ព្រះ​សកម្មភាព​សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជួប​ជាមួយ​សកម្មជន​អ្នកគាំទ្រ​ចំនួន​១១.៥០០​នាក់​នៅ​ស្រុក​ម៉ាឡៃ ថ្មពួក ភ្នំស្រុក និង​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​

, , Leave a comment

ខេត្ត​​បន្ទាយមានជ័យ​ ៖ កាលពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៣ កន្លងទៅនេះ សម្តេច​បុត្រី ព្រះអនុជ នរោត្តម អរុណរស្មី​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​យាងចុះ​សួរសុខទុក្ខ​សមាជិក សមាជិកា​ជា​អ្នកគាំទ្រ​ចំនួន​ប្រមាណ​១១.៥០០​នាក់​ក្នុងស្រុក​ចំនួន​០៤​ស្រុក​ជួប​ដោយឡែក​ពីគ្នា នៃ​ខេត្តបន្ទាយមានជ័យ​។ តាម​កម្មវិធី​ដែល​បានរៀបចំ​ដោយ​ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន​ខេត្ត និង​គណៈកម្មការ​ប្រតិបត្តិ​ខេត្តបន្ទាយមានជ័យ​នោះ​រួមមាន​៖


​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៣ សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី យាង​សម្ភោ​ធ​កាត់​ខ្សែបូ​ដាក់អោយ​ប្រើប្រាស់​នូវ​អគារ​ចំនួន​០២​ខ្នង​មាន​ចំនួន​១០​បន្ទប់​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ញឹក ប៊ុនឆៃ ឧបនាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ សមាជិក សម​ជិ​កា​ចូលរួម​ចំនួន​១.១៥០​នាក់​។ បន្ទាប់មក​នៅ​រសៀល​ថ្ងៃ​ដដែល​សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី បាន​យាង​កាត់​ខ្សែបូ​ដក់​អោយប្រើ​ប្រាស់​នូវ​ផ្លូវលំ​១​ខ្សែ​ប្រវែង​២.៣០០​ម៉ែត្រ​ស្ថិតនៅ​ភូមិ​ថ្មពួក ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ជា​អំណោយ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ ហើយ​ព្រះអង្គ​ក៏បាន​យាង​បញ្ចុះបឋមសិលា​សម្រាប់​ក​សាងសាលា​រៀន​ចំនួន​០១​ខ្នង​ទៀតផង​ដែរ​។ ក្នុងពេលនោះ ក៏មាន​សមាជិក​ជា​អ្នកគាំទ្រ​អ្នកចូលរួម​ចំនួន​៣.៤០០​នាក់​ទទួល​ព្រះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​


​​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៣ សម្តេច​បុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បាន​យាង​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​នូវ​សម​ទ្ធិ​ផល​ក្នុងនោះ​រួមមាន កុដិ ឃឿន​ព្រះវិហារ និង​ក្លោងទ្វារវត្ត​ឧ​ត្ត​មរ​ត្ញា​រាម (​ហៅ​វត្ត​ត្រពាំងថ្ម​) ស្ថិតនៅ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្រាប់​ប្រ​កេ​ន​ព្រះសង្ឃ​ប្រើប្រាស់​ក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា​។ បងប្អូន​សមាជិក​អ្នកគាំទ្រ​បាន​ចូលរួម​ក្នុងពេលនោះ​មាន​ចំនួន​៣.២០០​នាក់​។ បន្ទាប់មក​ពេល​រសៀល​ថ្ងៃ​ដដែល​ព្រះអង្គម្ចាស់​ក្ស​ត្រី​ក៏បាន​យាន​បន្ត ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​អ្នកគាំទ្រ​ចំនួន​៣.៣០០​នាក់​ទៀត​នៅ​វត្ត​អូរ​ស្ងួត ឃុំ​អូរ​ស្ងួត ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។​

​មាន​វត្តមាន​អម​ព្រះ​ដំណើរ​ក្នុងឱកាស​នោះ​រួមមាន ឯកឧត្តម កែវ ពុទ្ធរស្មី ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​គណបក្ស ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន​ខេត្ត និង​ឯកឧត្តម ញិ​ក គិ​ម​ឈុន ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ខេត្តបន្ទាយមានជ័យ ព្រមទាំង​ឯកឧត្តម លោកជំទាវ សហជីវិន សហជីវិនី​ដែលជា​ប្រធាន អនុប្រធាន​ក្រុមការងារ​ពង្រឹង​មូលដ្ឋាន​រាជធានី ខេត្ត ប្រធាន អនុប្រធាន​គណៈកម្មកា​រ​ប្រតិបត្តិ​ក្រុង ស្រុក និង​ប្រធាន អនុប្រធាន​ការិយាល័យ​ប្រតិបត្តិ​ឃុំ សង្កាត់ នៃ​ខេត្តបន្ទាយមានជ័យ​ជាច្រើន​នាក់​ទៀត​។​


