ឡាន​ដឹក​ដី​បុក​រះ​នៅ​គល់ស្ពាន​ច្បារអំពៅ កិន​មនុស្ស​បែកក្បាល ធ្លាយ​ខួរ​និង​ធ្លាយ​ពោះវៀន ស្លាប់​មនុស្ស​៣​នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​ធុន​ធំ​បុក​រះ និង​កិន​មនុស្ស​បែកក្បាល​ស្លាប់​ចំនួន ៣​នាក់​នៅ​គល់ស្ពាន​ព្រះមុនីវង្ស ឡើងទៅ​ច្បារអំពៅ បង្កឱ្យមាន​ការ​រន្ធត់ និង​កកស្ទះ​ចរាចរ​ជាច្រើន​ម៉ោ​ង កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១២ ឧសភា ២០១៣ នៅក្នុង​សង្កាត់​ច្បារអំពៅ ខណ្ឌមានជ័យ​ហើយ​អ្នកស្លាប់  ជា​មនុស្ស​ស្រី​២​នាក់ ប្រុស​១​នាក់ សុទ្ធសឹងតែ​ជា​អ្នកជិះ​ម៉ូតូ ធ្វើដំណើរ​ឆ្លងទៅ​ទិស​ច្បារអំពៅ ប៉ុន្តែ​ត្រូវ​រថយន្ត​ដឹក​ដី ដាច់​ហ្វ្រាំង​រអិល​ទៅបុក​ម៉ូតូ​នៅ​ពីមុខ និង​កិន​បែកក្បាល​ខ្ទេច បណ្តាលឱ្យ​ស្លាប់​គួរឱ្យ​រន្ធត់​ពន់ពេក​ណា​ស់ ។​

 


​មុនពេល​កើតហេតុ​មាន​រថយន្ត​ដឹក​ដី​មួយគ្រឿង ពាក់​ស្លាក​លេខ ក​៥៤៨៩​ភព បានធ្វើ​ដំណើរ​តាម​បណ្តោយ ផ្លូវជាតិ​លេខ​១ ក្នុងទិសដៅ​ពី​លិចទៅ​កើត ស្រាប់តែ​ដល់​កន្លែង កើតហេតុ នៅ​ជិត​ស្ពាន​ច្បារអំពៅ បាន​រេ​ង​ចង្កូត​ទៅបុក​ម៉ូតូ របស់​ប្រជាពលរដ្ឋ ដែល​កំពុងធ្វើដំណើរ តាម​ដងផ្លូវ និង​រថយន្ត​ចំនួន​២​គ្រឿង គឺ​ទី​១ ការី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ ភ្នំពេញ 2N-9513 កាមរី​បា​លែ​ន ពាក់​ស្លាក​លេខ ភ្នំពេញ 2V-9949 រួមទាំង​ម៉ូតូ​ហុងដា សេ​១២៥​ពីរ​គ្រឿង ឃ្លី​ក​មួយគ្រឿង សង់ក​រ៉េ​មួយគ្រឿង ។ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នោះ បណ្តាល​ឲ្យ​បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ដោយសារ តែ​រថយន្ត​ដឹក​ដី បាន​បុក​រះ​ម៉ូតូ និង​រថយន្ត​ឆ្លាម ហើយ​ជនរងគ្រោះ​ពីរ​នាក់ បាន​ធ្លាយ​ខួរ និង​មា្ន​ក់ទៀត ធ្លាយ​ពោះវៀន មើលទៅ​គួរ​ឲ្យ​រន្ធត់​ជាទីបំផុត​។​

 


​ក្រោយ​កើតហេតុ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​វាយ​កញ្ចក់​រថយន្ត​ដឹក​ដី ដើម្បី​ចាប់ខ្លួន​អ្នកបើកបរ​ហើយ​វាយ​ឡើង​ទ្រោម​ខ្លួន កុំ​តែ​បាន​សមត្ថកិច្ច​ជួយ​ទាន់ នោះ​មិនដឹង​ទៅជា​យ៉ាងណា​នោះទេ​។ សាក្សី​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​បីនាក់ មាន​ស្ត្រី​ពីរ​នាក់ ត្រូវ​រថយន្ត​ដឹក​ដី​ពេញ ពាក់​ស្លាក​លេខ ក​៥៤៨៩ ភព បើក​បុក​និង​កិន​ធ្លាយ​ខួរ ធ្លាយ​ពោះវៀន​។ សព​ជនរងគ្រោះ​ពីរ​នាក់ ត្រូវបាន​យកទៅ​តម្កល់​នៅ​វត្ត​ច្បារអំពៅ និង​ម្នាក់ទៀត​យកទៅ​កាន់ គេហដ្ឋាន​។ អ្នកបើក​ម៉ូតូ​ឃ្លី​ក​ឈ្មោះ រ៉​ន ស្រីមុំ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​កម្មការិនី​រោងចក្រ នៅ​ម្តុំ​ក្បាលថ្នល់ រស់នៅ​ភូមិ​ពាម​ស្តី ឃុំ​ព្រៃ​ឫស្សី ស្រុក​ល្មា​ឯម និង​ម្នាក់ទៀត ឈ្មោះ ឡេ ភេទ​ស្រី ជា​ជនជាតិ​វៀតណាម រស់នៅ ឃុំ​កោះនរា សង្កាត់​និរោធ ខណ្ឌមានជ័យ ៕

12-May (1) 12-May (2)

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published