ពែ​កមី ប្ដូរ​ពី​សម្ដែង​បែប​កំប្លែង​មក​បែប​អប់រំ​វិញ

, , Leave a comment

​ធ្លាប់តែ​ឃើញ​នាយ ពែ​កមី សម្ដែង​កំប្លែង​លើ​ឆាក និង​ក្នុង​ខ្សែភាពយន្ត ពេលនេះ លោក​បាន​ផ្លាស់ប្ដូរ​មក​សម្ដែង​រឿង​បែប​អប់រំ​វិញ​ម្ដង​ក្នុង​រឿងកុន ថ្មី​មួយ​។​​ខ្សែភាពយន្ត​នោះ​មាន​ចំណងជើង​ថា “​ភូមិ​ស័ក្ដិសិទ្ធិ​” ដែលជា​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង ផលិតកម្ម RGB និង​អង្គការ FHI 360 ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​យូ​សេត តាមរយៈ​គម្រោង TB Care I​។

​ខ្សែ រឿង​ថ្មី​នេះ របស់​នាយ ពែ​កមី និយាយ​ពី​ការបង្ការ និង​ទប់ស្កាត់​ជំងឺរបេង ក៏ដូចជា​បញ្ជ្រាប​ព័ត៌មាន​នេះ ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យបាន​យល់​កាន់តែច្បាស់​ថា ជំងឺរបេង​មិនមែនជា​ជំងឺ​តំណពូជ​ព្យាបាល​មិនជា​ទេ​គឺអាច​ព្យាបាល​ជា សះស្បើយ​។​​ ​និយាយ​ក្នុង​ពិធី​ក្រុម​ពាលី​រឿង “​ភូមិ​សក្ដិ​សិទ្ធិ​” នៅ​ភ្នំ​ប្រ​សិត​រសៀល​ម្សិលមិញ​ម្ចាស់​បទ “​ឱ្យ​ប្រពន្ធ​ស៊ី​សៀង​ឱ្យ​នាង​ស៊ី​ស៊ុប​“  ដែល​ល្បី​ទូទាំងប្រទេស និង​លក់បាន​រាប់ម៉ឺន​បន្ទះ​ក្នុង​កំឡុង​ចូលឆ្នាំថ្មី​នាយ ពែ​កមី បាន​និយាយថា “​ខ្ញុំ​ប្ដូរ​មក​សម្ដែង​បែប​អប់រំ​ម្ដង កុំឱ្យ​ទស្សនិកជន គាត់​គិតថា យើង​សម្ដែង​រឿង​បែប​កំប្លែង​ដដែលៗ​”​។​

 

​ទោះជា​យ៉ាងណាក៏ដោយ តារា​កំប្លែង​ល្បីឈ្មោះ រូបនេះ​បញ្ជាក់ថា ខ្សែភាពយន្ត​រឿង “​ភូមិ​សក្ដិ​សិទ្ធិ​” នៅតែមាន​ឈុត​ឆាក​ខ្លះ​កំប្លែង​ដដែល ប៉ុន្តែ​ក្នុងន័យ​អប់រំ​ដើម្បីឱ្យ​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ជាពិសេស​ប្រជាជន​នៅតាម​ស្រុកស្រែ​ចម្ការ​ដែល​ពួកគាត់​ទទួលបាន​ព័ត៌មាន តិចតួច​ឱ្យ​យល់ដឹង​កាន់តែច្បាស់​ពី​ជំងឺរបេង​តាមរយៈ​ខ្សែភាពយន្ត​នេះ​។​

 

​ដោយ ឡែក​លោក ម៉ៅ រតនា ចាងហ្វាង​ផលិតកម្ម RGB បាន​បញ្ជាក់ថា មូលហេតុ​នាំឱ្យ​ផលិតកម្ម​របស់លោក​ស​ហ​ការ​នឹង​អង្គការ FHI 360 ដើម្បី​ផលិតកម្ម​ខ្សែភាពយន្ត​បែប អប់រំ​ខាងលើ​ដោយ​មើលឃើញថា​ក្នុងសង្គម​កម្ពុជា​បច្ចុប្បន្ន​ប្រជាជន ខ្មែរ ជាពិសេស​ប្រជាជន​នៅតាម​ទីជនបទ​យល់ដឹង​នៅមានកម្រិត​ទាក់ទង​នឹង​ជំងឺ របេង​។​

 

​ចាងហ្វាង​រូបនេះ​បញ្ជាក់ថា “​ប្រជាជន​មួយចំនួន ពួកគាត់​នៅតែ​គិតថា ជំងឺរបេង​គ្មាន​ថ្នាំ​ព្យាបាល ហើយ​ព្យាបាល​មិនជា​ទេ​។ ដូច្នេះហើយ​យើង​ផលិត​រឿងនេះ​ឡើង ដើម្បីឱ្យ​ពួកគាត់​ដឹង​កាន់តែច្បាស់ ថា​ជំងឺរបេង​អាច​ព្យាបាល​ជាសះស្បើយ​១០០%”​។​

 

យ៉ាងណាក៏ដោយ​លោក ម៉ៅ រតនា មិនទាន់​ដឹង​ច្បាស់​ថា នឹង​យកទៅ​ចាក់ផ្សាយ​នៅទីណា​ខ្លះ​ទេ នៅពេល​ខ្សែភាពយន្ត​រឿង​”​ភូមិ​សក្ដិ​សិទ្ធិ​” ផលិត​ចប់​រួចរាល់​នៅពេល​ខាងមុខ​។​

នាយ ពែ​កមី បាន លើកឡើងថា​តាមរយៈ​ខ្សែភាពយន្ត​ខាងលើ ដែល​លោក​ចូលរួម​សម្ដែង​ជាមួយ​ក្រុម​សិល្បករ សិល្បៈការិនី​ជាច្រើន​ទៀត​នេះ នឹង​អាចឱ្យ​ប្រជាជន​យល់ដឹង​មួយកម្រិត​បន្ថែមទៀត​អំពី​ជំងឺរបេង​។​ ​ពែ​កមី និង​សិល្បករ សិល្បៈការិនី​ជាច្រើន​ទៀត​ក្នុង​ពិធី​ក្រុម​ពាលី​ម្សិលមិញ​ ​នាយ ពែ​កមី ជា​អតីត​កម្មករសំណង់​មកពី​ខេត្តស្វាយរៀង​មុនពេល​លោក​ប្រឡង​ជាប់ ជា​តារា​កំប្លែង​នៅ​ស្ថានីយទូរទស្សន៍ CTN ឆ្នាំ​២០០៩ ក្នុង​កម្មវិធី “​មហា​កំប្លែង​”​។ ក្នុង​ឆ្នាំ ២០១៣ នេះ​នាយ ពែ​កមី ហាក់ មាន​សន្ទះ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន​បន្ទាប់​ពីបទ​ចម្រៀង​ចូលឆ្នាំ “​ឱ្យ​ប្រពន្ធ​ស៊ី​សៀង​ឱ្យ​នាង​ស៊ី​ស៊ុប​” ក្នុង​ផលិតកម្ម Town លក់បាន​រាប់ម៉ឺន​បន្ទះ​ទទួលបាន​ការគាំទ្រ​នៅ​ទូទាំងប្រទេស​៕

10 (3) 10 (2) 10 (1) 10 (4)

ប្រភព​សប្បាយ

 

Leave a Reply

(*) Required, Your email will not be published