ស្ត្រី​ម្នាក់​មានជីវិត​នៅក្នុង​គំនរ​បាក់បែក​ការបាក់​អគារ​នៅ​បង់​ក្លា​ដេ​ស

, , Leave a comment

​ស្ត្រី​ម្នាក់​ត្រូវបាន​ទាញ​ចេញ​ដោយនៅ​មានជីវិត ពី​គំនរ​បាក់បែក​នៃ​អគារ​ជាន់​ទី​៨ ដែល​បាន​បាក់ស្រុត នៅ​ជាយក្រុង Dhaka ប្រទេស បង់​ក្លា​ដេ​ស អស់​រយៈពេល ១៧ ថ្ងៃ​មកនេះ​។​ ​ក្រុម​សង្គ្រោះបាន​និយាយថា ស្ត្រី​រូបនោះ​មានឈ្មោះ Reshma ត្រូវបាន​រកឃើញ​នៅក្នុង​គំនរ​បាក់បែក​នៃ​អគារ Ran Plaza បន្ទាប់ពី​បានឮ​សម្លេង​នាង​ស្រែកយំ​ថា “​ជួយ​ខ្ញុំ​ផង​” ។​

 

​នាង ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ទោះជា​យ៉ាងណា គ្រា​ដែល​មនុស្ស​រាប់ពាន់នាក់​បាន​ស្លាប់ និង​រងរបួស​ដ៏​ធ្ងន់ធ្ងរ​នោះ នាង​គឺជា​ស្ត្រី​សំណាង​ម្នាក់ ដែល​ត្រូវបាន​គេ​គិតថា ពុំ​ទទួល​គ្រោះថ្នាក់​អ្វី​ឲ្យ​ធ្ងន់ធ្ងរ​នោះ​។​ ​មនុស្ស​ជាង ១​ពាន់​នាក់ ត្រូវបាន​បញ្ជាក់ថា បាន​ស្លាប់ ដែល​ភាគច្រើន​នៃ​ពួកគេ គឺជា​ស្ត្រី​ដែល​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​កាត់​ដែរ​។​

 

អាជ្ញាធរ​បាន​និយាយថា មនុស្ស ២,៤៣៧ នាក់ ត្រូវបាន​ជួយសង្គ្រោះ​ជីវិត ដែល​ក្នុងនោះ មាន​ប្រហែល ១ ពាន់​នាក់ ទទួលរង​របួសធ្ងន់​ធ្ង​រ​។ មនុស្ស​រាប់សិប​នាក់ បាន​បាត់បង់​អវៈយវៈ ដោយសារ​ការវាយប្រហា​រ​ពី​បំណែក​បាក់បែក​នៃ​អគារ​។​ ​ហេតុការណ៍​នេះ ត្រូវបាន​ចាត់ទុកថា គឺជា​គ្រោះមហន្តរាយ​ឧស្សាហកម្ម​ដ៏​មហា​សោកនាដកម្ម​ខ្លាំងក្លា​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ នៃ​ប្រទេស​បង់​ក្លា​ដេ​ស​។​

 

​សូមបញ្ជាក់ថា យ៉ាងហោចណាស់ ក៏មាន​មនុស្ស ៩ នាក់​ដែរ ដែល​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ហេតុការណ៍ ក្នុងនោះ​រួមមានៈ ម្ចាស់​អគារ និង​ថៅកែ​រោងចក្រ​៕​

12-May

 

Leave a Reply

(*) Required, Your email will not be published