កូនប្រុស​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ត្រូវបាន​ចាប់ជំរិត

, , Leave a comment

​ប៉ា​គី​ស្ថាន ៖ បើ​យោងតាម​ការដកស្រង់​អត្ថបទ​ផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​បរទេស CNN ដែល​ទើបតែ​បានចេញ​កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ​អោយដឹងថា កូនប្រុស​នៃ​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ម្នាក់ ត្រូវបាន​ចាប់ជំរិត​កាលពី​ថ្ងៃ​ព្រហស្បតិ៍  នៅ​ក្នុងការ​វាយឆ្មក់​សម្លាប់ ពីរ​ថ្ងៃមុន​ពេលដែល​កូនប្រុស​រូបនេះ ត្រូវ​ឈរ​សម្រាប់​ការបោះឆ្នោត​ការជួបប្រជុំ​ថ្នាក់​ខេត្ត នេះ​បើ​យោងតាម​សម្តី​បងប្អូន​ប្រុស​របស់​ជន​រងគ្រោះ​។​

 

​បុរស​ពីរ​នាក់  ប្រដាប់​ទៅដោយ​កាំភ្លើង  ស្ថិតនៅក្នុង​រថយន្ត​មួយគ្រឿង  បាន​បើក​ការវាយប្រហារ​ដោយបាន​សម្លាប់​មនុស្ស​ពីរ​នាក់    ខណៈ ៨  នាក់​ផ្សេងទៀត បាន​រងរបួស អំឡុងពេល​នៃ​ការធ្វើសកម្មភាព​ចាប់ជំរិត     កូនប្រុស​នៃ​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន  នៅក្នុង​ខេត្ត Punjab ប្រទេស​ប៉ា​គី​ស្ថាន  លោក  Ali Qasim  Gilani បងប្អូន​ប្រុស​ជនរងគ្រោះ​បាន​ប្រាប់​ដល់​ទំព័រសារព័ត៌មាន ។​

10 (1)

​គួរ​រំឭក​ផងដែរ​ថា លោក Ali Haider Gilani គឺជា​កូនប្រុស​នៃ​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Yousuf Raza Gilani ហើយ​គាត់​ត្រូវបាន​បើក​ការវាយប្រហារ​ដោយ​ធ្វើការ​ចាប់ជំរិត ខណៈ ពេលដែល​កំពុងតែ​ធ្វើដំណើរ    ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​ជា​សាធារណៈ​នៅ​ទីក្រុង Multan នេះ​បើ​យោងតាម​សម្តី​មន្ត្រីជាន់ខ្ពស់ លោក Khurram Shakur ។​

 

​លោកនាយក​រដ្ឋមន្ត្រី​កាន់អំណាច Mir Hazar Khan Khoso បាន​កោះហៅ​ជាបន្ទាន់​អោយមាន​ការតាមដាន​ស៊ើបអង្កេត​ជាពិសេស  ដើម្បី​តាមរក​អោយឃើញ​វិញ កូនប្រុស​នៃ​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​រូបនេះ  ខណៈពេលដែល​គាត់​ត្រូវបាន​ចាប់ជំរិត​មួយថ្ងៃ​មុនពេល​ធ្វើ​ការបោះ​ឆ្នោត​។​


​យ៉ាងណាមិញ   ប្រភព​សារព័ត៌មាន​ដដែល​បន្ថែមថា  នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ នឹងមាន​ការបោះឆ្នោត​ទូទាំងប្រទេស​ដែល​វា​គឺជា​ការបោះឆ្នោត​វិល​ទៅរក​ប្រជាធិបតេយ្យ​ជា​លើកដំបូង​គណបក្ស​ប្រជាជន​ប៉ា​គី​ស្ថាន​របស់​រដ្ឋាភិបាល​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ក្លាយជា​រដ្ឋាភិបាល​ស៊ីវិល​លើកដំបូង ក្នុង​អណ​ត្តិ ៥ ឆ្នាំ​ពេញ​លើក​នេះ​៕

  10 (2)

លោក​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Yousuf Raza Gilani

10 (3)

 Ali Haider Gilani កូនប្រុស​នៃ​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​

 

 

Leave a Reply

(*) Required, Your email will not be published