ជំ​ងឺ​ផ្តាសាយ​បក្សី H7N9 កំពុង​រុករាន​​ឥណ្ឌូនេស៊ី

, , Leave a comment

ចាប់​តាំង ពី​ដើមឆ្នាំ​២០១៣​មក ផ្តាសាយ​បក្សី​ថ្មី H7N9 បាន​ផ្ទុះឡើង​នៅ​ប្រទេស​ចិន​យ៉ាង​ខ្លាំងក្លា ហើយ​ឥឡូវ​បាន​រីក​រាលដាល​ទៅដល់​ឥណ្ឌូនេស៊ី និង​បណ្តា​ប្រទេស​មួយចំនួនទៀត​។ដោយឡែក ភាគ​ខាងជើង​ខេត្ត​កាលី​ម៉ាន់​តាន់​របស់​ឥណ្ឌូនេស៊ី បានធ្វើការ​ហាមប្រាម មិន​ឲ្យ​មានការ​ដឹកជញ្ជូន​ទា​ពី​តំបន់​ផ្សេងៗ​ចូល​ឡើយ ពិសេស​តំបន់​ភាគ​ខាងកើត​ចា​វ៉ា ដើម្បី​ការពារ​ភាព​រីក​រាលដាល​នៃ​ជំងឺផ្តាសាយបក្សី H7N9​។​

 

​ប្រជាកសិករ​តំបន់​តា​រ៉ា​កាន់ បានដាក់​បំរាម មិន​ឲ្យ​មានការ​នាំចូល​ទារ​ស់ និង​ធ្វើ​ហើយ​ចូល​តំបន់​នោះ​ដាច់ខាត​។ អ្នកជំនាញ​ការបន្ថែម​ថា យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព មិន​ឲ្យ​មេរោគ​ផ្តាសាយ​បក្សី​ទន្ទ្រាន​បាន ត្រូវតែ​បន្តឹង​ការត្រួតពិនិត្យ​ការនាំ​បសុសត្វ​ចូល​ឲ្យ​ល្អិត​បន្តិច​។ ហើយ​ធ្វើការ​បដិសេធ​ទាំងស្រុង​ក្នុង​ការនាំ​ទាំង​ទារ​ស់ និង​សាច់​ទា​ចូល​ពី​ភាគ​ខាងកើត​ខេត្ត​ចា​វ៉ា ព្រោះ​តំបន់​នោះ​មាន​សូចនាករ​បង្ហាញ​ពី​ការកើតឡើង​មេរោគ​ផ្តាសាយ​បក្សី​ថ្មី​។ ការទប់ស្កាត់ និង​ដាក់​បំរាម មិន​ឲ្យ​មានការ​នាំ​ទា​ចូល គឺមាន​ប្រសិទ្ធភាព​ក្នុងការ​បង្ការ​ការរីក​រាលដាល​ជំងឺផ្តាសាយបក្សី​៧០​ភាគរយ ហើយ​វា​មាន​ប្រសិទ្ធភាព លុះត្រាតែ​នៅតាម​ភោជនីយដ្ឋាន និង​សណ្ឋាគារ ឈប់​យក​សាច់​ទា​មក​ចម្អិន​ធ្វើជា​អាហារ​ជូន​ភ្ញៀវ​។ តំបន់​តា​រ៉ា​កាន់ ត្រូវការ​សាច់​ទា​មក​ចម្អិន​អាហារ​ប្រមាណ​ជា​១០​តោន​ក្នុង​១​ខែ ស្រប​ពេលដែល​ការផលិត​ក្នុង​តំបន់​បានត្រឹមតែ​២​តោន​ប៉ុណ្ណោះ​។ ចំណែក​ភ្នែក​សត្វ​ជំនាញ បានផ្តល់​វ៉ាក់សាំង​ទៅដល់​កសិដ្ឋាន​មួយចំនួន​ដែល​មិនទាន់មាន​ផ្ទុះ​មេរោគ​ផ្តាសាយ​បក្សី​នេះ​។​
 

គួរ​បញ្ជាក់ថា ជំងឺផ្តាសាយបក្សី​ថ្មី H7N9 បាន​ផ្ទុះឡើង និង​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្លា​នៅ​ចិន ដែល​បានធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ជីវិត និង​មាន​របាយការណ៍​ថ្មីៗ​បន្ថែមទៀត ត្រូវបាន​រាយការណ៍​មក​។ នេះ​គឺជា​ក្តី​ព្រួយបារម្ភ​ចំពោះ​ពិភពលោក​ទាំងមូល ពិសេស​ប្រទេស​ពឹងផ្អែក​ទៅលើ​វិស័យ​កសិកម្ម និង​ប្រទេស​ទទួល​ទិញ​ផល​ទាំងនោះ​៕

12 (2) 12 (1)

 

Leave a Reply

(*) Required, Your email will not be published