មាន​ភស្តុ​ង​ជាក់ស្តែង ដែល​បង្ហាញថា កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី បាន​ប្រើប្រាស់​អាវុធ​គីមី​

, , Leave a comment

​ក្រុង​វ៉ាស៊ីនតោន ៖  រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃឺ​រី បាន​បញ្ជាក់ថា មាន​ភស្តុ​ង​ជាក់ស្តែង ដែល​បង្ហាញថា កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី បាន​ប្រើប្រាស់​អាវុធ​គីមី អំឡុងពេល​ជម្លោះផ្ទៃក្នុង​ដ៏​យូរអង្វែង ហើយ​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រីនិង​ក្រុម​ឧទ្ទាម ប្រដាប់អាវុធ បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ជុំវិញ​ការប្រើប្រាស់​អាវុធ​គីមី​នេះ។​


​រដ្ឋបាល​អាមេរិក បានចង្អុលបង្ហាញ​ទៅលើ​ការ ប្រើប្រាស់​អាវុធ​គីមី ក្នុងប្រទេស​ស៊ី​រី ដោយ​លោក អូ​បា​ម៉ា បាន​ហៅ​ពេលវេលា​នេះ ជាថ្មី​ម្តង​ទៀតថា ជាការ​ប្រើប្រាស់​ឬ​ក៍​ជាការ​បរាជ័យ​ចំពោះ​ការ ស្រោចស្រង់​សម្រាប់​ការប្រើប្រាស់ អាវុធ​គីមី ដោយ​រដ្ឋាភិបាល​ស៊ី​រី ហើយ​លោក​អូ​បា​ម៉ា បានដាក់​ចំណុច​អាសន្ន ពណ៌​ក្រហម​ផងដែរ ក្នុង​បញ្ហា​ជម្លោះ​ដ៏​ហែកហួរ ក្នុងប្រទេស​នៅ​ម​ជ្ឈឹ​ម​បូព៌ា​។​


​ប៉ុន្ដែ​ជាមួយគ្នា​នោះដែរ​លោក អូ​បា​ម៉ា បានស្នើ​ឱ្យ​ផងដែរ សម្រាប់​ការស្វែងរក​អង្គហេតុ​បន្ថែមទៀត ដើម្បី​បម្រុង​ទុក​សម្រាប់​ការវាយតម្លៃ ស៊ើបការណ៍ មុនពេល​បោះជំហាន​ទៅ មុខ​បន្ថែមទៀត ខណៈពេលដែល​មន្ត្រីជាន់ខ្ពស់​អាមេរិក បាន​និយាយថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ កន្លងទៅនេះ ផ្នែក​រដ្ឋបាល​កំពុង​ពិចារណា លើ​ការផ្តល់​អាវុធ​ទៅឱ្យ ក្រុម​ឧទ្ទាម​ស៊ី​រី ដែលជា​ការទាមទារ​ដោយ សមាជិកសភា​មួយចំនួន​៕

12-May3

 

Leave a Reply

(*) Required, Your email will not be published