ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្ថានីយ​ថ្នល់ទទឹង​របស់លោក ហេង ផល្លា គ្រាន់តែ​ជា​ប៉ុស្តិ៍​ជជុះ ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​

, , Leave a comment

​ខេត្តកំពង់ចាម ៖ ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ថ្នល់ទទឹង របស់លោក ហេង ផល្លា ដែលមាន​ទីតាំង​នៅតាម​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុងស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម មាន​តួនាទី​ត្រួតពិនិត្យ ផាកពិន័យ​លើ​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​ជាការ​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​បំផ្លាញ​ផ្លូវ​ស្ពាន​។ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​លោក ហេង ផល្លា មិនដែល​ឈឺក្បាល​វិលមុខ​អ្វី​ឡើយ ចំពោះ​ការដឹកជញ្ជូន​លើស​ទម្ងន់​ដូចដែល​ប្រជាពលរដ្ឋ​បាន​រិះគន់ថា ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្ថានីយ​ថ្នល់ទទឹង​របស់លោក ហេង ផល្លា គ្រាន់តែ​ជា​ប៉ុស្តិ៍​ជជុះ​មួយ​ក្នុង​ការប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ។​

 

​នៅពេល​បើកបរ​ឆ្លងកាត់​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់ទទឹង​ដែល​គ្រប់គ្រង​ដោយ​លោក ហេង ផល្លា គឺ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ទាំង​តូច​ទាំង​ធំ ទោះជា​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​សុទ្ធតែ​ត្រូវ​តម្រង់​ជួរ​គ្នា​ហើយ​អ្នកបើកបរ​រថយន្ត ឬ​ព្រូ​រថយន្ត​ត្រូវ​កាន់​លុយ​យកទៅ​បង់​ជូន​មន្ត្រី​សាធារណ​ការដែល​ប្រចាំការ​នៅ​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ ហើយ​សម្រាប់​ឈ្មួញ​ធំៗ​គេ​បាន​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​លោក ហេង ផល្លា សម្រាប់​បង់លុយ​ដុំ​ប្រចាំខែ​។ សម្រាប់​មន្ត្រី​សាធារណ​ការដែល​ប្រចាំការ​នៅ​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់ទទឹង​នោះ​ធ្វើ​អ្វីៗ​តាមតែ​បទបញ្ជា​របស់លោក ហេង ផល្លា ដែលជា​មេ​កើយ​ប៉ុណ្ណោះ ហើយ​រាល់​ការបង់​លុយ​របស់​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​ច្បាស់​ណាស់​ដែលថា វា​ហូរ​ចូល​តែ​ហោប៉ៅ​ផ្ទាល់ខ្លួន​របស់លោក ហេង ផល្លា មិន​បានជា​ប្រយោជន៍​នៃ​ចំណូល​ថវិកាជាតិ​នោះទេ ។​

 

​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​បាន​បង្ហើប​ឲ្យ​ដឹងថា នៅតាម​បណ្តា​ស្ថានីយ​ថ្លឹង​រថយន្ត​ដូចជា​នៅ​ចំណុច​ស្ថានីយ​ថ្នល់ទទឹង​របស់លោក ហេង ផល្លា គឺ​គេ​កំណត់​ឲ្យ​បង់លុយ​ក្នុង​មួយគ្រឿង​ចាប់ពី​១០​ម៉ឺន​ទៅ​២២​ម៉ឺន​រៀល នេះ​សម្រាប់តែ​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ក្នុងករណី​ដឹក​លើស​ទម្ងន់​ច្រើន​លើសលប់​ហើយ​មិនមាន​ការទំនាក់ទំនង​ជាមួយ​លោក ហេង ផល្លា ដោយផ្ទាល់​ទេនោះ ត្រូវគេ​ចាប់​ថ្លឹង​រថយន្ត​ហើយ​ធ្វើការ​ផាកពិន័យ​ដោយ​អួតអាង​ពី​ការអនុវត្ត​ច្បាប់​ដែល​ក្នុង​រថយន្ត​ខ្លះ​ត្រូវ​បង់ប្រាក់​ដល់​ទៅ​១​ពាន់​ឬ​២​ពាន់​ដុល្លារ​អាមេរិក​ក៏មាន ហើយ​គេ​មិន​ច្បាស់​ទេ​ថា តើ​ប្រាក់​ពិន័យ​បែបនេះ​ត្រូវ​បង់​ចូល​ជា​ថវិកាជាតិ ឬក៏​យ៉ាងណា​នោះទេ ព្រោះ​ពេល​បង់លុយ​នោះ​មានតែ​កិច្ចសន្យា​មួយ​ស្តីពី​ការឈប់​ដឹក​លើស​ទម្ងន់​តទៅទៀត​។​


