លី​ឡា ចូលចិត្ត​ស្លៀកពាក់​សិច​ស៊ី ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖  តារា​សម្ដែង លី​ឡា ដែល​មហាជន ឧស្ស​ហ៍​ឃើញ​លេចមុខ នៅក្នុង​ការសម្តែង​ខារ៉ាអូខេ បទ​ចម្រៀង និង​តាមរយៈ​ស្ព​ត ពាណិជ្ជកម្ម​ផ្សេងៗ ហើយ​ការ​ស្លៀកពាក់​នេះ នាង​ចូលចិត្តស្លៀកពាក់​បែប​សិច​ស៊ី​មែន តែ​ការ​ស្លៀកពាក់​សិច​ស៊ី​នេះ គឺមាន​កម្រិត និង​ទៅតាម​កាលៈទេសៈ ។​


​ស្រី​ស្រស់ លី​ឡា បាន​ឈាន​ជើង ចូលប្រឡូក​ក្នុង​ពិភព​សិល្បៈ រយៈពេល​ជិត​២​ឆ្នាំ មកហើយ ។ តែបើ​គិតពី​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយភាព របស់​នាង​វិញ ហាក់​ត្រូវបាន​មហាជន ទូទៅ​ស្គាល់​យ៉ាងច្រើន ជាង​តារា​សម្តែង មួយចំនួន​ផ្សេងទៀត ដែល​ចូល​សិល្បៈ រយៈពេល​ប្រហាក់ប្រហែល​នាង ប៉ុន្តែ​ប្រជាប្រិយភាព នៅមានកម្រិត​។​


​លី​ឡា ត្រូវបាន​មជ្ឈដ្ឋាន ទូទៅ​មើលឃើញថា តាមរយៈ​ការសម្តែង របស់​នាង នៅក្នុង​ខារ៉ាអូខេ បទ​ចម្រៀង គឺមាន​ភាពប៉ិនប្រសព្វ​យ៉ាងខ្លាំង ថ្វីដ្បិតតែ​នាង​ទើបតែ ចូលប្រឡូក​ក្នុង​សិល្បៈ មាន​រយៈពេល​ខ្លី​ក៏ពិតមែន​។ មិនតែប៉ុណ្ណោះ​ស្ទើរតែ គ្រប់​បទ​ចម្រៀង ដែល​ស្រី​ស្រស់ សម្ផស្ស​ឆើតឆាយ លី​ឡា បាន​សម្តែង គឺ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​។ លើសពីនេះទៅទៀត ការ​តុ​ប​តែ​ខ្លួន និង​ការ​ស្លៀកពាក់​របស់​នាង ត្រូវបាន​ស្រទាប់​យុវវ័យ ស្ងើចសរសើរ​ពេញៗ មាត់​គ្រប់គ្នា​ថា នាង​ហ៊ាន​ស្លៀក​ខ្លី ខើច​លើ​ខើច​ក្រោម សម្តែង​នៅក្នុង​ខារ៉ាអូខេ បទ​ចម្រៀង ដែល​តារា​សម្តែង មួយចំនួន មិន​ហ៊ាន​ធ្វើបែបនេះ​ទេ​។​


​ចំពោះ​ការ​ស្លៀកពាក់ របស់​តារា​សម្តែង​សាច់​សខ្ចី វ័យ​២១​ឆ្នាំ លី​ឡា ហាក់​ត្រូវ​ចិត្តនឹង​សម័យកាល​បច្ចុប្បន្ន ហើយ​ការដែល​នាង ស្លៀកពាក់​បែបនេះ ក៏បាន​ទាក់ទាញ ប្រជាប្រិយភាព បាន​មួយកម្រិត​ធំ ជាពិសេស​ប្រុសៗ សក់​ល្បាយ​អាច​ម៌​ខ្លា ដែល​តែងតែ​ប្រើប្រាស់ ប្រាក់​ដុល្លារ​ជា​ធ្នាក់​ទាក់ បេះ​ដួង​ស្រីៗ ឲ្យ​ជ្រើម​ជ្រួល​ដេក​មិន លក់​បក់​មិន​ល្ហើយ ពេក​បានឃើញ​ស្ទីល តែងខ្លួន​របស់ លី​ឡា​។​


​សូមបញ្ជាក់ថា ចាប់តាំងពី​តារា​សម្តែង​វ័យ ក្មេង​សាច់​ស​ក្រមិចក្រមើម កញ្ញា លី​ឡា បាន​បោះជំហាន​ចូល ពិភព​សិល្បៈ​មក នាង​ធ្លាប់បាន​សម្តែង ឲ្យ​បណ្តា​ផលិតកម្ម​ធំៗ ក្នុងស្រុក​ដូចជា ផលិតកម្ម ហង្ស​មាស​សាន់​ដេ អឹម រ៉ក និង​ផលិតកម្ម ប៊ិក​មែន ជាដើម ។ មិនតែប៉ុណ្ណោះ ស្រី​ស្រស់ លី​ឡា ក៏ត្រូវ​បាន​បណ្តា ផលិតកម្ម​មួយចំនួន ហៅ​នាង​ឲ្យ​ទៅ​ថត​ខ្សែភាពយន្ត​ផងដែរ តែ​នាង​បាន​បដិសេធ ដោយ​នាង​ប្រាប់ថា សមត្ថភាព​របស់​នាង នៅមានកម្រិត​នៅឡើយ ។ តែ​ទោះជា​យ៉ាងណា តារា​សម្តែង រូបនេះ ក៏​នៅតែមាន​មហិច្ឆតា ចង់​សម្តែង​ខ្សែភាពយន្ត ដូច​តារា​ល្បីៗ មួយចំនួនទៀត​ដែរ ៕​

10 (3) 10 (4) 10 (5) 10 (6) 10 (7) 10 (8) 10 (9) 10 (10) 10 (11) 10 (12) 10 (1) 10 (2)

 

Leave a Reply

(*) Required, Your email will not be published