ចាប់​កុមារី​អាយុ ៥​ឆ្នាំ​បិទមាត់​រួច​វាយ​រងរបួស​ពេញ​ផ្ទៃមុខ ទើប​ចាប់រំលោភ នៅ​ខាងក្រោយ​ហាង​ខារ៉ាអូខេ​

, , Leave a comment

​ក្រុង​ប៉ោយប៉ែត ៖ កុមារី​អាយុ​៥​ឆ្នាំ ពេល​កំពុង​រត់​លេង​ក្រោយ​ផ្ទះ ត្រូវ​យុវជន​ស្ទាវ​ល្មោភកាម ចាប់រំលោភ​រហូត​បាន​សម្រេច​កាលពី វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៣នៅ​ខាងក្រោយ​ហាង​ខារ៉ាអូខេ យីហោ នាគ​ទិព្វ​២ ចម្ងាយ​១០ ម៉ែត្រ​ពី​ផ្ទះ​ក្មេងស្រី​រងគ្រោះ ស្ថិត​ក្នុងភូមិ គីឡូម៉ែត្រ​លេខ​៤ សង្កាត់ ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ។​

 


​យុវជន​សង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ សឿន រ៉ា អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ដ​បន្ទាយមានជ័យ សព្វថ្ងៃ​ធ្វើជា​កម្មករ ស្នាក់នៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ ។ រីឯ​កុមារី​រងគ្រោះ មានឈ្មោះ ជ​.​ស​.​ល អាយុ​៥​ឆ្នាំ រស់នៅ ក្នុងបន្ទុក​ឪពុកម្ដាយ នៅ​ភូមិ​-​ឃុំ​កើត ហេតុ​ខាងលើ។  ជនសង្ស័យ​បាន​សារភាពថា មុនពេល​កើតហេតុ ខ្លួន​បានឃើញ​ក្មេងស្រី​រងគ្រោះ​រត់​លេង​ខាងក្រោយ ផ្ទះ ដោយ​ឃើញ​ឱកាសល្អ និង​មេឃងងឹត​ផង​នោះ ក៏​ចាប់​ក្មេងស្រី​បិទមាត់​រួច​វាយ​បណ្ដាលឱ្យ​របួស​ពេញ​ផ្ទៃមុខ ទើប​ចាប់រំលោភ​រហូត​សម្រេច​៕

12-May1

 

Leave a Reply

(*) Required, Your email will not be published