​​ឯកឧត្តម ញឹក ប៊ុនឆៃ ឧបនាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ថ្លែង​នៅក្នុង​ឱកាស​ពិធី​សម្ពោធ​សម​ទ្ធិ​ផល​ទាំង​៤​កន្លែង​នោះ​ថា យើង​មាន​ភ​ព្វ​សំណាង​ខ្លាំងណាស់​ដែល​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាក្សត្រ ”​ព្រះ​បរម​រតន​កោដ្ឋ​” និង​ជា​ព្រះបិតា​ស្ថាបនិក​ហ្វ៊ុនស៊ិនប៉ិច ព្រះអង្គ​បាន​បន្សល់​ទុកអោយ​យើង​នូវ​មរតក​ដ៏​មានតម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន​នោះ​គឺ​ហ្វ៊ុនស៊ិនប៉ិច​។ ពីព្រោះ​ហ្វ៊ុនស៊ិនប៉ិច​បាន​នាំមក​ជូន​ជាតិ​មាតុភូមិ​នូវ បាវចនា​ជាតិ សាសនា ព្រះមហាក្សត្រ ទង់ជាតិ ភ្លេងជាតិ លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ជាពិសេស​របបរាជានិយម​ដែល​ប្រជារាស្ត្រ​ខ្មែរ​ស្រលាញ់​ចូលចិត្ត និង​ចង់បាន​បំផុត​នោះ​។ ហើយ​លើសពីនេះ​ទៀត​ឯកឧត្តម​អគ្គលេខាធិការ​ក៏បាន​ជម្រាបជូន​អង្គពិធី​ផងដែរ​ថា ហ្វ៊ុនស៊ិនប៉ិច​នៅ​ភ័ព្វសំណាង​មួយទៀត​គឺ​យើង​បាន​សម្តេច​បុត្រី ព្រះអនុជ នរោត្តម អរុណរស្មី​(​កូនស្រី​ពៅ​រប​ស់ខ​ម្តេច​ឪ​) ព្រះអង្គ​បានមក​គង់ប្រថាប់​ជា​ប្រធាន​គណបក្ស​។ ហើយ​សម្តេច​រាជបុត្រី​គឺជា​បុត្រ​របស់​សម្តេចព្រះ​នរោត្តម សីហនុ ហើយ​ព្រះអង្គ​ពុំ​ដែលមាន​ប្រវត្តិ​មិនល្អ​ណាមួយ ឬ​អំពើពុករលួយ ឬក៏​បទល្មើស​ណាមួយ​កន្លងមក​នោះទេ​។ ដូចនេះ យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​អោយបាន​សកម្ម​ថែមទៀត​ក្នុង​ការកសាង និង​ពង្រឹង​បក្ស​ត្រូវ​ប្រមូល​អ្នកគាំទ្រ​នៅ​ទូទាំងប្រទេស​អោយបាន​ច្រើន​ទៅតាម​មូលដ្ឋាន​ភូមិ ឃុំ សង្កាត់​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។ ឯកឧត្តម​បានបង្ហាញ​ពី​ក្តីសង្ឃឹម​របស់​ហ្វ៊ុនស៊ិនប៉ិច​ក្រោម​ការដឹកនាំ​របស់​សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ប្រធាន​គណបក្ស​ថា យើង​នឹង​ទទួលបាន​នូវ​អ​សនៈ​ច្រើន​លើសពី​ការរំពឹងទុក​របស់​យើង​។​

​បន្ទាប់មក​សម្តេច​រាជ​បុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មាន​ព្រះ​សវនីយ៍​ទៅកាន់​អ្នកគាំទ្រ​នាឱកាស​ពិធី​សម្ភោ​ធ និង​សំណេះសំណាល​ថា ព្រះអង្គ​មាន​ហឫទ័យ​សប្បាយរីករាយ​ខ្លាំងណាស់​បានមក​ជួប​មុខ​លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ​ទាំងអស់​ក្នុង​ខេត្តបន្ទាយមានជ័យ​យើង​នេះ​។ សម្តេច​រាជបុត្រី​ក៏បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ​បងប្អូន​ខ្មែរ​យើង​នៅ​ទូទាំងប្រទេស​ដែល​បាន​ចូលរួម​កាន់​ព្រះរាជ​មរណទុក្ខ​ថ្វាយ​សម្តេចព្រះ​វររាជបិតា​របស់​ព្រះអង្គ​គឺ​សម្តេច​ព្រះបិតា​ឯកភាព​ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ​បាន​យាង​ចូល​ទិវង្គត​កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ នាទី​ក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ការបាត់បង់​សម្តេចឪ សម្តេច​តា របស់​យើង គឺជា​ការបាត់បង់​ដ៏​ធំធេង​ណាស់​សម្រាប់​ជាតិ​ទាំងមូល ពីព្រោះថា​ព្រះអង្គ​ជា​ព្រះមហាក្សត្រ​ដ៏​ល្បីល្បាញ​តែមួយ​ព្រះអង្គ​គត់​ដែល​ប្រទេស​លើ​សកលលោក​ទទួលស្គាល់​ជា​រដ្ឋបុរស​កសាង និង​អភិវឌ្ឍ ប្រទេស​កម្ពុជា​។ លើសពីនេះ​ទៀត​សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បានស្នើ​សុំអោយ​អ្នកគាំទ្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទាំងអស់​នៅ​ទូទាំងប្រទេស​ត្រូវ​បន្ត​ប្រឹងប្រែង​បន្ថែមទៀត​ក្នុងការ​យកចិត្តទុកដាក់​ជួយ​ដល់​ប្រជារាស្ត្រ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។​

​មុន​បញ្ចប់​កម្មវិធី​សម្តេច​រាជបុត្រី ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ថ្លែង​ជូន​ដល់​សមាជិក សមាជិកា​អ្នកចូលរួម​ទាំង​អស់ទ​ទួលបាន​នូវ​សារុង​ចំនួន​០១ ថ្នាំពេទ្យ​ចំនួន​០១​កញ្ចប់ និង​ថវិកា​ចំនួន​១០.០០០​រៀង​ផងដែរ​៕ ដោយ ពុធ វិច្ឆិកា​

11 (7) 11 (1) 11 (2) 11 (3) 11 (4) 11 (5) 11 (6)

 

Leave a Reply

(*) Required, Your email will not be published