មធ្យោបាយ​ជួយ​ឱ្យ​អ្នក​ទទួលទានដំណេក​បាន​លក់​ស្រួល

, , Leave a comment

រាជធានី​ភ្នំពេញ  ៖ ប្រសិនបើ​អ្នក​ព្យាយាម​បិទ ភ្នែក​សម្រាក និង​ធ្វើតាម​ការណែនាំ ហើយ តែ​អ្នក​នៅតែ​មិន​ទទួលបាន ការ​សម្រាក​បាន​ពេញលេញ​ល្អ​នោះទេ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ។ប្រសិនបើ​គ្រូពេទ្យ​មានការ​សង្ស័យថា អ្នក ប្រហែលជា​អាចមាន​ភាពមិនប្រក្រតី នៃ​ការ​គេង​អ្នក​អាច​នឹង​ណែនាំ​ឱ្យទៅ​ទទួល យក​ការសិក្សា​ពី​ការ​គេង ដែល​ហៅថា ប៉ូ​លី​សូម​ណូ​ក្រា​ហ្វី (polysomnography) ។ ការសិក្សា​ពី​ការ​គេង​នឹង​ជួយ​អ្នក កំណត់ថា​តើ​អ្នក​មានការ​អត់​ដកដង្ហើម​, រោគសញ្ញា​កន្ដ្រាក់ជើង ឬក៏​បញ្ហា​មួយ ចំនួន​ផ្សេងទៀត​ឬទេ ? រាល់​ភាពមិន ប្រក្រតី​ទាំងអស់នេះ​ទាមទារ​ឱ្យមាន​ការ ព្យាបាល​ច្បាស់លាស់ ដែល​គ្រូពេទ្យ របស់​អ្នក​អាច​ផ្ដល់ឱ្យ​អ្នក​បាន ។​


​ប្រសិនបើ​អ្នក​គ្មាន​បញ្ហា​ជាមួយនឹង រូបរាងកាយ​ចូរ​ពិនិត្យ​ពី​គន្លឹះ​នៃ​ការ​គេង ខាងក្រោម​នេះ ដើម្បី​ធានាថា​អ្នកនឹង ទទួល​បានការ​សម្រាក​មួយ​ដ៏​ពេញលេញ ៖

-​ចូរ​កំណត់​ទន្លាប់​នៃ​ម៉ោង​ចូល​គេង ឱ្យបាន​ទៀងទាត់​និង​ធ្វើតាម​វា​ឱ្យបាន ខ្ជាប់ខ្ជួន ទោះបីជា​នៅ​ចុង​សបា្ដហ៍​ក៏ ដោយ ។​

 

-​បន្ថយ​សំ​លេងភ្លេង ឬ​ពន្លឺ​ចាំង​នៃ អេក្រង់​កុំព្យូទ័រ​នៅពេលដែល​អ្នករៀបចំ ចូល​គេង​។​

 

-​ការបរិភោគ​ស្ករ​ក្នុង​កំរិត​តិច ដែល អាច​បណ្ដាលឱ្យមាន​តម្រូវការ​ភ្លាមៗ នៃ​កំរិត​ជាតិ​ស្ករ​ក្នុង​ឈាម ។ វា​អាច ធ្វើឱ្យ​អ្នក​ភ្ញាក់ឡើង​នៅពេល​ពាក់កណ្ដាល យប់​គឺ​នៅពេលដែល​ជាតិ​ស្ករ​ក្នុង​ឈាម របស់​អ្នក​ធ្លាក់ចុះ ។​

 

-​ខណៈដែល​ការធ្វើ​លំ​ហាត់ប្រាណ ទៀងទាត់​អាចជួយ​អ្នក​ឱ្យបាន​គេង​លក់ ស្កប់ស្កល់​អ្នក​គួរតែ​ជៀសវាង​ហាត់ប្រាណ មុនពេល​អ្នក​ចូល​គេង​។​

 

-​នៅពេល​អ្នក​ក្រោកពីដំណេក​នៅ ពេលព្រឹក ចូរ​ស្ថិតនៅក្រោម​ពន្លឺ​ព្រះ អាទិត្យ​ឱ្យបាន​ឆាប់រហ័ស​តាម​ដែល អាចធ្វើ​បាន ។ ចូរ​ជៀសវាង​ពន្លឺ​ភ្លឺ​ចាំង នៅពេល​ល្ងាច ។ ពន្លឺ​ធ្វើការ​ផ្ដល់​សញ្ញា ដល់​ខួរក្បាល​ពី​ពេលដែល​អ្នក​គួរ​ភ្ញាក់ និង​គួរ​ចូល​គេង​។​

 

-​ចូរ​កាត់បន្ថយ​ស​ឡេង ដែលមាន នៅក្នុង​បន្ទប់​របស់​អ្នក​ពាក់​កាស​បិទ ត្រចៀក ប្រសិនបើ​អ្នក​ត្រូវបាន​រំខាន ដោយ​សំឡេង​នៅពេល​អ្នក​កំពុង​គេង ។​

