អង្គការ ណា​សា បានចេញ​ផ្សាយ​វីដេអូ មុខមាត់​ពិត របស់​ភពផែនដី ៣០ ឆ្នាំ ចុងក្រោយ​

, , Leave a comment

អង្គការ ណា​សា បានចេញ​ផ្សាយ​វីដេអូ​កាត់ត​មួយ​ស្តីពី​ភាពប្រែប្រួល​ ​របស់​ភពផែនដី ក្នុង​រយៈពេល ៣០ ឆ្នាំ ក្រោយនេះ ដែល​វា​ពិត​ជាមាន​ភាពខុសប្លែក​នៅតាម​ ​តំបន់​មួយចំនួន​ជាខ្លាំង រួមមាន ទីក្រុង​ឌូ​បៃ ទីក្រុង សៀង​ហៃ ក៏ដូចជា ព្រៃ​ទឹកភ្លៀង​​ប្រទេស​ប្រេ​ស៊ី​ល​ជាដើម នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ព័ត៌មាន របស់​គេហទំព័រ​បរ​​ទេសស្កា​យ ។​

 

​ប្រព័ន្ធ​ផ្កាយរណប  បាន​ចាប់យក​នូវ​ការវិវត្តន៍​របស់​ទីក្រុង​ឌូ​បៃ  ដោយ​បង្កើតបានជា​ក្រុង​ដ៏​​ទំនើប​មួយ   ដែល​ក្នុងនោះ​រួមមាន​ហេដ្ឋារចនាសម្ព័ន្ធ រូប​វ័ន​ជាច្រើន  សំណង់​អាគារ​ខ្ពស់ៗ​ ​សណ្ឋាគារ​លំដាប់ថ្នាក់​ផ្កាយ ក៏ដូចជា​រមណីយដ្ឋាន​លំដាប់ថ្នាក់​ពិភពលោក​ផងដែរ​។​

011

​លើសពីនេះ បើ​យើង​ងាក​ក្រឡេក​ទៅ​មើល​ទីក្រុង  Las Vegas ក៏មាន​ការ​អភិ​វ​ឌ្ឈ​ន៍​ផងដែរ​ ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ   ដោយបាន​ពង្រីក​នូវ​ទឹកដី  ក៏ដូចជា សក្តានុពល​របស់ខ្លួន តែ​​ការព្រួយបារម្ភ​អំពើ​ការបំពុល​ផ្សេងៗ ក៏ត្រូវ​បាន​ចោទ​ជា​បញ្ហា​ផងដែរ​។​

​លើសពីនេះ   អ្វីដែល​គួរអោយខ្លាច​នោះ គឹ​ថា  ស្រទាប់ផែនដី​កាន់តែ​មាន​ការ​គំរាម​គំហែង​​ជាខ្លាំង តួយ៉ាង  ព្រៃ​ទឺ​ក​ភ្លៀង​ប្រទេស​ប្រេ​ស៊ី​ល  កាន់តែ​រិច​រិល​ទៅៗ បន្ទាប់ពី​មានការ​កាប់​​បំផ្លាញ  ដែល​ខ្វះ​ការពិចារណា​ទាំងនោះ ។  គួរ​រំឭក​ផងដែរ​ថា  វីដេអូ​នេះ  គឺ​ជាស​មិ​ទ្ទ​ផល​​ស្នាដៃ របស់​អង្គការ  ណា​សា  ដោយមាន​ការសហការ​ចូលរួម​ពី  US  Geological Survey ​ក៏ដូចជា Google   ផងដែរ បន្ទាប់ពី​មានការ​គួបផ្សំ​ចូលគ្នា នូវ​រូប​រាប់លាន​រូប ដែល​បាន​ប្រ​​មា​ញ់​បាន​តាមរយៈ​ប្រព័ន្ធ​ផ្កាយរណប​ទាំង ៨ ។ ខាងក្រោម​នេះ​ជា​វីដេអូ តាមដាន​ទស្សនា​​ទាំងអស់គ្នា​ណា ៖​

 

Leave a Reply

(*) Required, Your email will not be published