ឪពុក ព្រះកាយ ច័ន្ទ ផ្តាច់​ស្នេហ៍​កូនស្រី​ជាមួយ​បុរស​អូស្ត្រាលី

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្រៅពី​ការងារ​សិល្បៈ​មាន​យ៉ី​អ៊ុន​ស្ទុះ​ឡើង​ស្រឺ​តៗ តារា​សម្តែង​មុខ​មាន​ប្រជាប្រិយ​ដែល​ទើប​ប្រឡូក​ក្នុង​ថ្នាល​សិល្បៈ​នាង ព្រះកាយ​ច័ន្ទ ក៏មាន​មន្ត​ស្នេហ៍​ទាក់ទាញ​មិនធម្មតា​ដែរ​ដល់​ថ្នាក់​កន្លង់​ឯនាយសមុទ្រ​ឡើង​យន្តហោះ​មក​តាម​ដល់ផ្ទះ​។ ប៉ុន្តែ​កន្លង់​ឯនាយសមុទ្រ​នោះ​មិនមាន​សំណាង​បាន​ស្រង់ក្លិន​បុប្ផា ភ្នំ​ពេញវ័យ​១៩​ឆ្នាំ​នាង​ព្រះកាយ​ច័ន្ទ នេះឡើយ រហូត​រត់ឡើង​យន្តហោះ​ត្រឡប់​ទៅ​ស្រុក​វិញ​ទាំង​ខ្លួន​មិនទាន់បាន​ពាក្យ ឆ្លើយតប​ណាមួយ​នោះ​។ ក្រោយពី​រង​ការរិះគន់​មួយ​ប្រាវ​ពី​មហាជន​ជុំវិញ​ការ​លាតត្រដាង​កេរ្ដិ៍ ខ្មាស​ខ្លួនឯង​នៅមុខ​អ្នកមានគុណ និង​នៅមុខ​ក្រុមគ្រួសារ​ក្នុងផ្ទះ​នោះ តារា​សម្តែង​រាង​ខ្ពស់ស្រឡះ​ដែល​ឪពុក​ដើរ​តាម​គ្រប់​ជំហាន​នាង ព្រះកាយ ច័ន្ទ បែរ​ជាមាន​ទីផ្សារ​ក្នុង​សិល្បៈ​យ៉ាង​ជោកជាំ​ទាំង​ការងារ​ជា​ពិធី​ការិនី និង​ការសម្តែង​ភាពយន្ត​។​

 

​ថ្លែង​បែប​មោទនភាព​នឹង​ការងារ​របស់​កូន ស្រី លោក ពៅ ច័ន្ទ​តារា ដែលជា​ឪពុក និង​ជា​អង្គរក្ស​នាង ព្រះកាយ ច័ន្ទ គ្រប់​ជំហាន​បាន​អះអាងថា ចូលដល់​ឆ្នាំ​២០១៣​នេះ កូនស្រី​ខ្ញុំ​ព្រះកាយ ច័ន្ទ មាន​យ៉ី​អ៊ុន​ឡើង​ទាំង​ព្រម​តែម្តង ទាំង​ការងារ​សិល្បៈ​និង​ស្នេហា​។ ឪពុក​នាង​ព្រះកាយ ច័ន្ទ បន្តថា បើ​និយាយ​ពី​ការងារ​សិល្បៈ​គឺ​នាង​មាន​ភាព​មមាញឹក​រហូត​ដល់ ថ្នាក់​រក​ពេលទំនេរ​មិនបាន​ផង​។ ពេលនេះ​ព្រះកាយ ច័ន្ទ កំពុង​នៅក្នុង​កុងត្រា​ថត​ខ្សែភាពយន្ត​ដល់​ទៅ​បី​រឿង ក្នុងពេល​តែមួយ​។

 

