ខិតខំ​រកស៊ី​ហាលថ្ងៃ​ហាលភ្លៀង មាន​លុយ​មួយ​ម៉ឺន​ដុល្លារ ឲ្យ​បងស្រី​ខ្ចី​តែ​មិន​ព្រម​សង ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បន្ទាប់ពី​ទារលុយ​ដែល​គេ​ជំពាក់​មិនបាន   ក៏​កើតក្តី​មួរ​ម៉ៅ​បាន​ដាច់ចិត្ត​យក ខ្សែ​នីឡុង​ចងក​ធ្វើអត្តឃាត កាលពី​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៣​។ ស្ត្រី​រងគ្រោះ​តូចចិត្ត​ខ្លួនឯង ដែល​ខិតខំ​រកស៊ី​ហាលថ្ងៃ ហាលភ្លៀង រហូត​មាន​លុយកាក់ ឲ្យ​បងប្អូន​ខ្ចី​ប្រមាណ​ជិត​១​ម៉ឺន​ដុល្លារ ហើយ​ជនរងគ្រោះ ទារលុយ​វិញ បែរជា​អ្នក​ខ្ចីលុយ​ដែលជា​បងស្រី​ខ្លួន ធ្វើ​មិនដឹងមិនឮ ។​

 

​ស្ត្រី​រងគ្រោះ​មានឈ្មោះ ឆេង យៀម អាយុ ៤១​ឆ្នាំ ស្នាក់នៅ ផ្ទះជួល​លេខ​១៧ ផ្លូវ​៤៩០ សង្កាត់ ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ហើយ​សមត្ថកិច្ច​បា​នស​ន្និ​ដ្ឋា​ន​ថា ស្ត្រី​ឈ្មោះ ឆេង យៀម ចងក​សម្លាប់ខ្លួន ដោយសារ​តូចចិត្ត​នឹង​បងស្រី ដែល​ខ្ចីលុយ​គាត់ ហើយ​ពេល​ជនរងគ្រោះ​ទៅ​ទារលុយ​ជំពាក់ បងស្រី​មិន​សង ហើយ​បាន​ទាំង​ប្រើ​ពាក្យសំដី​ដាក់​ជនរងគ្រោះ​ទៀតថា ជំពាក់​ស្អី ជំពាក់​ពី​ពេលណា ទើប​ដាច់ចិត្ត​ធ្វើអត្តឃាត​ខ្លួនឯង ដោយ​ប​ន្យ​ល់​ទុក​លិខិត បណ្ដាំ​ពីរ​ច្បាប់​ឲ្យ​កូនក្មួយ​និង​ក្រុមគ្រួសារ​បានដឹង មាន​ខ្លឹមសារ​យ៉ាងខ្លី​ថា គាត់​លា​លោក​ទាំង​ក្តី​អាឡោះអាល័យ ព្រោះ​ស្ថានភាព​ជំងឺ​គាត់​ពិបាក​ទ្រាំ​ពេក ៕

12-May6

 

Leave a Reply

(*) Required, Your email will not be published