​មន្ត្រី​នៅ​មន្ទីរ​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម​បាន​រៀបរាប់ថា​កាលពី​ហេង ផល្លា​​នៅ​ធ្វើជា​មន្ត្រី​កំពង់ផែ​កំពង់ចាម​គឺជា​មនុស្ស​មិនសូវ​ត្រូវគេ​ទេ​ព្រោះ​ហេង ផល្លា  គឺជា​មនុស្ស​
​ឡេមឡឺម​រញ៉ាំរញ៉ូវ​មិនសូវ​ស្តាប់បង្គាប់​មេ​កើយ​ហើយ​ករណី​មាន​កាណូត​ដឹក​ធ្យូង​ដឹកអុស​រឺ​ទូក​ចាម​ដឹក​ត្រី​បើក​ឆ្លងកាត់​កំពង់ផែ​កំពង់ចាម​មិន​ជំរាប​គឺ​ត្រូវបាន​ហេង ផល្លា​ប្រើធ​ម័​ក្តៅ​ចាប់​ផាក​
​ពិន័យ​តាម​អំពើ​ចិត្ត​។​ហើយ​បុណ្យ​សក្តិ​បាន​ឡើងជា​ប្រធាន ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ថ្នល់ទទឹង​ហេង ផល្លា​ក្អេងក្អាង​ពើងទ្រូង​អួតអាង​ថា​មិនមែនជា​ផល​បុណ្យ​ប្រធាន​មន្ទីរ​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម​រឺរ​ដ្ធ​មន្ត្រី​ក្រ​សូង​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន​ជា​អ្នក​តែងតាំង​ទេ​គឺ​សាលាខេត្ត​ជា​អ្នក​ជប់​អោយ​ឡើង​តាម​ជើងខោ​ប៉ុណ្ណោះ ។​ដូចនេះ​ចង់​មិន​ចង់ ហេង ផល្លា មិន​ស្តាប់​លោ​ក្រ​ស៊ូ ស្រ៊ុន ប្រធាន មន្ទីរ​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម​រឺ​លោក​ត្រាំ អ៊ីវតឹករ​ដ្ធ​មន្ត្រី​ក្រ​សូង​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន​ផង​។​


​មន្ត្រី​សាលាស្រុក​ត្បូងឃ្មុំ​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹងថា ទាំង​ការដឹកជញ្ជូន​លើស​ទម្ងន់ និង​មិន​លើស​ទម្ងន់​ឲ្យ​តែ​ឆ្លងកាត់​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​របស់លោក ហេង ផល្លា សុទ្ធតែ​ចូលទៅ​បង់លុយ​ដោយ​គ្មាន​ការយោគយល់ ហើយ​វា​ជា​អាជីព​មួយ​ដែល​លោក ហេង ផល្លា អាច​ប្រមូល​លុយ​ពី​ទីតាំង​ស្ថានីយ​នៅ​ចំណុច​ថ្នល់ទទឹង​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ជា​យូរ​ឆ្នាំ​មកហើយ គប្បី​ក្លាយជា​ប្រធានបទ​មួយ​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់លោក ឱម យ៉ិនទៀង ចាត់វិធានការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ជាបន្ទាន់ ដើម្បី​នាំយក​មន្ត្រី​ខិលខូច​ពុករលួយ​ទៅ​ផ្តន្ទាទោស​តាមច្បាប់​។ ជាគោលការណ៍​រដ្ឋាភិបាល​បាន​ឯកភាព​ឲ្យ​មានការ​បង្កើត​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ដើម្បី​ត្រួតពិនិត្យ​និង​ទប់ស្កាត់​សកម្មភាព​ដឹកជញ្ជូន​លើស​ទម្ងន់ បង្ការ​កុំ​ឲ្យ​មានការ​ខូចខាត​ផ្លូវ​ស្ពាន ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​មិនមាន​ប្រសិទ្ធភាព​នោះទេ ក៏​ព្រោះតែ​ក្រុមមន្ត្រី​នៅតាម​ស្ថានីយ​ថ្លឹង​រថយន្ត​ទាំងនោះ​ពុករលួយ​ស្រេកឃ្លាន​តែ​ផលប្រយោជន៍​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​៕​

5-May (2) 5-May (1)

 

Leave a Reply

(*) Required, Your email will not be published