​យ៉ាងណា​តំណែង​ព្រះកាយ ច័ន្ទ​ក្នុង​ការសម្តែង​ភាពយន្ត មិន​ដូច​ពីមុន​ទេ ឪពុក​នាង​បញ្ជាក់ថា ការងារ​សិល្បៈ​កូន​ខ្ញុំ​មិនដឹងថា វា​វិ​វ​ឌ្ឍ​ឡើងដល់​កម្រិតណា​ទេ ប៉ុន្តែ​គ្រាន់​ថា ពេលនេះ​រឿង​បី​ដែល​នាង​កុងត្រា និង​បានចេញ​ថត​ទាំងបី​នោះ​តំណែង​នាង​ជា​តួឯក​ទាំងបី​តែម្តង​គ្មាន​រឿង ណាមួយ​នាង​ទទួលបាន​តំណែង​ជា​តួរង​ឡើយ​។​

 

​ជាមួយគ្នា​នោះ លោក ពៅ ច័ន្ទ​តារា ក៏បាន​បើក​កកាយ​គាស់​រំលើង​ឲ្យ​មហាជន​ដឹង​ពី​រាសី​ស្នេហ៍​របស់​កូនស្រី​ផង ដែរ ដោយ​លោក​ឲ្យ​ដឹងថា​៖«​ព្រះកាយ ច័ន្ទ មាន​អ្នក​តាម​ស្រឡាញ់​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​មិនមែន​អត់​ទេ​មាន មែន​»​។ លោក​អះអាងថា​៖«​កាលពីមុន​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​រំលង​ទៅ​ថ្មីៗ​នេះ មាន​បុរស​អាណិកជន​រស់នៅ​ប្រទេស​អូស្ត្រាលី​ម្នាក់​គេ​បាន​មកលេង​ស្រុក ខ្មែរ​ហើយ​គេ​ទាមទារ​យ៉ាងទទូច​ចង់​នាំ​ចាស់ទុំ​ចូល​ស្តីដណ្តឹង​ព្រះកាយ ច័ន្ទ ប៉ុន្តែ​សំណើ​ចង់​បានកូន​ខ្ញុំ​ធ្វើជា​ប្រពន្ធ​របស់​បុរស​អាណិកជន​នោះ ត្រូវបាន​ខ្ញុំ​បដិសេធ​។​
 


​លោក ពៅ ច័ន្ទ​តារា បានបញ្ជាក់​ពី​មូលហេតុ​ដែល​លោក​បដិសេធ បណ្ណាការ​បុរស​ឯនាយសមុទ្រ​ថា ខ្ញុំ​មិនបាន​ថា​អី​ទេ ហើយ​ខ្ញុំ​ក៏​មិនបាន​ចិញ្ចឹម​កូន​ទុក​ហួងហែង​អី​ដែរ ឲ្យ​តែមាន​អ្នក​ស្រឡាញ់​នោះគេ​ចូល​ស្តី​តាមផ្លូវ​ច្បាប់​ប្រពៃណី​នោះ ខ្ញុំ​នឹង​ឲ្យ​ហើយ ហើយ​កូន​ខ្ញុំគេ​ក៏​មិន​ប្រកែក​នឹង​ជម្រើស​ឪពុកម្តាយ​ដែរ កូន​ខ្ញុំ​តាម​គន្លង​ធម៌​ណាស់​។ តែ​ហេតុផល​ដែល​ខ្ញុំ​មិន​ឲ្យ​បុរស​អូស្ត្រាលី​នោះ​ចូល​ស្តី​នោះ ព្រោះតែ​គាត់​នេះ​ទាមទារ​ចូល​ភ្លាមៗ​ទាំង​ខ្ញុំ​មិនទាន់​ដឹង​ប្រវត្តិ គេ​នោះ​យ៉ាងណា​ផង​ហ្នឹង​។ ឪពុក​ព្រះកាយ ច័ន្ទ​បញ្ជាក់​បន្ថែមថា ខ្ញុំ​មិនដឹងថា បុរស​នោះគេ​ស្រឡាញ់​កូន​ខ្ញុំ​ប៉ុនណា​ទេ គេ​គិតតែ​ពី​ទាមទារ​នាំ​ចាស់ទុំ​មក​ចូល​ស្តី​កាលពីមុន​ចូលឆ្នាំ​នោះ ពេលនោះ​បើទោះជា​ខាង​ខ្ញុំ​សុំ​ពន្យារពេល​សិក្សា​ពី​ប្រវត្តិ​គេ​បន្តិច សិន​ក៏​គេ​មិន​ព្រម​។ ដោយនិយាយ​គ្នា​មិន​ស្តាប់​នោះ ខ្ញុំ​ក៏​ដាច់​ខាត់​ដែរ​មិន​ឲ្យ​ចូល​ស្តី តាំងពី​ពេលនោះ​គេ​ក៏​ឡើង​យន្តហោះ​ទៅវិញ​ហើយក៏​មិនដែល​ខ​ល​មក​និយាយថា យ៉ាងម៉េច​ដែរ​គឺ​បាត់​ឈឹង​មួយ​ម៉ាត់​ក៏​គ្មាន​។​

