លោក​កុល សំអុល ចៅហ្វាយខេត្ត​ថ្មី​បង្ក្រាប​បន ល្បែងស៊ីសង​ដ៏​ធំ​ផ្លូវ​វើ​ន​ខាំ​ច្រកព្រំដែន​ខ្មែរ​-​ឡាវ​ផង​

, , Leave a comment

​ខេត្ត​សឹ្ទ​ង​ត្រែង ​៖ ​មណ្ឌល កំសាន្ត​អន្លង់​មរកត​នៅ​ឃុំ​អូរ​ស្វាយ ជាប់​ព្រំដែន​ឡាវ​បានក្លាយ​ទៅជា​បន​ល្បែង​គ្រប់​ប្រភេទ​យ៉ាង​​អា​ណា​ធិ​ប​តេ​យ្យ ក្រោម​ស្ថាប័ន​សមត្ថកិច្ច​គ្រប់​ប្រភេទ​ជា​អ្នកបើក​ភ្លើង​ខៀវ​ទោះបី​ប្រមុខ រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុ​ទ្ឋ​សាស្ត្រ​ស្តីពី​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុ​វត្តិភាព​ក្តី​តែ​ក្រុម​សមត្ថកិច្ច​ទាំងនោះ ហាក់​មាន​ចេតនា​បំភ្លេចចោល​នូវ​គោ​លន​យោ​បាន​ទាំងនោះ​យ៉ាង​គឃ្លើន​បំផុត​។​

 

ប្រជាពលរដ្ឋ រស់នៅ​ភូមិ​-​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វាត់ ចំណុច​ផ្លូវ​វើ​ន​ខាំ​ច្រកចូល ព្រំដែន​ខ្មែរ​ឡាវ បានបញ្ជាក់ ថា ពួកគាត់​មានការ ព្រួយ​បារ​ម្ម​ណ៏​និង​ភ័យខ្លាច​យ៉ាងខ្លាំង​នៅពេលដែល​ឃើញ​ក្នុង​មូលដ្ឋាន​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​យ៉ាងនេះ​។​ពលរដ្ឋ​ទាំងនោះ​មានការ​ទទូច​ដល់ លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង​ទើប​ឡើង​ថ្មី​ជា ថ្នាក់ដឹកនាំ​ខេត្ត ត្រូវតែ​លប់បំបាត់​បាតុភាព​ល្បែង ស៊ីសង​ទាំងនេះ​ឲ្យ​ខាងតែបាន ព្រោះ​បើ​បណ្តែតបណ្តោយ​ឲ្យ​មាន​ល្បែង​សំបូរបែប​ដូច​សព្វថ្ងៃនេះ ប្រាកដជា​កើតមាន​នូវ​អំពើ​លួច​ឆក់​ប្លន់ និង​អាច​ឈានដល់​ការប្រើប្រាស់ អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​មិនខានឡើយ​ដោយសារតែ​ពលរដ្ឋ​មួយចំនួន ឈ្លក់​វង្វេង​និង​ល្បែងស៊ីសង​ទាំងនោះ​ព្រោះ​ល្បែង​ជា​ប្រភព​នៃ​អំពើចោរកម្ម​គ្រប់​ប្រភេទ​។​បន​ល្បែង​ដ៍​ធំ​នេះ​ជ្រក​ផ្លាក​កាស៊ីណូ​មានតែ​ឈ្មោះ​ប៉ុន្តែ​តាមពិត​មាន​ល្បែង​គ្រប់​ប្រភេទ​ដូចជា​ ​បៀរ​អាប៉ោង​និង​មាន់​ជល់​ដែល​លេង​ចាញ់ឈ្នះ​ប្រាក់​រាប់​ម៉ឹ​ន​ដុល្លា​ក្នុង​មួយថ្ងៃៗ​ហើយ​អ្នក​ចូល​លេងល្បែង​នោះ​គឺជា​ជនជាតិខ្មែរ​៩៩​ភាគរយ​មិនមាន​ជនជាតិ​បរទេស​នោះទេ ។​

 

​ជា​ញឹកញាប់​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ តែងតែ​ណែនាំ​ឲ្យ អាជ្ញាធរ​និង​សមត្ថកិច្ច​យក​ចិ​ត្ដ​ទុកដាក់ លុបបំបាត់​ល្បែងស៊ីសង​ខុសច្បាប់​ទាំងឡាយ ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដូច្នេះ​តើ​លោក រាជ សុខុន ស្នងការ​នគរបាល​ខេត្ដ​ស្ទឹងត្រែង គួរតែមាន​វិធានការ​បោស សម្អាត បន​ល្បែងស៊ីសង​ដ៏​ធំ​ផ្លូវ​វើ​ន​ខាំ​ច្រកព្រំដែន​ខ្មែរ​-​ឡាវ ដែល​កើតមាន​យ៉ាង​អនាធិបតេយ្យ​ទាំងនោះ​ផង កុំ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​ខ្លាំងពេក ៕

តើ​លោក លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង​ទើប​ឡើង​ថ្មី​មាន​វិធានការ​យ៉ាងណា​ ​ចំពោះ បន ល្បែងស៊ីសង​ដ៏​ធំ​ផ្លូវ​វើ​ន​ខាំ​ច្រកព្រំដែន​ខ្មែរ​-​ឡាវ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វាត់​ កើតមាន​ពេញបន្ទុក​បែបនេះ​ផង រឺ​ទុក​គ្រាន់​ជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត ។​ប្រជា​ពលរ​ដ្ធ​ ​នៅ​ខេត្តស្ទឹងត្រែង​សង្ឃឹមថា​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង​ថ្មី​ពិតជា​បង្ក្រាប​និង​ ​លប់បំបាត់​មិនអោយ​កើតមាន​បន​ល្បែង​នេះ​ទេ​ព្រោះ​ល្បែង​ជា​ប្រភព​នៃ​អំពើចោរកម្ម​គ្រប់​ប្រភេទ​ហើយ​អំពើ​ហឹ​ង្សា​រ​កើតមាន​ពី​បន​ល្បែង​នេះ​ផងដែរ ៕​
 

 OLYMPUS DIGITAL CAMERA
​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង​ទើប​ឡើង​ថ្មី​

12 (2)

 

Leave a Reply

(*) Required, Your email will not be published