ជា វណ្ណា​រិ​ទ្ធ និង​ភរិយា​ចង់បាន​កូន​ឆាប់ៗ ពេល​ឃើញ សុខ សោ​ម៉ា​វ​ត្តី មានកូន​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ ពិធីករ​មាន​ភាពលេច​ធ្លោ មួយរូប​ក្នុង​កម្មវិធី “Cha Cha Cha” ប្រចាំ​ស្ថានីយទូរទស្សន៍ បាយ័ន លោក ជា វណ្ណា រិ​ទ្ធ បាន​ប្រកា ស​ក្នុង​គេហទំព័រ Facebook ថាពេលដែល​លោក​ឃើញ មិត្ត​ភ័ក្តិ​រួមការ​ងារ នាង សុខ សោ​ម៉ា​វ​ត្តី មានកូន​គួរ​ឲ្យ ស្រលាញ់ ធ្វើ​ឲ្យ​លោក និង​ភរិយា​កាន់តែ​ចង់ បានកូន​ក្នុងពេល ឆាប់ៗ​នេះ​។​


​នាពេល​កន្លងមក​តារា ប្រុស​រូប​ស្រស់​សង្ហា លោក ជា វណ្ណា​រិ​ទ្ធ បាន​ប្រាប់​ឲ្យ​ដឹងថា លោក​មិនទាន់​ចង់ បានកូន​ភ្លាមៗ​ទេ ចង់​ទុកពេល សម្រាប់​ការងារ ដោយ​លោក និង​ភរិយា​មាន គម្រោង​យក​កូន នៅ​ឆ្នាំក្រោយ ។ ដោយឡែក​នៅពេល​លោក និង​ភរិយា​បាន​ដឹក​ដៃ គ្នា​ទៅ​សួរ​សុខ​ទុក មិត្ត​រួម​អាជីព អ្នកនាង សុខ សោ​ម៉ា​វ​ត្តី សម្រាលកូន​នៅ មន្ទី​ពេទ្យ​កាលពីពេល​ថ្មីៗ នេះ​ស្រាប់តែ​ពិធីករ ដែល​ទទួលបាន​ជោគជ័យ ទាំង​ជីវិត​ការងារ និង​ស្នេហា​ផ្ទួនៗ​គ្នា​រូបនេះ មាន​អារម្មណ៍​ច្រណែន និង​ចង់​បានកូន​ឆាប់ៗ​ទៅវិញ​។​


​លោក ជា វណ្ណា​រិ​ទ្ធ បាន​បង្ហោះ​នៅលើ​គេហទំព័រ Facebook ជា​ភាសា​អង់គ្លេស​ថា “Yesterday visit Vatey & Jasmine with my wife. Her baby really cute and make me and my wife gonna have baby soon too” ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា "​កាលពី​ម្សិលមិញ ខ្ញុំ​ទៅ​សួរ​សុខ​ទុក វ​ត្តី និង កូន ជាមួយ​ភរិយា​របស់ខ្ញុំ​។ កូន​របស់​នាង​ពិតជា​ស្រស់ស្អាត គួរ​ឲ្យ​ស្រលាញ់​ណាស់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ និង ភរិយា​ពិតជា​ចង់បាន​កូន ដូច​គេ​ក្នុងពេល​ឆាប់​នេះដែរ " ។ តែ​លោក​មិនបាន​បញ្ជាក់​ទេ ថា​ចង់បាន កូនប្រុស​ឬក៏​ស្រី​នោះទេ​។​


​គួរ​រំឭក​ផងដែរ​ថា តារា​សម្តែង និង​ជា​ពិធីករ ដែល​ទើបតែ ទទួលបាន​ពានរង្វាន់ “​ពិធីករ​ដ៏​ឆ្នើម​” ក្នុង​កម្ម វិធី “Freshy Boy&Girl” វគ្គ​ផ្តាច់ព្រ័ត្រ លោក ជា វណ្ណា​រិ​ទ្ធ បានសម្រេច​ចិត្ត ចូល​រោងការ​ជាមួយ​ភរិយា វ័យក្មេង​ស្រស់ស្អាត មិន​ចាញ់​អ្នកសិល្បៈ កាលពី​ថ្ងៃទី ២៧ មករា ឆ្នាំ ២០១៣ រួចមក លោក​ធ្លាប់តែ​ប្រកាស​ក្តែ​ងៗ​ថា លោក​មិនទាន់​ចង់​គិតគូរ ពី​រឿង​យក​កូន​ទេ​។ ប៉ុន្តែ​ពេលនេះ បន្ទាប់ពី​ឃើញ​មិត្តភក្តិ រួម​អាជីព​មានកូន គួរ​ឲ្យ​ស្រឡាញ់ លោក និង​ភរិយា ក៏​ចង់​បានកូន​ក្នុង ពេល​ឆាប់ៗ​នេះ​៕

9 (1) 9 (3) 9 (2)

 

Leave a Reply

(*) Required, Your email will not be published