ឃាត់ខ្លួន ជន​ជួញដូរ ថ្នាំញៀន​និង​ប្រើប្រាស់ ថ្នាំញៀន ៤​នាក់​

, , Leave a comment

​រតនគីរី ៖ កាលពី​វេលា​ម៉ោង ១២  ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៣ លោក​ឋ​ម វុន អធិការ​ ​នគរបាល​ក្រុង​បាន​លុង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​រ៉ា​យ រ៉ៃ ស្នងការ​នគរបាល​ខេត្ត​រតនគីរី​ ​បាន​ដឹកនាំ​កម្លាំង​ក្រោមបង្គាប់​និង​សហការ​ជាមួយ​កម្លាំង​ប៉ុ​សិ​នគរបាល​សង្កាត់​ឡា​បាន​ ​សៀក​ចុះ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន ជនសង្ស័យ​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​៤​នាក់​នៃ​ ​ចំនុច​ជ្រោះ​ខាងត្បូង​ផ្សារ​ក្រុង​បាន​លុង​ឋិត​នៅ​ភុ​មិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក​ជនសង្ស័យ​ ​ទាំងនោះ​មាន​នោះ​ដែលមាន​ឈ្មោះ ទី​១ ខន​ខ្លឹង​អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​អូរ​កន្សែង​សង្កាត់​ ​ឡា​បាន​សៀក​ក្រុង​បាន​លុង​ទី​២​ឈ្មោះ​ឆេង​ហាក់​ងា​យុ​២៣​រស់នៅ​ភូមិ​៧​មា​ករា សង្កាត់​ ​ឡា​បាន​សៀក​ក្រុង​បាន​លុង​ទី​៣​ឈ្មោះ​ជាវ​ទ្ធី​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​ជ័យជំនះ​សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​ លុង​និង​ទី​៤​ឈ្មោះ​ដួង ច​ន្ធី​អាយុ​២៥​ឆ្នាំ​ទីលំនៅ​មិន​ពិតប្រាកដ​។

 

​វត្ថុតាង​ដែល​ ​រឹបអូស​រួមមាន​ថ្នាំញៀន​ម៉ា​ទឹកកក​៣០​កូន​ថង់​ទំងន់​១​ជី​២​ហ៊ុន​ថ្នាំញាណ​ប្រភេទ​គ្រាប់​ចំនួន​៣០​គ្រាប់​លុយ​ខ្មែរ​ចំនួន​២៥០០០០​ម៉ឹ​ន​រៀល​ទូរ​សព្ទ័​ចំនួន​២​គ្រឿង​និង​ឧបការ​ណ៍​សេព​គ្រឿងញាណ​មួយចំនួន ។​តាម​ការរៀបរាប់​ពី​កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប​បានអោយដឹងថា លោក​ឋ​ម វុន អធិការនគរបាល​ក្រុង​បាន​លុង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​រ៉ា​យ​រ៉ៃ ស្នងការ នគរបាល​ខេត្ត​ ​រតនគីរី​បាន​ចុះ​ចាប់​ផ្ទាល់​នៅពេល​ជនសង្ស័យ​កំពុង​រៀបចំ​ជួញដូរ​និង​សេព​គ្រឿងញាណ​ចាក់​ស្តែង​តែម្តង​។​ហើយ​នេះ​ជា​ស្នាដៃ​លោក ឋ​ម វុន​ អធិការនគរ បាល​ក្រុង​បាន​លុង​ក្រោម​ការបញ្ជា​ ​ផ្ទាល់​ពី​លោក​រ៉ា​យ​រ៉ៃ​ស្នងការ​ក្នុងចំនោម​ស្នាដៃ​ច្រើន​ទៀត​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​រៀបចំ​និង​បញ្ជូនទៅ​ថ្នាក់លើ​ដើម្បី​ចាត់ចែង​តាមច្បាប់ ៕

22555 22

 

Leave a Reply

(*) Required, Your email will not be published