 

-​ចូរ​ទទួលទាន​អាហារ​ដែល​អាចឱ្យ អ្នកមាន​អារម្មណ៍​ស្ងប់ ។ តាម​ការ សិក្សា​នៅ​មជ្ឈមណ្ឌល​នៃ​បច្ចេកវិទ្យា នៅ​រដ្ឋ​ម៉ាសាឈូសេត​បាន​រកឃើញ​ថា អាហារ​ដែលមាន​កំរិត​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់ មានដូចជា នំប៉័ង​, គ្រាប់​ធញ្ញជាតិ ឬ ប៉ា​ស្ដា អាច​បង្កើន​នូវ​កម្រិត​នៃ ស្ដេ​រ៉ូ​តូ នី​ន (sterotonin) ដែលមាន​នៅក្នុង ខួរក្បាល​(​ស្ដេ​រ៉ូ​តូ​នី​ន​គឺជា​សារធាតុ​គីមី នៃ​ខួរក្បាល​ដែល​ជួយ​បង្កើន​អារម្មណ៍​)​។ នៅពេល​កម្រិត​ស្ដេ​រ៉ូ​តូ​នី​ន​នេះ​កើនឡើង យើង​អាចមាន​ភាពស្ងប់ស្ងាត់ និង​គេង លង់​លក់បាន​ស្កប់ស្កល់ ។​

 

-​ចូរ​ងូតទឹក​ក្ដៅ​ឧណ្ហៗ​មុនពេល ចូល គេង ។ ការ​គេង​ជាធម្មតា​ធ្វើតាម ដំណាក់កាល​ត្រជាក់​នៃ​វដ្ដ​សីតុណ្ហភាព ខ្លួនប្រាណ​របស់​យើង​។ បន្ទាប់ពី​ការ​ងូត ទឹក​ក្ដៅ​ឧណ្ហៗ​រួច ចូរ​រក្សា​សីតុណ្ហភាព នៅក្នុង​បន្ទប់​របស់​អ្នក​អោយ​ត្រជាក់ ។​

 

-​ប្រសិនបើ​អ្នកទទួល​ទាន​ថ្នាំ​នោះ វដ្ដ​នៃ​ការ​ដេក​និង​ភ្ញាក់​របស់​អ្នក​អាច មាន​ផលប៉ះពាល់ ។ ប្រសិនបើ​អ្នក​ប្រើ ប្រដាប់​ឆ្ពុង​, ថ្នាំលេប​សំរាប់​អោយ​ទង សួត​រីក​ធំ ឬ រីតា​លីន (Ritalin) និង អាដេ​រ៉​ល (Adederall) សូម​ចងចាំ​ថា ពួកវា ទាំងនេះ​អាចជា​ឱសថ​ដែល​ពេល ខ្លះ​អាច​បណ្ដាលឱ្យ​អ្នក​គេង​មិន​លក់​។​

 

-​ចូរ​រក្សា​ចិ​ត្ដរបស់​អ្នក​ឱ្យបាន ស្ងប់ សុខ​។ ការ​ថប់​បារម្ភ និង​ការ​កង្វល់​ទាំង ឡាយ​អាច​បង្អាក់​ដល់​ការ​គេង​លក់​ដែល ពោរពេញ​ដោយ​សុខភាព​របស់​អ្នក​។ ចូរ សាកល្បង​ព្យាយាម​វិធី​ព្យាបាល​ដោយ ការ​សម្រាក​ដូចជា​ការតាំង​សា​មា​ធិ​, ការ​បន់ស្រន់ ឬ​យោ​ហ្គា​មុនពេល​អ្នក ចូល​គេង​។​

 

-​ប្រសិនបើ​អ្នក​គិតថា អ្នក​កំពុង មាន​បញ្ហា​ផ្នែក​វេជ្ជសាស្ដ្រ​ណាមួយ​ដែល បាន​លើក​មក​ដូចខាងលើ​នេះ ឬក៏​អ្នក មាន​ភាព​ស្ដ្រេ​ស​ឬ​ការធ្លាក់​ទឹក​ចិ​ត្ដ ហើយ​ការណែនាំ​ប្រាប់​ពី​ខាងលើនេះ​នៅ តែ​មិន​អាចជួយ​អ្នក​បាន ចូរ​ទៅ​ជួប​ជា មួយ​នឹង​អ្នកផ្ដល់​សេវា​ថែទាំ​សុខភាព បឋម​របស់​អ្នក ។ ការ​ទទួលទាន​ឱ្យបាន ល្អ​ត្រឹមត្រូវ​គឺ​ពិត​ជាមាន​សារប្រយោជន៍ សម្រាប់​សុខភាព​ណាស់​។ ប្រសិនបើ អ្នក​មិនបាន​ទទួល​វា​នោះទេ អ្នក​ត្រូវតែ ស្វែងរក​ជំនួយ ៕

12

 

Leave a Reply

(*) Required, Your email will not be published