ធនបត្រ​មួយ​សែន​រៀល​ថ្មី អបអរ​ថ្ងៃ​ចម្រើន​ព្រះជន្ម​ព្រះមហា​ក្សត្រិយ៍

, , Leave a comment

​នាឱកាស​បវរ​សួស្ដី​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​វស្សា​ព្រះ ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ឆ្នាំ​ពិសេស​គម្រប់​៦០​ព្រះវស្សា រាជការ​ខ្មែរ​បាន​ត្រៀម​នឹង​ចេញ​នូវ​ប្រភេទ​ក្រដាសប្រាក់​គំរូ​ថ្មី ខ្ពស់បំផុត​មួយ​សែន​រៀល (១០០០០០៛) ដោយមាន​ព្រះ​ឆាយា​លក្ខណ៍​ទាំង​អង្គ​ព្រះមហា​វីរ​ក្សត្រិយ៍​, សម្ដេចព្រះ​វររាជ​មាតា និង​អង្គ​ព្រះមហា​ក្សត្រិយ៍ ផងដែរ ដើម្បី​តបស្នង​នឹង​ព្រះ​មហាករុណា​ទិ​គុណ របស់​ព្រះអង្គ​ទាំងបី ចំពោះ​ប្រជារាស្ត្រ និង​ព្រះ​នគរ​។


​នេះ​គឺជា​គ្រា​ទី​២​ហើយ ដែល​រាជការ​ខ្មែរ​បានចេញ​ធនបត្រ​សម្រាប់​អបអរ​ព្រះ​រាជពិធី​ចម្រើន​ព្រះ ជន្ម​ព្រះមហា​ក្សត្រិយ៍ ដែល​កាលពី​៥​ឆ្នាំមុន គឺ​ក្នុងឱកាស​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​គម្រប់​៥៥​ព្រះវស្សា រាជការ​ខ្មែរ​បានចេញ​ប្រភេទ​ក្រដាសប្រាក់​ពីរម៉ឺន​រៀល (២០០០០ ៛) ផងដែរ​។​


​សូមបញ្ជាក់ថា កាលពី​ចុងខែ​មករា កន្លងទៅនេះ រាជការ​ក៏បាន​ចេញ​ប្រភេទ​ក្រដាសប្រាក់​១០០០​រៀល​ថ្មី សម្រាប់​ឧទ្ទិស​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​ម្ដង​រួចមកហើយ​៕
 

 12 (1) 12 (2) 
ប្រភេទ​គំរូ​ធនបត្រ​១​សែន​រៀល​ថ្មី ខាងមុខ និង​ខាង​ខ្នង​


​ភិនភាគ​នៃ​ធនបត្រ​១​សែន​រៀល​ថ្មី​

12 (3)

​ក​. លក្ខណៈ​ទូទៅ​ទំហំ​ធនប័ត្រ​
​បណ្តោយ​១៧០​ម​ម និង ទទឹង​៧៥ ម​ម ពណ៌​ចម្បង គឺ​ពណ៌​បៃតង និង​ពណ៌​ប្រផេះ​។​

ខ​. ផ្ទៃ​ខាងមុខ​
    ខ​.១-​ផ្នែក​កណ្តាល ខាងស្តាំ​ត្រូវបាន​រំលេច​ឡើង​នូវ​ព្រះឆាយាល័ក្ខណ៍ មើល​ពីមុខ​បញ្ឆិត​ចំហៀង​ខាងឆ្វេង នៃ​អតីតព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ខាងឆ្វេង​មាន​លេខ “១០០.០០០” នៅ​ពីលើ​គេ​បន្ទាប់មក គឺជា​ហត្ថលេខា​របស់​ទេសាភិបាល និង​អគ្គ​បេឡា ព្រមទាំង​រូបភាព​ព្រះសង្ហា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅ​ខាងក្រោម​មាន​លេខ មាលា ដែល​បោះពុម្ព​ដោយ​ទឹកខ្មៅ​ពណ៌​ខ្មៅ រូបចម្លាក់​នាគ​ក្បាល ៩ និង​អក្សរ “​មួយ​សែន​រៀល​” ព្រមទាំង​អក្សរ “​អ្នក​ក្លែង​ក្រដាសប្រាក់​នឹងត្រូវ​ផ្តន្ទាទោស​តាមច្បាប់​” នៅ​គែម​ខាងក្រោម​នោះ​។​

 

    ខ​.២-​ផ្នែក​ខាងស្តាំ ជ្រុង​លើ​មាន​អក្សរ “​ធនាគារជាតិ​នៃ​កម្ពុជា​”​ព្រមទាំង​លេខ មាលា ដែល​ត្រូវបាន​បោះពុម្ព​ដោយ​ទឹកខ្មៅ​ពណ៌​ក្រហម​នៅ​ពីក្រោម​នោះ និង​ជ្រុង​ខាងក្រោម​មាន​លេខ “១០០.០០០” ព្រមទាំង​លេខ “100.000” នៅ​បន្ទាប់​គ្នា​។​

 

    ខ​.៣-​ផ្នែក​ខាងឆ្វេង មាន​លេខ “100.000” ព្រាលៗ​ដែល​ត្រូវបាន​បោះពុម្ព​តាម​បន្ទាត់​បញ្ឈរ ព្រមទាំង​មាន​និមិត្តសញ្ញា​ពិសេស​សម្រាប់​ជនពិការភ្នែក​នៅ​ពីក្រោម​នោះ និង​នៅ​កៀន​ខាងឆ្វេង​មាន​បន្ទះ Hologram ទំហំ​១០​ស​.​ម កាត់​ទទឹង​ក្រ​ដា​ប្រាក់​ពីលើ​ដល់​ក្រោម​។​
    

គ​. ផ្ទៃ​ខាង​ខ្នង​
    គ​.១-​ផ្នែក​កណ្តាល​ត្រូវបាន​រំលេច​ឡើង​នូវ​ព្រះ​ឆាយា​ល័​ណ្ខ​ណ៍ នៃ​អតីតព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំង​ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​អក្សរ “​មួយ​សែន​រៀល​” នៅ​ពីក្រោយ​នោះ។​

 

    គ​.២-​ផ្នែក​ខាងស្តាំ មាន​រូបភាព​ស្តេច​គ្រុឌ​ឈរ​សម្តែង​ឬ​ទ្ធិ ដែល​យក​គំរូ​តាម​រូបចម្លាក់​ថ្ម នៅ​ប្រាសាទព្រះខ័ន ក្នុង​ខេត្តសៀមរាប និង​មាន​លេខ “១០០.០០០” នៅ​ពីក្រោម​នោះ​។​

 

    គ​.៣-​ផ្នែក​ខាងឆ្វេង ខាងលើ​មាន​អក្សរ “​ធនាគារជាតិ​នៃ​កម្ពុជា​” និង “NATIONAL BANK OF CAMBODIA” នៅ​បន្ទាប់​គ្នា​ព្រមទាំង​លេខ “2012” នៅ​ពីក្រោម​នោះ​និង​នៅ​ជ្រុង​ខាងក្រោម​មាន​លេខ “១០០.០០០”​។​

 

 

Leave a Reply

(*) Required, Your email will not be published