មាន​មូលហេតុ​ ៣​ យ៉ាង​ដែល​នាំ​ឲ្យ​ទារក ទើប​កើត​បាន​ ២៤​ ម៉ោង ក្នុងប្រទេស​ឥណ្ឌា​ជាង ៣០ ​ម៉ឺន​នាក់​បាន​ស្លាប់​ក្នុង​មួយឆ្នាំ​

, , Leave a comment

​ប្រទេស​ឥណ្ឌា ៖ យោងតាម​ការសិក្សា​​រ​ប​​ស់​​អ​ង្គ​កា​រ​ក្រៅ​រ​ដ្ឋា​​ភិ​បា​ល​​មួ​យ​ចេ​ញ​ ផ្សាយ​នៅ ថ្ងៃទី​៧ ខែឧសភា បាន​ឲ្យ​ដឹងថា ​រៀ​ង​រា​ល់​ឆ្នាំ មាន​ទារ​កជាង ៣០០ ០០០​នាក់​បាន​បាត់​​​ប​ង់​ជី​វិ​ត​ បន្ទាប់ពី​កើត​បាន ២៤​ម៉ោងហើយ​ជាទូទៅ មរណៈភាព​របស់​ទារ​ក​ ទាំងនោះ មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការឆ្លង​មេរោគ​ដែល​តាម​ធម្មតា​អាច​ព្យាបាល​បាន ដូចដែល​មានការ​រិះគន់​ថា មូលហេតុ​នៃ​ការស្លាប់​ទារក​ទាំងនោះ គឺ​បណ្តាលមកពី​កង្វះ​ថវិកា និង​កង្វះ​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​។​


​របាយការណ៍​ប្រចាំឆ្នាំ​របស់​អង្គការក្រៅរដ្ឋាភិបាល​ឈ្មោះ « Save the Children » ស្តីពី​ស្ថានភាព​មាតា​នៅក្នុង​ចំណោម ១៨៦​ប្រទេស​ក្នុង​ពិភពលោក បាន​បង្ហាញថា នៅក្នុង​ប្រទេស​ឥណ្ឌា​តែ​គត់ អត្រា​មរណៈភាព​ទារក​នៅពេល​កើត​បាន ២៤​ម៉ោង​មាន​រហូតដល់​ទៅ ២៩% ក្នុងចំណោម​មរណៈភាព​ទារក​នៅ​ទូទាំង​ពិភពលោក​។ យោងតាម​របាយការណ៍ អាស៊ី​ខាងត្បូង​ដែលមាន​ចំណុះ​ប្រជាជន​រហូតដល់​ទៅ ២៤% នៃ​ចំនួន​ប្រជាជន​ក្នុង​លោក​នោះ អត្រា​មរណៈភាព​ទារក​នៅពេល​កើតមាន​រហូតដល់​ទៅ ៤០% ឯណោះ​។


​ក្រៅពី​ប្រទេស​ឥណ្ឌា ប្រទេស​ប៉ា​គី​ស្ថាន និង​បង់​ក្លា​ដែ​ស​ក៏មាន​អត្រា​មរណៈភាព​ទារក​ទើប​កើត​ថ្មីថ្មោង​ខ្ពស់​ដែរ ពោល​មាន​ពី ២៨ ០០០ ទៅ ៦០ ០០០​នាក់​ក្នុង​មួយឆ្នាំៗ​។ មានការ​បញ្ជាក់ថា ពិតជា​មានការ​រីកចម្រើន​ខ្លះ ក្នុង​ការជួយ​ស្រោចស្រង់​ជីវិត​ទារក​ទាំង នោះ ក៏ប៉ុន្តែ​ចំនួន​ទារក​ស្លាប់​ក្នុង​មួយថ្ងៃ​នៅតែមាន​ជាង ១ ០០០​នាក់​នៅក្នុង​ប្រទេស​ឥណ្ឌា ប៉ា​គី​ស្ថាន និង​បង់​ក្លា​ដែ​ស​។ យោងតាម​អង្គការ « Save the Children » មាន​មូលហេតុ ៣​យ៉ាង​ធំៗ​នៃ​មរណៈភាព​ទារក ទី​១- គឺ​ភាពស្មុគស្មាញ​នៅពេល​កើត ទី​២-​គឺ​ការ​កើតមុន​កាលកំណត់ និង​ទី​៣-​គឺ​ការឆ្លង​មេរោគ​នៅពេល​កើតចេញ​ភ្លាម​។
 


​ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​ចុង​ក្រោយនេះ កំណើនសេដ្ឋកិច្ច​ក្នុងប្រទេស​ឥណ្ឌា​បានអនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​បង្កើន ការចំណាយ​របស់ខ្លួន​សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ​។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​បានកត់សម្គាល់​ឃើញថា មាន​កម្មវិធី​មួយចំនួន​មិនបាន​ឆ្លើយតប ទៅនឹង​សេចក្តីត្រូវការ​របស់ ប្រជាជន​ពិតប្រាកដ​ទេ​។ មាន​ស្ត្រី​ឥណ្ឌា​ជាង ៥០% បាន​បង្កើតកូន​របស់​ខ្លួន​នៅផ្ទះ ដោយ​គ្មាន​អនាម័យ​ត្រឹមត្រូវ និង​គ្មាន​ជំនួយ​ពី​គ្រូពេទ្យ​ទេ ហើយ​នៅតាម​តំបន់​ដាច់ស្រយាល ក៏​មិនសូវមាន​មន្ទីរពេទ្យ និង​គ្រូពេទ្យ​។ ជាទូទៅ ស្ត្រី​ជា​ម្តាយ​បានប្រគល់​កូនតូច​របស់ខ្លួន​ទៅ​ឲ្យ​មេដោះ​ដែល​គ្មាន បទពិសោធន៍​ជួយ​មើលថែរក្សា​៕

00221917dec40aa815911b

 

Leave a Reply

(*) Required, Your email will not be published