 

​ដំណើរ​ដើមចម​ដែល នាំ​ឲ្យ​បុរស​អាណិកជន​ខ្មែរ​អូស្ត្រាលី បាក់ចិត្ត​ស្រឡាញ់ និង​ជិះ​យន្តហោះ​មក​តាម​ដល់ផ្ទះ​នោះ ត្រូវបាន​លោក ពៅ ច័ន្ទ​តារា ឲ្យ​ដឹងថា រឿងនេះ​បុរស​អាណិកជន​នៅ​អូស្ត្រាលី​នោះ គាត់​ស្គាល់​កូន​ខ្ញុំ និង​ខ្ញុំ​រយៈពេល​ជាង​មួយឆ្នាំ​ហើយ និង​បាន​មាន​ទំនាក់ទំនង​រាប់អាន​គ្នា​តាម​ទូរស័ព្ទ​ហើយ​គេ​នោះ​ក៏​ធ្លាប់ សារភាព​ប្រាប់​ខ្ញុំ​ដែរ​ថា គេ​ស្រឡាញ់​ព្រះកាយ​ច័ន្ទ និង​ចង់​ចូល​ស្តី​នាង​ធ្វើជា​ប្រពន្ធ​ពេលនោះ​ខ្ញុំ​ក៏​មិន​ថា​អី​ដែរ ថា​ឲ្យ​តែ​ក្មួយ​នាំ​ចាស់ទុំ​ចូល​ស្តីដណ្តឹង​ទៅនោះ​ខ្ញុំ​នឹងមិន​ថា​អី ទេ​។ ប៉ុន្តែ​ពេលនោះ​ខ្ញុំ​ក៏បាន​ប្រាប់​គេ​ដែរ​ថា ខ្ញុំ​សូម​សិក្សា​ប្រវត្តិ​ក្មួយ​ឲ្យ​ច្បាស់លាស់​សិន​។​

 

​តែ​យ៉ាងណា គេ​នោះ​ហាក់​មិនបាន​ប្រតិបត្តិ​តាម​ការស្នើ​របស់​លោ​កឡើ​យ​។ លោក​បាន​ប្រាប់ថា អ្វីៗ​ខុសពី​ការនិយាយ​គ្នា​តាម​ទូរស័ព្ទ​ឆ្លើយឆ្លង​មុន​នោះ មិនបាន​ប៉ុន្មាន​មិនទាន់​ដឹង​អ្វី​ផង​ថា​គេ​យ៉ាងម៉េចៗ ស្រាប់តែ​គេ​មកដល់​ស្រុក​ខ្មែរ​ហើយ ស្រាប់តែ​ទាមទារ​យ៉ាងទទូច ចង់​ចូល​ស្តីដណ្តឹង​តែម្តង​បើទោះជា​ខ្ញុំ​និយាយថា យ៉ាងម៉េច​ក៏​គេ​មិន​ព្រម​។ ពេលនោះ​ខ្ញុំ​ក៏​បដិសេធ ហើយ​និយាយថា បើ​មិន​ស្តាប់​តាម​ខ្ញុំ រឿង​ស្នេហ៍​នេះ​បញ្ចប់​ត្រឹមហ្នឹង​ទៅ​ចុះ​៕

12 (1) 12 (2)

 

Leave a Reply

(*) Required, Your email will not be published