សាច់ជ្រូក​ខ្ចប់​បន្លែ

, , Leave a comment

​គ្រឿងផ្សំ ៖
-​ទំពាំង​បារាំង ១០​ដើម​
-​ស្នៀតពោត ១០​ផ្លែ​
-​សាច់ជ្រូក (​សាច់​ចំឡក​) ហាន់​ជា​បន្ទះ​ស្តើងៗ ២០​បន្ទះ​
-​ប្រេងឆា ៥​ស្លាបព្រា​បាយ​
-​ប៉េងប៉ោះ សម្រាប់​តែង​លម្អ ១០​ផ្លែ​តូចៗ​។​ -​ទឹកខ្មេះ ៥​ស្លាបព្រា​បាយ​
-​ទឹក​ស្ករ​រងូ ១០​ស្លាបព្រា​បាយ​
-​ស្ករស ២​ស្លាបព្រា​កាហ្វេ​
-​ទឹកសៀង​ជ្រលក់ ១០​ស្លាបព្រា​បាយ​។​

 

​វិធី​ធ្វើ ៖
១. លាង​ទំពាំង​បារាំង និង​ស្នៀតពោត ឱ្យ​ស្អាត ឬ​អាចយ​កវា​ទៅ​ស្រុស​ក្នុង​ទឹក​ក្តៅ ក៏បាន រួចហើយ​យកទៅ​ត្រាំ​ក្នុង​ទឹកកក ឱ្យ​ត្រជាក់ មុននឹង​ស្រង់​ឡើង ទុកឱ្យ​ស្រស់ទឹក​។​

 

២.​យក​សាច់ជ្រូក​ដែល​ហាន់​ជា​បន្ទះ​ស្តើងៗ រួចហើយនោះ មក​រុំ​ខ្ចប់​ទំពាំង​បារាំង និង​ស្នៀតពោត ឱ្យ​ណែន ហើយ​យក​ឈើចាក់ធ្មេញ ដោត​ខ្ទាស់​វា​ឱ្យ​ជាប់ កុំឱ្យ​រលា​។​

 

៣. ដាក់​ខ្ទះ​លើ​ចង្ក្រាន ហើយ​ជំរុញ​ភ្លើង​ឱ្យ​ក្តៅ សឹម​ចាក់​ប្រេងឆា​ចូល រួច​យក សាច់ជ្រូក​ដែល​បាន​រុំ​ខ្ចប់​ទំពាំង​បារាំង និង​ស្នៀតពោត ត្រៀម​ទុក​ហើយ​នោះ មក​ចៀន ឱ្យ​ឆ្អិន​ល្អ ឬ​អាច​យកទៅ​អាំង ក៏បាន ហើយ​រៀប​ដាក់​ចាន លម្អ​ដោយ​ផ្លែ​ប៉េងប៉ោះ​។​

 

៤. ធ្វើ​ទឹកជ្រលក់ ដោយ​លាយ​គ្រឿងផ្សំ​ទាំងអស់​បញ្ចូល​គ្នា ហើយ​កូរ​ឱ្យ​សព្វ រួច​ដាក់​កម្តៅ​លើ​ភ្លើង មួយស្របក់ មុននឹង​ថែម​ល្ង​-​ស ចូល កូរ​ឱ្យ​សព្វ សឹម​ដាក់ចុះ​វិញ ជាការ​ស្រេច​៕

12

 

Leave a Reply

(*) Required, Your email will not be published