លាវ​ប្រកាស ក្រុង​វៀង​ច័ន្ទ​ន៍​មាន​អ្នកក្រីក្រ​មិន​ដល់​១០០​គ្រួសារ

, , Leave a comment

​បច្ចុប្បន្ន នេះ​នៅឯ​រដ្ឋធានី​របស់​ទីក្រុង​លាវ គឺ​នគរ​ហ្លួង​វៀង​ច័ន្ទ​ន៍ ត្រូវបាន​បង្ហើប​ឲ្យ​ឃើញថា មាន​ប្រជាជន​ក្រីក្រ​បំផុត​ប្រមាណ​តែ​៨៦​គ្រួសារ​ប៉ុណ្ណោះ ដែលជា​លទ្ធផល​នៃ​ការព្យាយាម​ក្នុងការ​បំបាត់​ភាពក្រីក្រ និង​អភិវឌ្ឍ​តាម​ទីជនបទ​របស់​បក្ស និង​រដ្ឋ នៃ​ប្រទេស​កុម្មុយនីស្ត​លាវ​មួយ​នេះ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ស្ថិតិ​នានា នៅក្នុងពេល​ប្រជុំ​រដ្ឋសភាជាតិ​លាវ កាលពី​ថ្ងៃទី​២ និង​ទី​៣ ខែឧសភា ឆ្នាំ​២០១៣ កន្លងមកនេះ​។​


​សម​មិត្ត វិសៃ សាវ៉ា​ន់​ណា ប្រធាន​ផ្នែក​ផែនការ និង​ការវិនិយោគ​របស់​រដ្ឋ​ធានី​វៀង​ច័ន្ទ​ន៍ ដែលជា​អ្នករាយការណ៍​រឿងនេះ​បាន​ឲ្យ​ដឹងថា អ្នកក្រីក្រ​ដែល​នៅសល់ គិត​មាន​ចំនួន​តែ​០,០៤​ភាគរយ នៃ​ចំនួន​ប្រជាជន​ក្នុង​ទីក្រុង​ដែល​អស់​ដែលមាន​ចំនួន​២០១.២០៩​គ្រួសារ​។​


​បក្ស និង​រដ្ឋ​បាន​ខិតខំ​កែប្រែ​បញ្ហា​ក្រីក្រ​របស់​អ្នករស់នៅ​ក្នុង ទីក្រុង វិនិយោគ សាង​ការងារ និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សហគមន៍​ក្រីក្រ​។ ចាត់​ទីលំនៅ​ស្នាក់អាស្រ័យ និង​បញ្ហា​មួយចំនួនទៀត​នៅតាម​ទីជនបទ​។​


​នៅក្នុង​ទីប្រជុំជន​របស់​ក្រុង​នេះ​មាន​ចំនួន​គ្រួសារ​ក្រីក្រ​តិច បំផុត គឺ ខណ្ឌ​ចន្ទ​បូ​លី មាន​នៅសល់តែ​៦​គ្រួសារ ខណ្ឌ​សៃ​សេត​ថា មាន​៧​គ្រួសារ និង​ខណ្ឌ​សៃ​ថា​នី និង​តំបន់​ជុំវិញ​ដទៃទៀត មាន​នៅសល់​គ្រួសារ​ក្រីក្រ​តែ​៣៧​គ្រួសារ​ប៉ុណ្ណោះ​។ ក្រៅពីនោះ នៅ​ខណ្ឌ​ប៉ាក​ងឺ​ម មាន​១២​គ្រួសារ ជាមួយនឹង​ខណ្ឌ​ស​ង្ខ​ថង ដែល​នៅ​ឆ្ងាយ​ជាងគេ​ពី​ក្រុង​វៀង​ច័ន្ទ​ន៍ មាន​ចំនួន​២៤​គ្រួសារ​។ នេះ​បើតាម​របាយការណ៍​។​


​ទោះបី​យ៉ាងនេះ​ក្ដី​របាយការណ៍​មិនបាន​និយាយ​ពីស​ន្ទ​ស្សន៍​នៃ​ការចាត់ លំដាប់ថ្នាក់​ភាពក្រីក្រ​របស់​ប្រទេស​នេះ​ទេ ព្រមទាំង​មិនបាន​និយាយ​អំពី​ប្រាក់ចំណូល​របស់​ប្រជាជន​ម្នាក់ៗ​ក្នុង មួយឆ្នាំ​នៅក្នុង​ទីក្រុង​នេះដែរ​។​


​តាម​របាយការណ៍​ផ្សេងទៀត​ស្ដីអំពី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​នា ឆ្នាំ​២០០៨ បាន​ឲ្យ​ដឹងថា ប្រាក់ចំណូល​របស់​ប្រជាជន​ក្នុង​ក្រុង​វៀង​ច័ន្ទ​ន៍​មាន​ដែលមាន​ចំនួន ប្រជាករ​ប្រមាណ​៥​សែន​នាក់​នោះ បាន​កើនឡើង​ចំនួន​១.៦១៣​ដុល្លារ​អាមេរិក ដែល​គិត​ជា​អត្រាកំណើន​២៤,១៣​ភាគរយ ធៀប​ជាមួយនឹង​១.៣០០​ដុល្លារ កាលពី​៣​ឆ្នាំមុន​នោះ​។​


​តាមរយៈ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ដែល​រីក​ធំធាត់​ជា​មធ្យម​៨ ភាគ​ក្នុង​មួយឆ្នាំ​នោះ គេ​ប៉ាន់ប្រមាណ​ថា នៅ​ឆ្នាំ​២០១៥ ចំណូល​ជា​មធ្យម​របស់​ពលរដ្ឋ​លាវ​ទូទាំងប្រទេស​នឹង​កើនឡើង​១.៧០០​ដុល្លារ ក្នុង​មួយឆ្នាំ​៕

12

​មហាវិថី​ឡាន​សាង របស់​ក្រុង​វៀង​ច័ន្ទ​ន៍​

 

Leave a Reply

(*) Required, Your email will not be published