទោះបីជា​គាត់​បាន​ប្រព្រឹត្ត អំពើ​ខុសឆ្គង​សឹង​រាប់​ភ្លេច ទៅហើយ​ក៏ដោយ គឺ​ទំនង​ណាស់​ដែលថា ផលប្រយោជន៍​ដែល​លោក នួន គឹម​ហេង ប្រមូលបាន​ក៏មាន​ការ បែង​ចែកជូន​ថ្នាក់លើ​ទើប​អ្វីៗ អាច​ដំណើរការ​ដោយ​រលូន​ល្អ គ្មាន​នរណា​ហ៊ាន​ចាប់​​កំហុស​លោក នួន គឹម​ហេង អនុប្រធាន​មន្ទីរ​សាធារណការ ខេត្តកំពង់ចាម​ទទួលបន្ទុក​ផ្នែក​ស្ថានីយ៍​​ជញ្ជីង​ថ្លឹង​រថយន្ត​និង​លោក ហេង ផល្លា ប្រធាន​ស្ថ​នី​យ៍​ថ្នល់ទទឹង​បានទេ​។​

 

​ដូចនេះ​ទាមទារ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គប្បី​ស៊ើបអង្កេត​ករណី​លោក នួន គឹម​ហេង អនុប្រធាន​មន្ទីរ​សាធារណការ ខេត្តកំពង់ចាម​និង​គ្រប់គ្រង​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​អចល័ត​ដែល​ក្រុម​ជញ្ជីង ចល័ត​ថ្លឺ​ង​រថយន្ត​ខុស​ប្រក្រតី​នោះ​ផង​៕

 

Leave a Reply

(*) Required, Your email will not be published