លោក ផិក សុភាភក្តី មិនស្តាប់អនុសាសន៍ប្រមុខរាជរដ្ឋាភិបាល ហ៊ុន សែន ដែលបានប្រកាសឲ្យគ្រប់ស្ថានីយថ្លឹងរថយន្តទាំងអស់នៅតាមដងផ្លូវ ក្នុងប្រទេសកម្ពុជា ចាត់វិធានការគ្រប់ម្ចាស់រថយន្តទាំងឡាយណា ដែលផ្ទុកទំនិញលើសទម្ងន់ដែលច្បាប់បានកំណត់ ដោយរើចេញ។
ខេត្តស្ទឹងត្រែង ៖ ជញ្ជីងថ្លឹងរថយន្តនៅអូរពងមាន់ដែលមានលោកផិក សុភាភក្តី ប្អូនលោកផឹកសុបិន ចៅហ្វាយក្រុងស្ទឹងត្រែងជាប្រធានកំពុងតែមានភាពធូររលង់ និងមិនមានវិធានការដើម្បីថ្លឹងរថយន្តឲ្យបានត្រឹមត្រូវ និងទប់ស្កាត់នូវរថយន្តដែលផ្ទុកលើសទម្ងន់នោះឡើយ។
បើសិនជាលោកមេជញ្ជីង ដែលប្រចាំការនៅទីនោះមិនបានអនុវត្តន៍តាមច្បាប់នោះទេ ព្រោះអនុញ្ញាតិឲ្យរថយន្តដឹកលើសទម្ងន់កំណត់ ឆ្លងកាត់ដោយសេរី គ្រាន់តែចូលបង់លុយ ឲ្យអ្នកគ្រប់គ្រងស្ថានីយជាការស្រេច សូម្បីតែបង្កាន់ដៃក៏មិនចេញឲ្យផង។
មានរថយន្តជាច្រើន មិនថារថយន្តដឹកទំនិញលើសកំណត់ ឬរថយន្តរបស់ក្រុមហ៊ុន ដែលតែងតែយកឈ្មោះក្រុមហ៊ុនមកប្រើដោយយករថយន្តធន់យក្សរបស់ក្រុម ហ៊ុន មកលួចបង្កប់ដឹកឈើប្រណិតយ៉ាងសំបើមដៃ ដោយមិនខ្វល់ពីការប៉ះពាល់ និងខូចខាតផ្លូវថ្នល់ ដែលជាសម្បត្តិរដ្ឋ ឬក៏សម្បត្តិសាធារណៈផងដែរ។ អ្នកបើកបររថយន្តដឹកទំនិញជាច្រើននាក់បានប្រាប់ភ្នាក់ងារកាសែត កំណើតថ្មី ឲ្យដឹងថា ការដែលពួកគាត់ដឹកលើសទម្ងន់ដែលច្បាប់បានហាមឃាត់នោះ ដោយសារបញ្ហាប្រេងមានតម្លៃខ្ពស់ ហើយខាងមន្ត្រីជំនាញតាមបណ្តាស្ថានីយថ្លឹងរថយន្តយកលុយក្នុង មួយគ្រឿងពី១០ម៉ឺន រៀល ទៅ១៦ម៉ឺនរៀល បើដាក់ត្រឹមត្រូវតាមច្បាប់កំណត់ក៏ខាងមន្ត្រីថ្លឹងរថយន្តនិង សមត្ថកិច្ចជជុះនៅទីនោះដែលជាមន្ត្រីពុករលួយ ដុះស្លែនៅតែយកលុយដដែល។ ម្ល៉ោះហើយ ត្រូវតែបង្ខំចិត្តផ្ទុកលើសដូចគេដូចឯងដែរ។
នេះគឺជាគំនិតមួយរបស់លោកមេជញ្ជីង ដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនដេកកើបលុយដាក់ហោប៉ៅ យកទៅផឹកស៊ីមិនខ្ចីខ្វល់ពីអ្នកណាទាំងអស់។ លោក ផិក សុភាភក្តី ប្រធានស្នាក់ការជញ្ជីងថ្លឹងរថយន្តអូរពងមាន់ បានរៀបរាប់យ៉ាងឡូយថា៖ ការថ្លឹងរថយន្ត គឺមិនអាចថ្លឹងគ្រប់តែរថយន្តនោះទេ ពីព្រោះរាល់រថយន្ត ដែលបានដឹកទំនិញឯកជន ឬរថយន្តដឹកឈើរបស់ក្រុមហ៊ុន ដែលបានឆ្លងកាត់ស្នាក់ការជញ្ជីង អាចថ្លឹងបានត្រឹមតែពីរ ឬបីរថយន្តតែប៉ុណ្ណោះ បើឲ្យថ្លឹងទាំងអស់គ្រប់តែរថយន្ត គឺវាអាចធ្វើឲ្យជញ្ជីងឆាប់ខូច ម្យ៉ាងរាល់រថយន្តដែលដឹកឈើរបស់ក្រុមហ៊ុន គឺគេមានលិខិតអនុញ្ញាតច្បាប់ត្រឹមត្រូវរបស់គេ អញ្ចឹងហើយមិនចាំបាច់ថ្លឹងគ្រប់តែរថយន្តនោះទេ។
រីឯបញ្ហាថា រថយន្តដឹកទំនិញធម្មតាដែលថាផ្ទុកលើសទម្ងន់ឆ្លងកាត់ជញ្ជីងនោះ បើសិនជាមានដឹកលើសទម្ងន់មែននោះ គឺគាត់តែងតែបានឃាត់ទុក និងធ្វើការផាកពិន័យទៅតាមច្បាប់ និងមិនមានការលើកលែងនោះឡើយ។ អ្នករកស៊ីដឹកជញ្ជូនទំនិញបានបង្ហើបឲ្យដឹងថា នៅតាមបណ្តាស្ថានីយថ្លឹងរថយន្តដូចជានៅចំណុចស្ថានីយអូរពងមាន់ របស់លោក ផិក សុភាភក្តីគឺគេកំណត់ឲ្យបង់លុយក្នុងមួយគ្រឿងចាប់ពី១០ម៉ឺនទៅ២២ម៉ឺនរៀលនេះសម្រាប់តែរថយន្តដឹកជញ្ជូនលើសទម្ងន់បន្តិចបន្តួចប៉ុណ្ណោះ។ក្នុងករណីដឹកលើសទម្ងន់ច្រើនលើសលប់ហើយមិនមានការទំនាក់ទំនងជាមួយលោក ផិក សុភាភក្តីដោយផ្ទាល់ទេនោះ ត្រូវគេចាប់
ថ្លឹងរថយន្តហើយធ្វើការផាកពិន័យដោយអួតអាងពីការអនុវត្ត ច្បាប់ដែលក្នុងរថយន្តខ្លះត្រូវបង់ប្រាក់ដល់ទៅ១ពាន់ឬ៣ពាន់ ដុល្លារអាមេរិកក៏មាន ហើយគេមិនច្បាស់ទេថា តើប្រាក់ពិន័យបែបនេះត្រូវបង់ចូលជាថវិកាជាតិ ឬក៏យ៉ាងណានោះទេ ព្រោះពេលបង់លុយនោះមានតែកិច្ចសន្យាមួយស្តីពីការឈប់ដឹកលើសទម្ងន់ តទៅទៀត។
លោក ត្រាំ អ៊ីវតឹក រដ្ធមន្ត្រីក្រសួងសាធារណះការនិងដឹកជញ្ជូន
លោក កុល សំអុល អភិបាលខេត្តស្ទឹងត្រែងទើបឡើងថ្មី